ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជឿ​ស៊ប់​ទៅ​លើ​​គ្រូ​​មន្ត​​អាគម​​វាយ​​ដេញ​​ព្រាយ​​របួស​​​ធ្ងន់​​ធ្ងរ​​ទី​បំផុត​​ត្រូវ​​នាំ​ចូល​​មន្ទីរ​​ពេទ្យ​

12 ឆ្នាំ មុន

ខេត្ត​ស្វាយ​រៀង​ ៖ ​ទី​ប​ំ​ផុត​​​​​នាង​ក្រមុំ​​​​ម្នាក់​ត្រូវ​​បាន​​នាំ​មក​កាន់​​​មន្ទីរ​ពេទ្យ​​​​​​ដើម្បី​ជួយ​​​សង្គ្រោះ​​ដោយសារ​​តែ​មាន​ស្នាម​​​របួស​ពេញ​ខ្លួន​​ ។ តាម​ព័ត៌​មាន​​​​ថា នា​ង​មិន​​​បាន​រង​របួស​​​​​ដោយសា​រ​ឧ​ប្ប​ត្តិ​​ហេតុ​អ្វី​នោះ​ទេ​ តែ​អាការៈ​របួស​​នេះ​ដោយ​សារ​តែ​​នាង​មាន​ជំងឺ​​​វង្វេង​​​​វង្វាន់​​ ហើយ​ឪពុក​​ម្តាយ​នាង​​ជឿ​​គ្រូ​ទាយ​​​ថា ត្រូវ​អំពើ​​របស់​ព្រាយ​​​​ក្បាល​​ប្រាំ​បី​ ក៏​​​នាំ​នាង​​​​​​​​​ឱ្យ​គ្រូ​​​​​​​អាគម​​​​​​​ជួយ​​​​ដោះ​អំពើ។ វិធី​ព្យា​បាល​​​​​របស់​គ្រូ​​មន្ត​អាគម​​​នោះ​​អាក្រក់​​ណាស់​​គឺ​បាន​​​ចាប់​ចង​ដៃ​​ចងជើង​​​​​

ខេត្ត​ស្វាយ​រៀង​ ៖ ​ទី​បំ​ផុត​​​​​នាង​ក្រមុំ​​​​ម្នាក់​ត្រូវ​​បាន​​នាំ​មក​កាន់​​​មន្ទីរ​ពេទ្យ​​​​​​ដើម្បី​ជួយ​​​សង្គ្រោះ​​ដោយសារ​​តែ​មាន​ស្នាម​​​របួស​ពេញ​ខ្លួន​​ ។ តាម​ព័ត៌​មាន​​​​ថា នាង​​មិន​​​បាន​រង​របួស​​​​​ដោយសា​រ​ឧ​ប្ប​ត្តិ​​ហេតុ​អ្វី​នោះ​ទេ​ តែ​អាការៈ​របួស​​នេះ​ដោយ​សារ​តែ​​នាង​មាន​ជំងឺ​​​វង្វេង​​​​វង្វាន់​​ ហើយ​ឪពុក​​ម្តាយ​នាង​​ជឿ​​គ្រូ​ទាយ​​​ថា ត្រូវ​អំពើ​​របស់​ព្រាយ​​​​ក្បាល​​ប្រាំ​បី​ ក៏​​​នាំ​នាង​​​​​​​​​ឱ្យ​គ្រូ​​​​​​​អាគម​​​​​​​ជួយ​​​​ដោះ​អំពើ។ វិធី​ព្យា​បាល​​​​​របស់​គ្រូ​​មន្ត​អាគម​​​នោះ​​អាក្រក់​​ណាស់​​គឺ​បាន​​​ចាប់​ចង​ដៃ​​ចងជើង​​​​​ប្រៀប​​​​ដូច​គេ​ចាប់​​ចង​ជ្រូក​​​​ ​ទះ​មាត់​ពី​​រ​បីដៃ​​ និង​ទះ​កំផ្លៀង​​ពីរ​​បី​ដៃ​​ រួច​ចាប់​​​មួល​ភ្លៅ​​​ និង​វាយ​ជាំ​ដៃ​ជើង​​ ជាំ​ភ្នែក​​​ ហើយ​អ្វីដែល​​​​​ធ្ងន់​ធ្ងរ​​​នោះ​ គឺ​ការ​យក​ធូប​មួយ​​​ដៃ​អុជ​​​​ចំ​កណ្តាល​​ក្បាល​​​បណ្តាល​ឱ្យ​​​​រលាក​​​ពង​រលួ​យ​គួរ​ឱ្យ​​​សង្វេគ​​​​​ណាស់​​ និង​កាន់​តែ​​ធ្វើ​ឱ្យ​មាន​​​​​អាការៈ​ធ្ងន់​​ធ្ងរ​​ស្ទើរ​​ស្លាប់​​​ស្ទើរ​​​​រស់​​​​​ ក៏​​នាំ​យក​មក​​​មន្ទីរ​ពេទ្យ​​​​​​​​​​​ខេត្ត​ដើម្បី​​​សង្គ្រោះ​​ ។​ ​

​តាម​​ស្ត្រី​ជា​ម្តាយ​​​បាន​ប្រាប់​ឱ្យ​ដឹង​ថា ​​​កូន​ស្រី​​​គាត់​នេះ​​​​​ឈ្មោះ​នាង​​ ចាន់​ណា អាយុ​​​២៣​ឆ្នាំ​ មានទី​លំនៅ​​​​ភូមិ​ជ្រៃ​​​ធំ​ សង្កាត់​​ព្រៃ​​អង្គញ់​​​ ក្រុង​បាវិត​​ ។ ​​កូ​​​ន​ស្រី​​​នេះ​បាន​​​ទៅ​ធ្វើ​ការ​ជា​មួយ​​បង​ប្អូន​​​​​​​២​នាក់​ទៀត​នៅ​​ឯ​រាជ​ធានីភ្នំពេញ​​​​ ​លុះ​​​មក​ដល់​​​​​ថ្ងៃ​​ទី​​​២៧​ ធ្នូ ​​​ក៏​មាន​ជំងឺ​​​​រវើ​រវាយ​​​​ ។ នៅ​ថ្ងៃ​ទី​​២៨ ធ្នូ បង​ប្រុស​​​​ស្រី​ក៏​នាំ​​នាង​ពី​​​ភ្នំ​​ពេញ​​​​មក​ផ្ទះ​វិញ​​​ ដើម្បី​ព្យា​បាល​​​ ។ លុះ​​​ដល់​ថ្ងៃទី​​២៩ ធ្នូ​ ​នាង​មាន​អាការៈ​​​​​​​​​​ធ្ងន់​ធ្ងរ​​​​ចេះ​​តែ​​​​​និយាយ​​​ឱ្យ​​​រក​សាច​់​ឆ្កែ​​​​​ហូប​​​ ក៏​មាន​ការ​​​​សង្ស័យ​ថា ​ក្រែង​​​ត្រូវ​អំពើ​​​គេ​ ព្រោះ​រូប​​​សម្ផស្ស​​កូន​ស្រី​​​​​​​​គាត់​ស្រស់​​​​ស្អាត​​​​ ។ ​

​ស្ត្រី​ជា​ម្តាយ​​និយាយ​​​ទៀត​ថា ដោយ​ខ្លាច​មាន​​​​គេ​លួច​ស្រឡាញ់​​​​ពេលមាន​អ្នក​ចូល​​​​ម​ក​ដណ្តឹង​​​​​​គាត់​ក៏​លើក​​​​ឱ្យ​​ ទើប​​បណ្តាល​​​​ឱ្យ​អ្នក​ស្រឡាញ់​​​មិន​បាន ​អាច​ធ្វើ​អំពើ​​ឱ្យ​​​​ឆ្កូត​​​វង្វេង​​​​ ក៏​យក​​​ទៅ​​ឱ្យ​គ្រូ​​​​អាគម​​​​នៅ​ភូមិ​​​​រាម​ជោ​ ​ស្រោច​ទឹក​​​​​តែ​មិ​ន​បាន​​​​​​ធូរ​ស្រាល​​​​​​​សោះ ។ ​​បន្ទាប់​​​មក​ក៏​យក​​​​ទៅ​​​​ឱ្យ​គ្រូ​នៅ​​ក្នុង​ភូមិ​​បុស្ស ឃុំ​មេ​​សរ​ថ្ងក ស្រុក​ចន្ទ្រា​​ ឈ្មោះ​​សយ​ សាប់ ជួយ​មើល​​​​​​ក៏​ប្រាប់​​​​ថា គាត់​មើល​​​មិន​ជា​ទេ​​​ ។ ដូច្នេះ​​​​​ហើយ​ក៏​យក​ទៅ​មើល​​​គ្រូ​ធំ​​​នៅ​ក្រុង​បាវិត​​​​​ ដែល​ពូកែ​ដោះ​​​​អំពើ​​ខ្មោច​​​ព្រាយ​​​ ឬ​អំពើ​​​គ្រូស្នេហ៍​​ ​ហើយ​​គាត់​​​ជា​ឪពុក​​​ម្តាយ​​​​​​ភ័យ​​​ក៏​ចេះ​​តែ​​​ដឹក​កូន​យកទៅ​​​រក​គ្រូ​មើល​​​តាម​តែ​គេ​​ប្រាប់​ ។​

​ពេល​ទៅ​ដល់​​​​ផ្ទះ​​គ្រូ​ធំ​​នៅ​​ក្រុង​បា​វិត​​​​​នោះ​ គ្រូ​​ចម្កួត​នេះ​​ប្រាប់​ថា ​ត្រូវ​អំពើ​​​​ព្រាយ​ក្បាល​​​ប្រាំ​បី​ ក៏​ចាប់​​នាង​ចង​​​​​ ។ ពេល​នោះ​​​​​កូន​ស្រី​គាត់​​​​ជេ​រ​គ្រូ​​​​​​ មិន​ព្រម​ផឹក​​ទឹក​​​​មន្ត​ ​គ្រូ​ក៏​ទះ​​មាត់​​​​​​​​​បីបួន​ដៃ​​ បង្ខំ​​​ឱ្យ​ផឹក​ទឹក​​មន្ត​ រួច​វាយ​​ពី​​រ​បី​កំផ្លៀង​​ និ​ង​​​វាយ​​ដៃ​​​​ វាយ​ជើង​​​​ជាំ​អស់​​​ ។ ក្រោយមក​​​បាន​យក​ធូប​​​​​មួយ​ដៃ​​​សុទ្ធ​តែ​ភ្លើង​​​​អុជ​​ចំ​កណ្តាល​ក្បាល​ឈ្ងៀម​ឡប់​​​​ ដើម្បី​ដេញ​​ខ្មោច​ព្រាយ​​​​​ បណ្តាល​ឱ្យ​​ឆេះ​សក់​​ ​ និង​សាច់​ក្បាល​​​​ ។ ក្រោយ​​​មក​​​គ្រូ​នេះ​​ប្រាប់​ថា ខ្មោច​​ព្រាយ​​ចេញ​បាត់​​​ហើយ​​ ទើប​គ្រូ​​​ធំ​រូប​នោះ​​​ឱ្យ​ដឹក​មក​​​រក​គ្រូ​ពេទ្យ​​ម្តង​​ ទើប​​កាល​ពី​ថ្ងៃទី​​​៨​ មក​រា​ ​​កន្លង​មក​​​ នាំ​គ្នា​​ដឹក​​​​តាម​រថយន្ត​​មក​កាន់​មន្ទីរ​​ពេទ្យ​​​​​ខេត្ត​ស្វាយ​រៀង​​ ដើម្បី​ព្យា​បាល​​ ។ ​​​ពេល​មក​ដល់​មន្ទីរ​​ពេទ្យ​​​​នា​វេលា​ម៉ោង​​​១១​​ព្រឹក​​ នាង​ក៏​នៅ​តែស្រែក​​​​រវើ​រវាយ​​​​ដដែល​​​​ ជេរ​គេ​ ជេរ​ឯង​​ និង​​រើ​បម្រះ​​​រត់ ទើប​​នាំ​គ្នា​​​​ចាប់​ ហើយ​​គ្រូ​ពេទ្យ​​​ក៏​ចាក់​ថ្នាំ​​សរសៃ​ប្រសាទ​ឱ្យ​​។ ​

គ្រូ​ពេទ្យ​​​​ប្រាប់​ថា គ្មាន​ត្រូវ​​​អំពើ​ខ្មោច​​​​ព្រាយ​​​​អ្វី​ទេ​​ នាង​មាន​​វិបត្តិ​​​ផ្លូវ​ចិត្ត​​​​​ធ្ងន់​ធ្ងរ​​​ ក្តៅ​ខ្លាំង​​ ប៉ះ​ពាល់​​​ដល់​សរសៃ​ប្រសាទ​​​ធ្ងន់​​​ ​​ហើយ​ទុក​​​​អ្នក​ជំងឺ​​​​យូរ​ពេក​​​រហូត​​​១៣​​ថ្ងៃ​ទើប​​​យកមក​​​មន្ទីរ​ពេទ្យ​​ ទើប​ធ្វើ​ឱ្យ​​​អ្នក​ជំងឺ​​​​មាន​សភាព​​​បែបនេះ​​​​ ។ ម្យ៉ាង​​​​រាងកាយ​​រង​របួស​​​ជាំ​ភ្នែក​​ទាំង​សង​ខាង​​ ជាំ​មាត់​​ ជាំ​ជើង​​ទាំង​សង​ខាង​​ ចាប់​ពីភ្លៅ​រហូត​​​ក​ជើង​​ ដៃ​​​​ក៏​​​ជាំ​​ទាំង​ពីរ​​ គល់​ក្លៀក​​រហូត​ដល់​​​ដៃ​ស្នាម​ជាំ​ដុំ​ៗ​​ដូច​ជា​វាយ​​​​ និងមួល​​​ ។ ​ចំណែក​​នៅ​កណ្តាល​ក្បាល​​​​ក៏ពង​​​សាច់​​​​​ដោយសារ​​​តែ​មាន​​​ជំនឿ​​​​អរូបី​យក​​​​​​ភ្លើង​​ធូប​​​​មួយ​បាច់​​​អុជ ។​

អំពើ​​​ខ្មោច​ព្រាយ​​​​​បិសាច​​​មក​ដល់​សម័យ​នេះ​​ហើយ​​មិន​គួរ​ជឿ​​​​​ទៀត​ទេ​​ គួរ​ប្រញាប់​​​យក​អ្នក​​​​ជំងឺ​​មក​ព្យា​បាល​​នៅ​មន្ទីរ​ពេទ្យ​​​​​វិញ​ទើប​ប្រសើរ​​​ ។ រហូត​​​​មក​ដល់​​​ពេល​នេះ​​​ គ្រូ​ពេទ្យ​​កំ​ពុង​ព្យា​បាល​​​​បាន​ធូរ​ស្រាល​​បន្តិច​​ហើយ​ ​ដែល​ជំហា​ន​​​ទី​មួយ​​​ព្យា​បាល​​​មុខ​​របួស​ឱ្យ​ជា​​ និង​ចាក់​ថ្នាំ​​​​សរសៃ​ប្រសាទ​​ឱ្យ​ស្ងប់​​​​អារម្មណ៍​ ​។ មតិ​​​ជា​ច្រើន​​​​និយាយ​​ថា គួរ​ឈប់​​​ជឿ​គ្រូ​​​ខ្មោច​​​នោះ​​ទៅសុទ្ធ​​តែ​​​ជា​គ្រូ​បោក​ទេ ៕