ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឃាត់​ជិះ​ម៉ូតូ​​មិនពាក់​មួកសុវត្ថិភាព​ធ្លាយរឿង​​បៀតបៀនកេរ្តិ៍ខ្មាស

12 ឆ្នាំ មុន

ខេត្តកំពង់ចាម ៖ យោងតាមបទ​បញ្ជា​របស់លោក​ឧត្តសេនីយ៍​​ត្រីឆាយ ​​គឹមសុន ​ស្នង​ការនគរ​បាល​ខេត្ត​ និង​​លោកវរសេនីយ៍ឯក​អេង ហឿង ​​ស្នង​ការ​នគរ​បាល​ខេត្ត ​ទទួលផែន​​សណ្តាប់ធ្នាប់​​ បានចាត់​ឱ្យ​កម្លាំង​ក្រោម​ឱវាទ​​យកចិត្តទុកដាក់ត្រួតពិនិត្យ​​​​អាវុធ​​ជាតិផ្ទុះ​​​ និងជាតិ​អាល់កុល ​ដើម្បី​កាត់​បន្ថយ​បទ​ល្មើស​​​ព្រហ្ម​ទណ្ឌ​​ និងគ្រោះថ្នាក់​ចរាចរ ។ ​ជាក់ស្តែង​​នៅវេលាម៉ោង​៩ ​និង​១០​

ខេត្តកំពង់ចាម ៖ យោងតាមបទ​បញ្ជា​របស់លោក​ឧត្តសេនីយ៍​​ត្រីឆាយ ​​គឹមសុន ​ស្នង​ការនគរ​បាល​ខេត្ត​ និង​​លោកវរសេនីយ៍ឯក​អេង ហឿង ​​ស្នង​ការ​នគរ​បាល​ខេត្ត ​ទទួលផែន​​សណ្តាប់ធ្នាប់​​ បានចាត់​ឱ្យ​កម្លាំង​ក្រោម​ឱវាទ​​យកចិត្តទុកដាក់ត្រួតពិនិត្យ​​​​អាវុធ​​ជាតិផ្ទុះ​​​ និងជាតិ​អាល់កុល ​ដើម្បី​កាត់​បន្ថយ​បទ​ល្មើស​​​ព្រហ្ម​ទណ្ឌ​​ និងគ្រោះថ្នាក់​ចរាចរ ។ ​ជាក់ស្តែង​​នៅវេលាម៉ោង​៩ ​និង​១០​នាទីយប់ថ្ងៃទី​២២ ធ្នូ ​២០១២ ​បានឃាត់​​ជនសង្ស័យ​ម្នាក់​ឈ្មោះវឿន​ណាង​ ភេទប្រុស ​អាយុ​១៧​ឆ្នាំ ​​រស់នៅភូមិបង្កូវ ​ឃុំទ្រៀក ​​ស្រុកមេមត់ ​​ត្រូវ​បាន​ឃាត់​ខ្លួន​នៅលើ​កំណាត់​ផ្លូវ​ជាតិលេខ៧ ​​ត្រង់​ភូមិ​ស្រែសៀម ​ឃុំជី​រោទិ៍ទី២ ស្រុក​ត្បូងឃ្មុំ ​​ពីបទជិះម៉ូតូ​មិនពាក់មួកសុវត្ថិភាព​ ​ស្រាប់តែ​ធ្លាយរឿង​​​បៀត​បៀន​កេរ្តិ៍ខ្មាសមួយករណីទៀត ។

លោក​​វរសេនីយ៍​​ត្រីហ៊ាង ​​ហ៊ត់ ​​អធិការ​​​នគរ​បាល​ស្រុក​ត្បូងឃ្មុំ បាន​មានប្រសាសន៍​​​ថា ខណៈ​កម្លាំងនគរបាល​​ចុះត្រួតពិនិត្យការ​អនុវត្ត​​ច្បាប់​ចរាចរ​​​នៅវេលា​ម៉ោង​៩ ​និង​១៥​នាទី​យប់ ​បានប្រទះ​ឃើញម៉ូតូ១គ្រឿង​​ម៉ាកឌ្រីម C125 ពណ៌ខ្មៅ ស៊េរី​២០១០ ​​​បើក​ពី​កើតទៅ​លិច តាមបណ្តោយផ្លូវ​ជាតិ ។  ​ស្របពេល​ជិះមកដល់​​​កន្លែង​សមត្ថកិច្ច​​ដាក់កម្លាំងត្រួតពិនិត្យ​​​នៅ​​​មុខប៉ុស្តិ៍​​​រដ្ឋបាល​​ឃុំជីរោទិ៍​​​ទី២នោះ ក៏​ហៅ​ឱ្យ​ឈប់ពីបទបើក​​​ម៉ូតូ​មិន​ពាក់​មួកសុវត្ថិភាព​​ ​​​និង​​មិនដាក់កញ្ចក់ទៀត​​​ ។ ពេលនោះ​សមត្ថ​កិច្ច​​មានការសង្ស័យ​ដោយឃើញ​ស្ពាយ​​​បាឡូ១ ដាក់​​ខោអាវសើម​​៣​-៤កំប្លេរ​​​ ​​ក៏​បាននាំ​​មកកាន់​​អធិការដ្ឋាននគរបាល​ស្រុកត្បូងឃ្មុំ​​តែម្តង ។ ​ក្រោយពី​​បានសួរនាំ​​ក៏ធ្លាយ​​ពីរឿង​​​សមាសភាព​​ក្រុមបងធំ ​​និងបានប្រព្រឹត្ត​​​នូវទង្វើ​​បៀត​បៀន​កេរ្តិ៍​ខ្មាស​នៅខាងឃុំ​​ទ្រៀក ​ស្រុកមេមត់​ឯណោះ ​។ ជនសង្ស័យ​រូបនេះ​​នៅព្រឹក​ថ្ងៃទី​២៣ ធ្នូ ក៏បាន​ប្រគល់​ឱ្យទៅ​ខាងនគរបាល​​ស្រុកមេមត់ ដើម្បីចាត់​ការ​​តាមនីតិវិធី ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង ៕