ថ្ងៃពុធ ទី៨ ខែកុម្ភៈ ឆ្នាំ២០១២

Fast Internet Connection in Cambodia

ការ​លែង​លះ​រវាង​នាង​ឆ័រ​រីល និង​កីឡាករ​ខូល ចូល​ជា​ស្ថាពរ

  • Text Size

ដោយ ៖ឈិត គឹមឆុន

ថ្ងៃអាទិត្យ ទី៥ ខែកញ្ញា ឆ្នាំ២០១០ ម៉ោង ១៤:១៦

នាង​ឆ័ររីល​ ខូល តារា​ចំរៀង​និង​កីឡា​ករ​អេច​ឈ្លី​ ខូល​

គេហទំព័របរទេស

នាង​ឆ័ររីល​ ខូល តារា​ចំរៀង​និង​កីឡា​ករ​អេច​ឈ្លី​ ខូល​

នាង​ឆ័ររីល​ ខូល តារា​ចំរៀង​ និង​កីឡា​ករ​អេច​ឈ្លី​ ខូល​ ខ្សែ​ការ​ពារ​ក្រុម​ជំរើស​ជាតិ​អង់​គ្លេស​អតីតជា​ប្តី​ប្រពន្ធ​​ផ្លូវ​ការ​តាម​ការ​​កាត់​ក្តី​របស់​តុលាការ​អង់​គ្លេស ​កាល​ពី​ថ្ងៃ​ទី​៣ កញ្ញា​ កន្លង​មក​។
ក្រោយ​ពី​មាន​ការ​បែក​បាក់​គ្នា ព្រោះ​ភាគី​បុរស​លួច​ទៅ​មាន​សហាយ​ស្មន់​ជាមួយ​នារី​ផ្សេង​អស់​រយៈ​ពេល​ជា​ច្រើន​ខែ​ នៅ​ទី​បំផុត​នាង​ឆ័រ​រីល​ ខូល តារា​ចំរៀង​ដ៏សិច​ស៊ីចាប់​ផ្តើមដោះ​ស្រាយ​ជាមួយ​កីឡាករ​អេច​ឈ្លី​ខូល អតីត​ប្តី​រួច​រាល់​ហើយ​ បន្ទាប់​ពីនាង​សំរេច​ចិត្ត​ប្តឹង​លែង​លះ​ដោយ​មិន​ទាម​ទារ​ប្រាក់​សំណង​នោះទេ​។


កាល​ពី​អំឡុង​ពេល​មុន​នេះ​ នាងឆ័រ​រីល អាយុ​២៦​ឆ្នាំ មាន​ការ​ប្រញាប់​ប្រញាល់​ឱ្យដោះ​ស្រាយ​​លើ​រឿង​លែង​លះនេះ​បាន​សំរេច​នៅ​មុនពេលការ​​ប្រកួត​បាល់​ទាត់​ពិភព​លោក​២០១០​ នៅ​អាហ្វ្រិក​ខាង​ត្បូង​ ប៉ុន្តែ​កីឡា​ករ​ខ្សែ​ការ​ពារ​ក្លឹប​ឆែលស៊ី​បាន​អូស​បន្លាយ​ពេល​ និង​ស្នើ​សុំ​ឱ្យ​ដំណើរ​ការ​រឿង​រ៉ាវ​ខាង​លើ​ចប់ក្រោយ​ការ​ប្រកួត​បាល់​ទាត់​ពិភព​លោក​ដោយ​ផ្តល់​នូវ​ហេតុ​ផលថា​ ខ្លួន​កំពុង​​តាំង​សម្មា​ធិ​ឱ្យ​ល្អ​ដើម្បី​លេង​ឱ្យ​ក្រុម​ជំរើស​ជាតិ​អង់​គ្លេស​។


កាល​ពីថ្ងៃ​ទី​៣ កញ្ញា​ កន្លងម​ក ​តុលា​ការ​អង់​គ្លេស​បាន​អនុ​ម័តលើ​​លិខិត​លែង​លះ​របស់​នាង​ឆ័រ​រីល​ និង​កីឡា​ករ​ខូល​ ជា​ផ្លូវ​ការ​​ធ្វើ​ឱ្យ​​អ្នក​ទាំង​២លែង​ជា​គូ​មេត្រីនឹង​គ្នា​​បន្ត​ទៀត​។ ស្រប​ពេល​ជាមួយគ្នា​នេះ​តាម​ប្រភព​ពីជំនិត​របស់​នាង​ឆ័រ​រីល បញ្ជាក់​​ប្រាប់​កាសែត​ដឹ​សាន់​របស់​អង់​គ្លេសថា «នាង​ឆ័រ​រីល​ និង​កីឡា​ករ​អេច​ឈ្លី​ ខូល មិន​អាច​រស់​​នៅ​រួម​គ្នា​បន្ត​ទៀត​ និង​មិន​មាន​ការ​ប្រឈម​មុខ​គ្នា​ទៀត​ទេ​ ហើយ​បញ្ជូន​តំណាង​របស់​ពួក​គេ​ឱ្យ​ដំណើរ​ការ​​ក្នុង​រឿង​ខាង​លើ»៕

 
Related Posts Plugin for WordPress, Blogger...

ព័ត៌មាន​ថ្មី​ៗ

 

អត្រា​​​ប្ដូប្រាក់

អត្រាប្ដូរប្រាក់ថ្ងៃទី 08-02-2012 ម៉ោង 07:47 នាទី
រូបិយប័ណ្ណ​ អត្រា​
ទិញចូល លក់ចេញ
រូបិយប័ណ្ណ​ប្រទេស​អាស៊ី
ប្រាក់រៀល (1USD)4,0424,050
បាត ថៃឡង់ (1USD)30.931
ដុង វៀតណាម (1USD)20,97021,050
យ៉េន ជប៉ុន (10.000JPY)129.5130.7
ដុល្លារ សិង្ហបូរី (100SGD)80.280.5
ដុល្លារ ហុងកុង (100HKD)12.812.9
រីងហ្គិត ម៉ាឡេស៊ី (100MYR)32.933.1
រូបិយប័ណ្ណ​ប្រទេស​អឺរ៉ុប
យុរ៉ូ អឺរ៉ុប (100EUR)131.7132.2
ផោន អង់គ្លេស (100GBP)158.2158.8
ដុល្លារ អូស្ត្រាលី (100AUD)107.2107.8
ដុល្លារ កាណាដា (100CAD)99.7100.3
ហ្វ្រង់ ស្វ៊ីស (100CHF)108.8109.3
ហាងឆេង មាសគីឡូ
មាសគីឡូ (10CHI)2,0902,100
 

qbmore - Cambodia Advance Communication Ltd