ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​វីវ៉ា​កញ្ចាស់​នៅ​សល់​គ្រោង​ឆ្អឹង​​ជិះ​លឿន​​​ពេក​ទៅ​បុក​នារី​ដើរ​ឆ្លង​ផ្លូវ​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​នារី​ម្នាក់​ដើរ​ឆ្លង​ផ្លូវ​ត្រូវ​ម៉ូតូវីវ៉ា​​កញ្ចាស់​​នៅសល់​តែគ្រោង​​ឆ្អឹង​​ជិះ​ទៅ​បុក បណ្តាល​ឱ្យ​​​​ដួល​រង​របួស​ធ្ងន់ ​ចំណែក​​ម៉ូតូ​មិន​បាន​ដួល​​ធ្វើ​ឱ្យ​អ្នក​ជិះ​រង​របួស​ទេ ។ គ្រោះថ្នាក់​​នេះកើតឡើង​​កាលពី​វេលា​ម៉ោង​៦​និង​៥០​នាទី​យប់​ថ្ងៃទី​១៦ កុម្ភៈ ២០១៣ នៅ​ចំណុច​ផ្លូវ​លេខ​២១៧ ​កែង​មហា​វិថី​​ព្រះ​មុនី​វង្ស ​ត្រង់​ស្តុប​​ហ្សាដឺហ្គោ ក្នុងសង្កាត់​​ផ្សារ​ថ្មីទី​២ ខណ្ឌដូនពេញ ។

​ប្រភព​ព័ត៌​​មាន​បាន​ឱ្យ​ដឹង​ថា ម៉ូតូវីវ៉ា​កញ្ចាស់​​នៅ​សល់តែ​តួ​ម៉ូតូ​​ ពណ៌ខ្មៅ ជិះ​គ្នា​២​នាក់ ស្រី​ម្នាក់​ ប្រុស​ម្នាក់ តាម​ផ្លូវ​លេខ​២១៧ ពី​កើត​ទៅ​លិច​ក្នុង​ល្បឿន​​លឿន​ពេក​ទៅ​បុក​នារី​វ័យ​ក្មេង​ម្នាក់​ដើរ​ឆ្លង​​ផ្លូ​តាម​មហាវិថី​​ព្រះ​មុនីវង្ស ​ពីជើងទៅ​ត្បូង បណ្តាល​ឱ្យ​ដួល​សន្លប់​ឈឹង រីឯ​ម៉ូតូ​​វីវ៉ា​នោះ​មិន​បាន​ដួល​ធ្វើ​ឱ្យ​អ្នក​ជិះ​​រង​របួស​ទេ។

​នារី​រងគ្រោះ​​មាន​ឈ្មោះ​គឹម ហួយ អាយុ​១៦​ឆ្នាំ ​ស្នាក់នៅសង្កាត់​ផ្សារអូរឫស្សីទី​៣ ខណ្ឌ​៧មករា រង​របួសធ្ងន់ បញ្ជូនទៅ​​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត ។ ចំណែក​អ្នក​​​បើក​ម៉ូតូ​បង្ក​មាន​ឈ្មោះ​ប៉ិច កក់ ភេទប្រុស អាយុ​​១៩​ឆ្នាំ ​មុខរបរ​កម្ម​ករ​ដឹក​គ្រឿង​សមុទ្រ​​នៅផ្សារ​ថ្មី​ ស្នាក់​នៅ​ម្តុំ​ផ្សារ​ថ្មី ៕