ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខឹង​ឪពុក​ម្តាយ​ស្តីបន្ទោស​ជិះ​កង់​ចេញពី​ផ្ទះ​នៅ​ខេត្ត​កំពង់ចាម មកដល់​ទី​ក្រុងភ្នំពេញ

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​នារីវ័យ​ក្មេង​​ឈ្មោះ​​ហេង ស្រីពៅ ​អាយុ​១៧​ឆ្នាំ ​មានទី​លំនៅភូមិ​​ត្រពាំង​បឹង ឃុំ​ថ្មពួន ស្រុក​ព្រៃ​ឈរ ​ខេត្ត​កំពង់ចាម ​បាន​ប្រាប់​ថា នាង​ខឹង​ឪពុក​ម្តាយ​របស់​នាង​ចេះ​តែ​ស្តី​បន្ទោស​​រាល់​ថ្ងៃពេក ​បានជិះកង់​​ចេញ​ពី​ផ្ទះ​មក​ដេក​នៅលើ​សួន​ច្បារ​ខេត្ត​កំពង់​ចាម ​មួយ​យប់​រួច​ជិះ​បន្ត​រហូត​មកដល់​ក្រុង​ភ្នំពេញ មិន​ដឹងទៅ​ណា​បន្តទៀត ក៏​ឈប់​កង់​អង្គុយ​យំ​នៅ​មុខ​វិមាន​សន្តិ​ភាព តាម​មហា​វិថី​សហ​ព័ន្ធរុស្ស៊ី

រាជធានីភ្នំពេញ ៖ ​នារីវ័យ​ក្មេង​​ឈ្មោះ​​ហេង ស្រីពៅ ​អាយុ​១៧​ឆ្នាំ ​មានទី​លំនៅភូមិ​​ត្រពាំង​បឹង ឃុំ​ថ្មពួន ស្រុក​ព្រៃ​ឈរ ​ខេត្ត​កំពង់ចាម ​បាន​ប្រាប់​ថា នាង​ខឹង​ឪពុក​ម្តាយ​របស់​នាង​ចេះ​តែ​ស្តី​បន្ទោស​​រាល់​ថ្ងៃពេក ​បានជិះកង់​​ចេញ​ពី​ផ្ទះ​មក​ដេក​នៅលើ​សួន​ច្បារ​ខេត្ត​កំពង់​ចាម ​មួយ​យប់​រួច​ជិះ​បន្ត​រហូត​មកដល់​ក្រុង​ភ្នំពេញ មិន​ដឹងទៅ​ណា​បន្តទៀត ក៏​ឈប់​កង់​អង្គុយ​យំ​នៅ​មុខ​វិមាន​សន្តិ​ភាព តាម​មហា​វិថី​សហ​ព័ន្ធរុស្ស៊ី សង្កាត់​ស្រះចក ​ខណ្ឌ​ដូនពេញ បង្ក​ឱ្យ​មាន​ការ​​ភ្ញាក់​ផ្អើល​​​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃទី​១៣ មីនា ។

​តាម​ការ​រៀបរាប់​របស់​ក្មេង​ស្រី ហេង ស្រីពៅ បាន​ឱ្យ​ដឹងថា នាង​មាន​ឪពុក​ឈ្មោះ​​ទុយ រ៉េន ​អាយុ​៤៧​ឆ្នាំ ​ម្តាយ​​ឈ្មោះ​​ឈាង សុវណ្ណា ​អាយុ​៤៣​ឆ្នាំ ​ជាអ្នក​​លក់​ខោ​អាវ​​ជជុះ។​​ ដោយ​សារ​តែ​នាង​ខឹង​ឪពុក​ម្តាយ​ចេះ​តែ​ស្តីបន្ទោស​​ជា​រៀង​​រាល់​ថ្ងៃពេក ទើប​​នៅ​វេលា​ម៉ោង​​៧​យប់​ថ្ងៃទី​​១២ មីនា នាង​បាន​ជិះ​កង់​ចេញពី​ផ្ទះ​មក​ដល់​ទី​រួម​ខេត្ត​កំពង់​ចាម បាន​ដេក​នៅ​សួន​ច្បារ​នោះ​​មួយ​យប់ ។ ​លុះព្រឹក​ឡើង​នៅថ្ងៃទី​១៣ មីនា នាង​មិន​បាន​ត្រឡប់​​ទៅផ្ទះវិញទេ ​បាន​ជិះ​កង់​​ឆ្ពោះ​ទៅ​​ទីក្រុងភ្នំពេញ ​ដោយ​ជិះ​មក​ដល់​មុខវិមាន​សន្តិ​ភាព​នៅវេលា​​ម៉ោង​​១២​ថ្ងៃត្រង់ ​ហើយ​មិន​ដឹង​ទៅណាក៏​ឈប់​អង្គុយ​​យំ​នៅ​ទីនោះ​ ៕