ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កា.ប់​រាន​ដី​ព្រៃ​បំរុង​របស់​រដ្ឋ​យ​កធ្វើក​ម្ម​សិទ្ធិ​កំពុង​ដុះ​ដាល​នៅមណ្ឌល​គីរី​ភាគ​ឦសាន

12 ឆ្នាំ មុន

ខេត្ត​មណ្ឌល​គិរី ៖ ព្រៃ​ឈើ​ដ៏​មាន​តម្លៃ​ដែល​សេស​សល់​តិច​តួច​​ នៅ​តែ​ប្រឈម​មុខ​នឹង​ការ​កា.ប់​បំផ្លាញ​យ៉ាង​ធ្ងន់ធ្ងរ​បំផុតពី​សំណាក់​អ្នក​មាន​ឥទ្ធិ​ពល​មួយ​ចំនួន​ ដែល​កា.ប់​ទន្ទ្រាន​យក​ដី​ធ្វើ​ជា​កម្ម​សិទ្ធិ​ផ្ទាល់​ខ្លួន ដោយ​ពុំ​មាន​ខ្លាច​រអា​នឹង​ច្បាប់​ឡើយ និង​គ្មាន​មន​សិកា​រ​ជួយ​រក្សា​ទុក​ដើម​ឈើ​កម្រ​នានា ដើម្បី​ជា​ប្រយោជន៍​ទៅ​ថ្ងៃ​ក្រោយ​នោះ​ទេ ។ ជាក់​ស្តែង​ ដី​ព្រៃ​បម្រុង​ទុក​របស់​សង្កាត់​រដ្ឋ​បាល​ព្រៃ​ឈើ​សែន​មនោ​

ខេត្ត​មណ្ឌល​គិរី ៖ ព្រៃ​ឈើ​ដ៏​មាន​តម្លៃ​ដែល​សេស​សល់​តិច​តួច​​ នៅ​តែ​ប្រឈម​មុខ​នឹង​ការ​កាប់​បំផ្លាញ​យ៉ាង​ធ្ងន់ធ្ងរ​បំផុតពី​សំណាក់​អ្នក​មាន​ឥទ្ធិ​ពល​មួយ​ចំនួន​ ដែល​កាប់​ទន្ទ្រាន​យក​ដី​ធ្វើ​ជា​កម្ម​សិទ្ធិ​ផ្ទាល់​ខ្លួន ដោយ​ពុំ​មាន​ខ្លាច​រអា​នឹង​ច្បាប់​ឡើយ និង​គ្មាន​មន​សិកា​រ​ជួយ​រក្សា​ទុក​ដើម​ឈើ​កម្រ​នានា ដើម្បី​ជា​ប្រយោជន៍​ទៅ​ថ្ងៃ​ក្រោយ​នោះ​ទេ ។ ជាក់​ស្តែង​ ដី​ព្រៃ​បម្រុង​ទុក​របស់​សង្កាត់​រដ្ឋ​បាល​ព្រៃ​ឈើ​សែន​មនោ​រម្យ​ ​ស្ថិត​នៅ​ភូមិ​ឡៅកា សង្កាត់​សុខ​ដុម ក្រុង​សែន​មនោ​រម្យ កំពុង​ត្រូវ​​រង​នូវ​ការ​កាប់​បំផ្លាញ​យ៉ាង​អនា​ធិបតេយ្យ​ ហើយ​ក៏​ពុំ​បាន​រំខាន​ដល់​​សមត្ថ​កិច្ច​ ឬ​ក៏​​មន្ត្រី​ជំនាញ​ដែល​មាន​ភារកិច្ច​ទប់​ស្កាត់​ឬ​បង្ក្រាប​ឡើយ ។

បើ​តាម​ប្រភព​ព័ត៌​មាន​​ឱ្យ​ដឹង​ថា ការ​កាប់​ព្រៃ​ឈើ​នៅ​ចំណុច​ខាង​លើ​គឺ​ជា​ទង្វើ​ខុស​ច្បាប់ ព្រោះ​កន្លែង​នោះ​ជា​ដី​របស់​រដ្ឋ​ និង​ជា​ព្រៃ​បម្រុង​ទុក​ជា​អចិន្ត្រៃយ៍​​ផង​ដែរ ដែល​គ្រប់​គ្រង​ដោយ​លោក​អ៊ុំ វណ្ណ​សុ​ភ័ក្រ នាយ​ផ្នែក​រដ្ឋ​បាល​ព្រៃ​ឈើ​​សែន​មនោ​រម្យ ដោយ​មាន​លោក​​ពង់ វីរៈ នាយ​សង្កាត់​រដ្ឋ​បាល​ព្រៃឈើ​ ជា​អ្នក​មើល​ការ​ខុស​ត្រូវ​ ។ ប្រភព​ដដែល​បន្ត​ថា ដី​ព្រៃ​ដែល​កំពុង​រង​​ការ​កាប់​ទន្ទ្រាន​ដោយ​​​បំពាន​ពី​សំណាក់​ជន​ខិល​ខូច​នោះ មាន​ចំនួន​ប្រហែល​​​ជាង​១០​ហិក​តា ​ហើយ​ និង​មាន​បី​ទី​តាំង ។ ចំណែក​ឈើ​ដែល​ពួក​គេ​បាន​កាប់​ ត្រូវ​បាន​ប្រមូល​គរ​លើ​គ្នា រួច​ដុត​ចោល​ដោយ​ពុំ​មាន​ការ​ស្តាយ​ស្រណោះ​បន្តិ​ចណា​សោះ ខណៈ​ដើម​ឈើ​ទាំង​នោះសុទ្ធ​តែ​​មានទំហំ​ធំៗ​អាយុ​រាប់​សិប​ឆ្នាំ​ទៅ​ហើយ ។ ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​យក​ដី​ទាំង​នោះ​គឺ​សុទ្ធ​តែ​ដើម្បី​ផល​ប្រយោជន៍​បុគ្គល​តែ​ប៉ុណ្ណោះ ហើយ​ប្រសិន​បើ​ពួក​គេ​ពុំ​មាន​ខ្នង​បង្អែក​ ឬ​អ្នក​ធំ​នៅ​ពី​ក្រោយ​ទេ ច្បាស់​ជា​ពុំ​ហ៊ាន​ឡើយ ។

ការ​កាប់​ទន្ទ្រាន​ដី​​ព្រៃឈើ​រដ្ឋ​ដូច​ជា​ករណី​ខាង​លើ​នេះ​ គឺ​ផ្ទុយ​ស្រឡះ​ពី​អនុ​សាសន៍​ដ៏​ខ្ពង់​ខ្ពស់​របស់​សម្តេច​ប្រមុខ​រាជ​រដ្ឋា​ភិបាលកម្ពុជា ដែល​តែង​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​រក្សា​ការ​ពារ​នូវ​ទ្រព្យ​សម្បត្តិ​ធម្ម​ជាតិ​ឱ្យ​នៅ​គង់​វង្ស​ជានិរន្ត​រ៍​តទៅ តែ​បែរ​ជា​មន្ត្រី​ដែល​មាន​​ភារ​កិច្ច​ទទួល​ខុស​ត្រូវ​លើ​តំបន់​របស់​ខ្លួន​ នាំ​គ្នា​ឆ្លើយ​ថា មិន​ដឹង​ទៅ​វិញ?

លោក​កែប កត់ នាយ​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​មណ្ឌល​គិរី​បាន​ឱ្យ​ដឹង​តាម​ទូរ​ស​័ព្ទ​ថា នៅ​ពេល​នេះ​យើង​កំពុង​ចាត់​កម្លាំង​ឱ្យ​ចុះ​ស្រាវ​ជ្រាវ​រក​ឈ្មោះ​អ្នក​ប្រព្រឹត្ត ដើម្បី​ចាត់​ការ​ទៅ​តាម​ផ្លូវ​​ច្បាប់ ។ លោក​ក៏​បាន​ឱ្យ​ដឹង​ដែរ​ថា បាន​ជា​មាន​ការ​កាប់​ទន្ទ្រាន​យក​ដី​ព្រៃ​ដ៏​ច្រើន​នេះ​ គឺ​ជន​ឱកាស​និយម​ទាំង​នោះ​បាន​នាំគ្នា​ឆ្លៀត​ពេល​សម្រាក​ពិធី​បុណ្យ​អុំ​ទូក​ អក​អំបុក និង​សំពះ​ព្រះ​ខែ កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​ ក៏​ទៅ​កាប់​ព្រៃ​វាត​ទី​យក​ដី​ធ្វើ​ជា​កម្ម​​សិទ្ធិ​ផ្ទាល់​ខ្លួន​តែ​ម្តង ។
មាន​ការ​កត់​សម្គាល់​ថា នៅ​ខេត្ត​មណ្ឌល​គិរី​កំពុង​កើត​មាន​បទ​ល្មើស​​ព្រៃ​ឈើ​យ៉ាង​ពេញ​បន្ទុក ជា​ពិសេសគឺ​ការ​កាប់​ទន្ទ្រាន​យក​ដី​ព្រៃ​ជា​កម្ម​​សិទ្ធិ​​ផ្ទាល់​ខ្លួន​​នេះ​ ។ មាន​ការ​ស្តី​បន្ទោស​ថា  នៅ​ពេល​ក្រុម​កាប់​ឈើ​អនា​ធិបតេយ្យ​ទាំង​នោះ​ ទើប​តែ​ចូល​កាប់​ដំបូងបន្តិច​បន្តួច​ មិន​ទៅ​ធ្វើការ​ណែ​នាំ​ ឬ​ឱ្យ​បញ្ឈប់​សកម្ម​ភាព​ទេ ។ លុះ​នៅ​ពេល​ព័ត៌​មាន​ត្រូវ​​​បែក​ធ្លាយ​ ទើប​​​នាំគ្នា​និយាយ​ថា កំពុង​ចាត់​វិធាន​ការ ។ ក្នុង​ករណី​បែប​នេះ​ បើ​ពុំ​មាន​កា​ឃុបឃិត​គ្នា​ទេ ច្បាស់​ជា​ពុំ​អាច​ធ្វើ​ទៅ​បាន​ឡើយ ។

លោក​នាយ​ផ្នែក​រដ្ឋ​បាល​ព្រៃ​ឈើ​សែន​មនោ​រម្យ​ក៏​ដូច​ជា​លោក​នាយ​សង្កាត់​រដ្ឋ​បាល​ព្រៃ​ឈើ​សែន​មនោ​រម្យ ដែរ​កោះ​សន្តិ​ភាព​ពុំ​អាច​សុំ​ការ​បំភ្លឺ​បាន​ទេ នៅ​ថ្ងៃទី​៣០ វិច្ឆិកា ព្រោះ​ទូរស័ព្ទ​មិន​ចូល ។

ប្រជា​ពល​រដ្ឋ​កំពុង​ទន្ទឹង​រង់​ចាំ​មើល​ថា​ តើ​ជន​ដែល​បាន​ប្រព្រឹត្តល្មើស​ច្បាប់​ព្រៃ​ឈើ​ខាង​លើ នឹង​ត្រូវ​ឃាត់​​ខ្លួន​បាន​ដែរ​ឬ​អត់​ ហើយ​និង​ត្រូវ​មាន​ទោស​បែប​ណា​ ។ បើ​អត់​ចាត់​ការ​ទេ ការ​កាប់​អនា​ធិប​តេយ្យ​នឹង​បន្ត​កើត​មាន​ទៀត​មិន​ខាន ក្រោម​ភ្នែក​អស់​លោក​មេ​ព្រៃ ៕