ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​អ្នក​ដើរ​លក់​ឆ្នោតជាតិ​វៀតណាម​០៦​នាក់ និង​ដកហូត​សន្លឹក​ឆ្នោត​មួយ​ចំនួន​នៅ​ក្រុង​ស្វាយ​រៀង

4 ម៉ោង មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង​ ៖ ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ចំនួន​០៦​នាក់ (​ស្រី​០៤​នាក់) ​ដែល​ដើរ​លក់​ឆ្នោតជាតិ​វៀតណាម​នៅ​ក្នុង​ក្រុង​ស្វាយ​រៀង​យ៉ាង​អនា​ធិ​ប​តេ​យ្យ​ បង្ក​ឱ្យប្រជាពលរដ្ឋ​ព្រួយបារម្ភ​ដោយ​សមាជិកគ្រួសារ​ពួក​គាត់​មាន​អ្នក​ញៀន​ល្បែង​ឆ្នោត​នេះ​ ។ ​ប្រជាពលរដ្ឋ​អបអរសាទរ​ ក្រោយ​មានការ​ប​ង្ក្រាប ​និង​ចាប់​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ដើរ​លក់​ឆ្នោតជាតិ​វៀត​ណាម​ និង​សូម​ឲ្យ​សមត្ថកិច្ច​គួរ​មាន​វិធានការ​ចាប់​ឃាត់ខ្លួន​បណ្តេញចេញ​ទៅ​ប្រទេស​ដើម​វិញ ​ហើយ​ថ្ងៃក្រោយ​ចូល​មក​ដោយ​ខុសច្បាប់​ត្រូវ​បង្ក្រាប​ទើប​រាងចាល ​។

មន្ត្រី​នគរបាល​ក្រុង​ស្វាយ​រៀង​បាន​ឲ្យ​ដឹង​ថា ដោយ​អនុវត្ត​តាម​បទបញ្ជា​ដ៏​ម៉ឹង​ម៉ាត់​របស់​លោក​ឧត្តមសេនីយ៍ទោ ពេជ្រ វី​រៈ ស្នងការ​នគរបាល​ខេត្ត ស្តី​ពី​ការ​ត្រួតពិនិត្យ​រដ្ឋបាល​តាម​ទីតាំង់​ស្នាក់​នៅ និង​ប្រមូលផ្តុំ​ជនបរទេស នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០២៦ ។

លោក​វរសេនីយ៍ឯក សោម សុ​ភ័​ណ្ឌ អធិការ​នគរបាល​ក្រុង​ស្វាយ​រៀង​បាន​ដឹកនាំ​កម្លាំង​ជំនាញ និង​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល បាន​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​០៦​នាក់ (ស្រី​០៤​នាក់) ដែល​បាន​ធ្វើ​សកម្មភាព​ដើរ​លក់​ឆ្នោត​វៀតណាម​ក្នុង​មូលដ្ឋាន​ក្រុង​ស្វាយ​រៀង ​និង​បាន​ដកហូត​ឆ្នោត​វៀតណាម​ជា​ច្រើន​សន្លឹក​ទៀត​ផង​។

បច្ចុប្បន្ន ជនជាតិ​វៀតណាម​ទាំង​០៦​នាក់ បាន​ធ្វើ​កិច្ចសន្យា​អប់រំ និង​ឱ្យ​​វិល​ត្រឡប់​ទៅ​ប្រទេស​ដើម​វិញ​ ។ ​មហាជន​លើក​ឡើង​ថា សង្ឃឹមថា​ ក្នុង​ខេត្តស្វាយរៀង​គ្មាន​ជនជាតិ​វៀតណាម​ដើរ​លក់​ឆ្នោតជាតិ​វៀតណាម​បន្ត​ទៀតទេ ។