ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​៖ ​ត្រូវ​ប្រមូលផ្ដុំ​ចាត់​វិធានការ​លើ​ទំនិញ​ថៃ​ដែល​ឆ្លងកាត់​ព្រំដែន​គោក ​ព្រោះ​មិន​អាច​បិទ​ព្រំដែន​គោក​ហើយ​ទំនិញ​ចូល​បាន​នោះ​ឡើយ

2 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ សម្តេច​តេ​ជោ ហ៊ុន សែន ​ប្រមុខរដ្ឋ​ស្តីទី​បាន​គូសបញ្ជាក់​ថា ត្រូវ​ប្រមូលផ្ដុំ​ចាត់វិធានការ​លើ​ទំនិញ​ដែល​ឆ្លងកាត់​ព្រំដែន​គោក​ ព្រោះ​មិនអាច​បិទ​ព្រំដែន​គោក​ហើយ​ ទំនិញ​ចូលបាន​នោះ​ឡើយ​ ។

សម្តេច​តេ​ជោ​បាន​សរសេរ​លើ​បណ្តាញ​សង្គម​ នៅ​ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០២៦ ​យ៉ាង​ដូច្នេះ​ថា​ អាច​មានការ​បកស្រាយ​ខុស​ ឬ​យល់​តែ​ធ្វើ​មិន​យល់ ឬ​ជា​ការ​បំពាន ​ឬ​ជា​អំពើ​ពុក​រលួយ ​ឬ​ជា​ប្រមាថ​ជាតិ​សាសន៍​ឯង​ពី​សំណាក់​មន្ត្រី​ខិលខូច​ និង​ឈ្មួញ​ទុច្ចរិត​ទើប​ទំនិញ​ថៃ​ថ្មី​ៗ​បាន​នាំ​ចូល​មក​ប្រើប្រាស់​នៅ​កម្ពុជា​ ។

សម្តេច​តេ​ជោ​បាន​លើក​ឡើង​ទៀត​ថា ដើម្បី​បានជា​ពន្លឺ​ និង​ឈប់​ល្ងង់​តទៅ​ទៀត ​ខ្ញុំ​សូម​ចង្អុល​ប្រាប់​ចំណុច​សំខាន់​មួយ​គឺ ​(​ពេល​ណា​ព្រំដែន​គោក​រវាង​កម្ពុជា​-​ថៃ​នៅ​តែ​បន្ត​បិទ​) ​គ្រប់មុខ​ទំនិញ​ទាំងអស់​ ដែល​នាំ​ចូល​ឆ្លងកាត់​ព្រំដែន​គោក​ គឺ​ទំនិញ​ខុសច្បាប់​ជា​ទំនិញរត់ពន្ធជា​ទំនិញ​បំផ្លាញ​ជាតិ​ និង​ប្រមាថ​ជាតិ​។

សម្តេច​គូសបញ្ជាក់​ថា​៖ «​ពេល​ដែល​ព្រំដែន​គោក ​ត្រូវ​បាន​បិទ​មនុស្ស​ក៏​មិន​អាច​ឆ្លង​បាន​ទំនិញ​ក៏​មិន​អាច​ឆ្លង​បាន»​ ។ សម្តេច​
លើក​ឡើង​ទៀត​ថា ​សម្រាប់​មនុស្ស​និង​ទំនិញ​ដែល​ឆ្លងកាត់​តាម​ផ្លូវទឹក​ និង​ផ្លូវអាកាស​ពិសេស​​ទំនិញ ​គឺជា​សមត្ថកិច្ច​របស់​គយ​ដែល​ជាអ្នក​កំណត់​ថា​ ខុសច្បាប់​ឬ​ត្រូវ​ច្បាប់ ព្រោះ​ផ្លូវទឹក​តាម​កំពង់​ផែ​សមុទ្រ​ និង​ផ្លូវអាកាស​តាម​ (​ព្រ​លាន​យន្តហោះ​) ​ភាគី​ទាំង​២​កម្ពុជា​-​ថៃ​នៅ​ដំណើរការ​ជា​ធម្មតា​។

ជាមួយ​គ្នា​នោះ​ដែរ ​សម្តេច​បាន​គូ​សង្កត់ធ្ងន់​ថា​ «​ត្រូវ​ប្រមូលផ្ដុំ​ចាត់វិធានការ​លើ​ទំនិញ​ដែល​ឆ្លងកាត់​ព្រំដែន​គោក ​ព្រោះ​មិន​អាច​បិទ​ព្រំ​ដែន​គោក​ ហើយ​ទំនិញ​ចូល​បាន​នោះ​ឡើយ និង​សូមកុំ​និយាយ​ថា ទំនិញ​សល់ ក្នុង​ស្តុក​លក់​មិន​ទាន់​អស់ព្រោះ​ទំនិញ​ខ្លះ​ផលិត​ឆ្នាំ​២០២៦​ក្រោយ ព្រំដែន​គោក​ត្រូវ​បាន​ភាគី​បិទ​១​ឆ្នាំ​មុន​មក​ម្លេះ​ហេតុ​អ្វី​មាន​លើ​ទីផ្សារ​កម្ពុជា​។ ម្យ៉ាងទៀត ​ប្រសិនបើ​ទំនិញ​នោះ​វា​សល់​ពិតមែន​ ក៏​ល្មម​ផុតកំណត់​រយៈពេល​ប្រើប្រាស់​ហើយ​ ។ ​អ្នក​ប្រើប្រាស់​ គឺជា​ចៅហ្វាយ​ កុំ​មាន​ប្រាក់​ទិញ​ហើយ​ទុក​ឱ្យ​គេ​មើលងាយ​ទាំង​សាមីខ្លួន​ទាំង​ជាតិ​សាសន៍​ ៕