រាជធានីភ្នំពេញ ៖ ដោយមើលឃើញនូវសកម្មភាពវិនិយោគវៀតណាមនៅកម្ពុជាកាន់តែមានសន្ទុះកើនឡើងយ៉ាងខ្លាំងក្លាទាំងបរិមាណគម្រោង និងទុនវិនិយោគប្រទេសទាំង២សន្យានឹងជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យកើនឡើងរហូតដល់ជាង៥.០០០លានដុល្លារអាមេរិកនៅឆ្នាំ២០១៥ ខណៈដែលគិតត្រឹមខែ១១ឆ្នាំ ២០១២ នេះ ទុនវិនិយោគវៀតណាមនៅកម្ពុជាសរុបជាង១,៥ពាន់លានដុល្លារអាមេរិក ។ តួលេខនេះបាននាំឱ្យប្រទេសវៀតណាមឈរនៅលំដាប់ទី៥ ក្នុងចំណោមអ្នកវិនិយោគនៅកម្ពុជា ។
ការសន្យាបែបនេះត្រូវបានធ្វើឡើងក្នុងកម្មវិធីបូកសរុបលទ្ធផល៣ឆ្នាំនៃការវិនិយោគរបស់សមាគមវិនិយោគិនវៀតណាមនៅកម្ពុជា (AVIC) ដែលបានរៀបចំធ្វើឡើងកាលពីរសៀលថ្ងៃទី២៥ ធ្នូ ២០១២ នៅសណ្ឋាគារកាំបូឌីយ៉ាណា ក្រោមអធិបតីភាពលោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច។
យោងតាមរបាយការណ៍វាយតម្លៃសកម្មភាពជំរុញការវិនិយោគរបស់វៀតណាមនៅប្រទេសកម្ពុជា ដំណាក់កាលឆ្នាំ២០១០-២០១២ បានឱ្យដឹងថា អំឡុងឆ្នាំ២០១០ វៀតណាមមាន៤០គម្រោងវិនិយោគផ្ទាល់នៅកម្ពុជា ដោយសរុបទុនវិនិយោគប្រមាណ៥៦៦លានដុល្លារអាមេរិក ។ ឆ្នាំ២០១១ ការវិនិយោគបានកើនឡើងរហូតដល់៩០គម្រោង និងមានទុនវិនិយោគប្រមាណជា២ពាន់លានដុល្លារអាមេរិក ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ