ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកទោស​800​នាក់​ត្រូវ​រំដោះ​​ពី​ពន្ធនាគារ​​មួយ​នៅ​ភាគ​ខាងជើង​នីហ្សេ​រីយ៉ា

15 ឆ្នាំ មុន

ប៉ូលិស​និយាយថា អ្នកទោស​៨០០​នាក់​បាន​រត់​ចេញ​ពី​ពន្ធនាគារ​មួយ​នៅ​ភាគ​ខាង​ជើង​ប្រទេស​នីហ្សេ​រីយ៉ា កាលពីថ្ងៃទី​៨ កញ្ញា កន្លង​មក ក្រោយ​ពី​កង​កុំម៉ង់​ដូរ​មួយ​កង​​​វាយប្រហារ​លើ​ពន្ធនា​គារ​នោះ ។ ប៉ូលិស​ដដែល​​​និយាយ​ឱ្យ​ដឹង​ទៀត​ថា ការ​វាយ​ប្រហារ​​នោះ​បណ្តាល​ឱ្យ​ស្លាប់​ប៉ូលិស​ម្នាក់ ​ហើយ​​មន្ត្រី​ពន្ធនាគារ​២នាក់​ទៀត​រង​របួស ។ ​ការ​​វាយប្រហារ​លើ​ពន្ធនាគារ​នោះ​​ធ្វើ​ឱ្យ​អ្នកទោស​៨០០​នាក់​​​រត់​គេចខ្លួន​ ប៉ុន្តែ​ចាប់​បាន​វិញ​៣៥​នាក់​ ហើយ​ឥឡូវ​នេះ​អាជ្ញាធរ​កំពុង​ស្រាវជ្រាវ​តាម​ចាប់​អ្នកទោស​ដែល​រត់​គេចខ្លួន ដទៃ​ទៀត ។ តាម​សេចក្តី​រា​យ​ការណ៍​​​ឱ្យ​ដឹង​ថា ខ្មាន់​កាំ​ភ្លើង​ដែលជា​សមាជិក​នៃ​និកាយ Boko Haram ប្រមាណ​២០០​នាក់ បានបើក​ការ​វាយ​ប្រហារ​លើ​ពន្ធនាគារ​នោះ​ ក្នុង​គោល​បំណង​បង្ក​ការ​ប្រយុទ្ធ​ទ្រង់​ទ្រាយធំមួយ​ ដើម្បី​ដោះ​លែង​អ្នក​ទោស​ ។ ប៉ូលិស​​សង្ស័យ​ថា ​កង​កុំ​ម៉ង់​ដូ​បាន​វាយ​ប្រហារ​លើ​ពន្ធនាគារ​​នោះ​ ពី​ព្រោះ​​មាន​​​​ដាក់​​អ្នក​ទោស​៨០​នាក់ ជា​សមាជិក​និកាយ Boko Haram ។ ពួក​និកាយ Boko Haram មាន​ជំលោះ​​ជា​មួយ​​រដ្ឋ​ាភិបាល​នី​ហ្សេរីយ៉ា ដោយ​សារ​ក្រុម​នេះ​ចង់​ឱ្យ​រដ្ឋ​ា​ភិបាល​​ដាក់​ឱ្យ​ប្រើ​ប្រាស់​ច្បាប់​អ៊ិស្លាម​នៅ​តំបន់​ភាគ​ខាង​ជើង​ប្រទេស ដែលមាន​ពលរដ្ឋ​ភាគច្រើន​ជា​អ្នក​កាន់​សាសនា​មូស្លីម ៕