ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆក់​កាបូប​​បាន​សម្រេច​ជិះ​ម៉ូតូ​គេច​ជង្ហុក​ដួល​​ប្រជា​ពលរដ្ឋ​​ចាប់​បាន​​ម្នាក់​​រត់​រួច​ម្នាក់​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ជន​សង្ស័យម្នាក់ ក្នុងចំណោ​មបក្ស​ពួកចំនួន​២​នាក់ត្រូវ​ប្រជា​ពលរដ្ឋ​ចាប់ខ្លួន​​បាន​​ កាលពីវេលា​ម៉ោង៧​និង៣០​នាទី​យប់​​ថ្ងៃទី១៣ កុម្ភៈ ២០១៣​ ។ ខណៈពេល​ដែល​ជន​នេះ​​ជិះ​ម៉ូតូ​ម៉ាក​​​សេ១២៥​ ស៊េរី២០១១ ឡើងតែម២០១៣ ​មួយគ្រឿង​ធ្វើសកម្មភាព​ឆក់កាបូប​ពីស្រ្តីម្នាក់នៅ​ចំណុច​ផ្លូវ​លេខ៥៩៨ ខាងកើត​រង្វង់​មូល​ខាំកូស៊ីធី ស្ថិត​ក្នុងភូមិទួលគោក សង្កាត់​ទួល​សង្កែ ខណ្ឌ​ឫស្សីកែវ បាន

រាជធានីភ្នំពេញ ៖ ជន​សង្ស័យម្នាក់ ក្នុងចំណោ​មបក្ស​ពួកចំនួន​២​នាក់ត្រូវ​ប្រជា​ពលរដ្ឋ​ចាប់ខ្លួន​​បាន​​ កាលពីវេលា​ម៉ោង៧​និង៣០​នាទី​យប់​​ថ្ងៃទី១៣ កុម្ភៈ ២០១៣​ ។ ខណៈពេល​ដែល​ជន​នេះ​​ជិះ​ម៉ូតូ​ម៉ាក​​​សេ១២៥​ ស៊េរី២០១១ ឡើងតែម២០១៣ ​មួយគ្រឿង​ធ្វើសកម្មភាព​ឆក់កាបូប​ពីស្រ្តីម្នាក់នៅ​ចំណុច​ផ្លូវ​លេខ៥៩៨ ខាងកើត​រង្វង់​មូល​ខាំកូស៊ីធី ស្ថិត​ក្នុងភូមិទួលគោក សង្កាត់​ទួល​សង្កែ ខណ្ឌ​ឫស្សីកែវ បាន​សម្រេ​ចហើយ​ជិះគេចជង្ហុ​កជួប​គ្រោះ​ថ្នាក់ចរា​ចរណ៍បុក​ជា​មួយ​ម៉ូតូមួយ​គ្រឿង​ទៀត។

នៅក្នុង​សកម្មភាព​នេះ​ បណ្តាល​ឱ្យស្រ្តីម្ចាស់​កាបូបដួលម៉ូតូ​រងរបួស​រលាត់ដៃជើង​។ ទោះបីជាយ៉ាង​ណាកាបូប​ត្រូវស្រ្តីជា​ម្ចាស់​​ដក​ហូត​បាន​ម​កវិញ​ហើយទៅ​បាត់ពុំបាន​ដាក់ពាក្យ​បណ្តឹង​ឡើយ ។

ជន​សង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​ឈ្មោះអ៊ុង ភារម្យ ភេទប្រុស អាយុ១៨ឆ្នាំ មាន​លំនៅផ្ទះ​លេខ៣៧ ផ្លូវលេខ​៦១៦ សង្កាត់បឹង​កក់ទី២ ខណ្ឌទួលគោក។ ចំណែក​ម្នាក់ទៀតរ​ត់រួច​ឈ្មោះសីហា ហៅស្រស់ អាយុ១៩ឆ្នាំ។

​តាមសាក្សីបាន​ឱ្យដឹងថា នៅមុន​ពេល​កើត​ហេតុ​ជនសង្ស័យ​មានគ្នាចំនួន​២នាក់ជិះ​ម៉ូតូម៉ាក​សេ១២៥ ស៊េរី២០១១ ឡើង​តែម​២០១៣ មួយ​គ្រឿង​ធ្វើ​សកម្មភាព​ឆក់កាបូប​ពីស្រ្តី​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក​ស្គូពី នៅចំណុចផ្លូវលេខ៥៩៨ នៅក្បែរផ្សាងិនអានខាងកើតវង្វង់មូលខាំកូស៊ីធី ក្នុង​សង្កាត់ទួល​សង្កែ​បាន​សម្រេច។ នៅក្នុងសកម្មភាព​នេះ​​បណ្តាលឱ្យស្រ្តីម្ចាស់​កាបូបដួល​ត្រឡប់ត្រឡិន​រងរបួស​រលាត់ដៃ​ជើង។ ពេល​ឆក់​​បាន ហើយជន​សង្ស័យបាន​ជិះគេច​ជង្ហុក​ជ្រុល​ទៅបុក​ម៉ូតូមួយ​គ្រឿង​ទៀត​​ដួល​គាប់​ជួនពេលនោះ​ស្រ្តីម្ចាស់កាបូប​ស្រែក​ចោរៗ ហើយ​​ត្រូវបាន​ប្រជាពលរដ្ឋ​ចាប់ខ្លួន​បាន​ម្នាក់។ ចំណែក​ម្នាក់ទៀត​បាន​រត់​គេចខ្លួនចោល​ម៉ូតូ។ ជនសង្ស័យ​ដែល​ត្រូវចាប់​ខ្លួនរួម​ទាំង​ម៉ូតូត្រូវប៉ូលិស​បញ្ជូនទៅ​កាន់ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទួលសង្កែ ដើម្បីសាក​សួរ៕