រាជធានីភ្នំពេញ ៖ រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េតាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិហៅកាត់ថា កូយកាប្រចាំប្រទេសកម្ពុជាបានប្រកាសផ្តល់អាហារូបករណ៍ដល់មន្ត្រីរាជការដែលកំពុងបម្រើការងារនៅតាមគ្រឹះស្ថានរបស់រាជរដ្ឋាភិបាលនានាក្នុងប្រទេសកម្ពុជាសម្រាប់ឆ្នាំ២០១៣-២០១៤ ។ មុខវិជ្ជាដែលត្រូវទៅសិក្សានៅទីនោះមានដូចជា អភិវឌ្ឍន៍គោលនយោបាយ និងសហប្រតិបត្តិការ វិទ្យាសាស្ត្រម្ហូបអាហារ រដ្ឋបាលសាធារណៈ កសិកម្ម និងអភិវឌ្ឍន៍ជនបទ កម្មវិធី MBA ហិរញ្ញវត្ថុ កម្មវិធីសិក្សាអភិវឌ្ឍន៍អន្តរជាតិ គោលនយោបាយ និងមុខវិជ្ជាជាច្រើនទៀត ។
អាហារូបករណ៍នេះសម្រាប់តែមន្ត្រីរាជការតែប៉ុណ្ណោះ ហើយអាហារូបករណ៍នេះផងដែរនឹងផ្គត់ផ្គង់ទៅលើប្រាក់ឧបត្ថម្ភសម្រាប់បង់ថ្លៃសាលា និងការសិក្សា សំបុត្រយន្តហោះ និងការស្នាក់នៅក្នុងសាធារណរដ្ឋកូរ៉េ ។ ពាក្យស្នើសុំប្រឡងអាហារូបករណ៍ និងថ្ងៃផុតកំណត់ទទួលពាក្យក៏ដូចជាកាលបរិច្ឆេទនៃការប្រឡងបេក្ខជន បេក្ខនារី ជាមន្ត្រីរាជការទាំងអស់អាចរកមើលតាមរយៈគេហទំព័ររបស់កូយកា ៖ http://www.koicacamobia.org/ ៕
ចែករំលែកព័តមាននេះ