ថ្ងៃពុធ ទី៨ ខែកុម្ភៈ ឆ្នាំ២០១២

Fast Internet Connection in Cambodia

ប្រជា​ជន​ហ្វ៊ី​លី​ពីន​ជិត​ពាក់​កណ្តាល​សំលឹង​​ឃើញ​ថា​ខ្លួន​មាន​​ភាព​ក្រីក្រ

  • Text Size

ដោយ ៖ សា​ម៉​ន

ថ្ងៃព្រហស្បត្ត៏ ទី៩ ខែកញ្ញា ឆ្នាំ២០១០ ម៉ោង ១០:០០

ទិដ្ឋភាពលំនៅឋានជនក្រីក្រនៅហ្វ៊ីលីពីន

គេហទំព័របរទេស

ទិដ្ឋភាពលំនៅឋានជនក្រីក្រនៅហ្វ៊ីលីពីន

ប្រជា​ជន​​ហ្វ៊ី​លី​ពីនជិត​ពាក់​កណ្តាល​គិត​ថា ពួក​គេ​មាន​ភាព​ក្រីក្រ​ ទោះ​បី​ជា​សេដ្ឋ​កិច្ច​របស់​ប្រទេស​មាន​ការ​រីក​ចំរើន​ក៏​ដោយ ។ លទ្ធ​ផល​នៃ​ការ​ស្រាវ​ជ្រាវ​បង្ហាញ​ឱ្យ​ដឹង​ថា ជន​ជាតិ​​ហ្វ៊ី​លី​ពីន យ៉ាង​តិច​៩,៤​លាន​គ្រួសារ ឬ​ប្រហែល​៥០% គិត​ថា ពួក​គេ​​ក្រីក្រ​​គឺ​កើន​ឡើង​លើស​ពី​​អត្រា​៤៣% ឬ​មាន​ចំនួន​៨,១​លាន​គ្រួសារ ក្នុង​ការ​ស្រាវ​ជ្រាវ​កាល​ពី ខែ​មីនា កន្លង​មក ។

លទ្ធ​ផល​នៃ​ការ​​ស្រាវ​ជ្រាវ​នោះ​បាន​ចេញ​ ​ផ្សាយ ទោះ​បី​ជា​តួ​លេខ​របស់​រដ្ឋា​ភិបាល​បញ្ជាក់​ថា ​ហ្វ៊ី​លី​ពីន មាន​អត្រា​​​រីក​ចំរើន​សេដ្ឋ​កិច្ច​​៧,៩% ​នៅ​ឆមាស​ទី​១ ​នៃ​ឆ្នាំ​២០១០ គឺ ជា​​ការ​រីក​ចំរើន​ខ្ពស់​បំផុត​ក្នុង​អំឡុង​ពេល​ជាង​២០​ឆ្នាំ ។ តួ​លេខ​​នោះ​​ខ្ពស់​ជាង​ការ​សិក្សា​ស្រាវ​ជ្រាវ​ភាព​ក្រីក្រ​ចុង​ក្រោយ ក្នុង​ឆ្នាំ​២០០៦ ដែល​បញ្ជាក់​ថា​ មាន​៣២,៩% នៃ​ប្រជា​ជន​​ហ្វ៊ី​លី​ពីន ២៧,៦លាន​នាក់​គិត​ថា ខ្លួន​មាន​កង្វះ​ខាត ។
មន្ត្រី​ជំនាញ​ផ្នែក​សេដ្ឋ​កិច្ច​បង្ហាញ​ថា តួ​លេខ​​នោះ​មិន​អាច​យក​ទៅ​ប្រៀប​ធៀប​គ្នា​បាន​ទេ​ខណៈ​​​តួ​លេខ​របស់​រដ្ឋា​ភិបាល​សំអាង​ទៅ​លើ​ចំណូល និងថ្លៃ​ទំនិញ​គ្រឿង​ឧប​ភោគ​បរិភោគ​ដែល​ចាំ​បាច់ ។

លោក​បេនី​ញ៉ូ អាគី​ណូ ប្រធានា​ធិបតី​​ហ្វ៊ី​លី​ពីន បាន​សន្យា​​ថា នឹង​លើក​កំពស់​ប្រទេស​ជាតិ​ឱ្យ​រួច​ផុត​ពី​ភាព​ក្រីក្រ​ដោយ​​បង្ក្រាប​អំពើ​ពុក​រលួយ​ និង​បង្កើត​គ្រឿង​ឧប​ភោគ​បរិ​ភោគ​ដែល​ចាំ​បាច់។  កាល​ពី​ដើម​ខែ​កន្លង​មក រដ្ឋា​ភិបាល​ហ្វ៊ី​លី​ពីន ទទួល​ស្គាល់​ថា ​ហ្វ៊ី​លី​ពីន​អាច​មិន​សំរេច​ដល់​គោល​ដៅ​នៃ​ការ​អភិ​វឌ្ឍ​​របស់ UN ក្នុង​ការ​កាត់​បន្ថយ​កំរិត​ភាព​ក្រីក្រ​ឱ្យ​នៅ​សល់​ត្រឹម​ពាក់​កណ្តាល​នៃ​ភាព​ក្រីក្រ​ខាង​លើ​ក្នុង​ឆ្នាំ​២០១៥ ៕

 
Related Posts Plugin for WordPress, Blogger...

ព័ត៌មាន​ថ្មី​ៗ

 

អត្រា​​​ប្ដូប្រាក់

អត្រាប្ដូរប្រាក់ថ្ងៃទី 08-02-2012 ម៉ោង 07:47 នាទី
រូបិយប័ណ្ណ​ អត្រា​
ទិញចូល លក់ចេញ
 

qbmore - Cambodia Advance Communication Ltd