ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះ​ឃើញ​សព​មនុស្ស​ស្រី​គេ​សម្លា.ប់​កប់​កណ្តាល​ដី​ចម្ការ

12 ឆ្នាំ មុន

ខេត្តកំពង់​ចាម​ ៖ ​​មាន​ការ​ភ្ញាក់​ផ្អើល​​មួយ​​បានកើត​ឡើង​​ពេញ​ភូមិ​​រកា​​ពរប្រាំទី​១ ​ឃុំ​រកាពរ​ប្រាំ​ ស្រុក​ត្បូង​ឃ្មុំ​ កាលពីវេលា​ម៉ោង​​​១ និង​​២០នាទី​​រសៀល​ថ្ងៃ​ទី​​​២៩ វិច្ឆិកា ​​បន្ទាប់​​ពី​អ្នក​ច្រូត​​ស្មៅ​បាន​​ប្រទះ​ឃើញ​​​​សព​មនុស្ស​​​​​ស្រី​​​​មិន​ស្គាល់អត្តសញ្ញាណ​​​ម្នាក់​សល់​តែ​គ្រោង​ឆ្អឹង​​ និង​​មាន​អាយុ​​ប្រមាណ​ក្រោម​​២៥ឆ្នាំ ​ត្រូវបាន​គេ​​​កប់​​នៅក្នុង​ដីចម្ការ​​ដំឡូង​​របស់​ឈ្មោះ​​ឈី រី​ ​​។​ ក្រោ​យ​​​​ពី​​​ការ​ប្រទះ​​ឃើញ​​សព​​នេះ​ កម្លាំ​ង​

ខេត្តកំពង់​ចាម​ ៖ ​​មាន​ការ​ភ្ញាក់​ផ្អើល​​មួយ​​បានកើត​ឡើង​​ពេញ​ភូមិ​​រកា​​ពរប្រាំទី​១ ​ឃុំ​រកាពរ​ប្រាំ​ ស្រុក​ត្បូង​ឃ្មុំ​ កាលពីវេលា​ម៉ោង​​​១ និង​​២០នាទី​​រសៀល​ថ្ងៃ​ទី​​​២៩ វិច្ឆិកា ​​បន្ទាប់​​ពី​អ្នក​ច្រូត​​ស្មៅ​បាន​​ប្រទះ​ឃើញ​​​​សព​មនុស្ស​​​​​ស្រី​​​​មិន​ស្គាល់អត្តសញ្ញាណ​​​ម្នាក់​សល់​តែ​គ្រោង​ឆ្អឹង​​ និង​​មាន​អាយុ​​ប្រមាណ​ក្រោម​​២៥ឆ្នាំ ​ត្រូវបាន​គេ​​​កប់​​នៅក្នុង​ដីចម្ការ​​ដំឡូង​​របស់​ឈ្មោះ​​ឈី រី​ ​​។​ ក្រោ​យ​​​​ពី​​​ការ​ប្រទះ​​ឃើញ​​សព​​នេះ​ កម្លាំ​ង​សមត្ថ​កិច្ច​​​​ជំនា​ញ​ស្រុក​​ក៏​បាន​​​ចុះ​​ទៅពិនិត្យ​​ភ្លាម​ៗ​ផង​ដែរ ។ 

​​លោក​អនុសេនីយ៍​ទោ ម៉ឹង​ រ៉ៃយ៉ា ​នាយ​​ផ្នែក​​នគរបាល​​យុត្តិធម៌​​​​នៃ​អធិការដ្ឋាន​​ស្រុក​ត្បូង​ឃ្មុំ​​ប្រាប់​​ឱ្យ​ដឹង​ថា ​នៅ​វេលា​​រសៀល​ថ្ងៃ​ទី​​២៩ វិច្ឆិកា ​នោះមាន​ប្រជាពលរដ្ឋ​​បាន​រាយ​ការណ៍​​​មក​​លោក​​នាយ​ប៉ុស្ដិ៍​រដ្ឋ​បាល​ឃុំ​​រកាពរប្រាំ​ថា ​បាន​ប្រទះ​ឃើញ​​​គ្រោង​ឆ្អឹង​​សាក​សព​​នៅក្នុង​ដី​ចម្ការ​​​ដំឡូង​​​មួយ​កន្លែង​​​ក្នុង​​​​ឃុំ​រកាពរប្រាំ​​ដោយ​សារ​តែ​​​ឆ្កែ​​ ​កាយ​​ដី​លេច​​លលាដ៍​​​​ក្បាល​​ ហើយ​​​ជះ​ក្លិន​​ស្អុយ​​ទើប​​ដឹង​​រួច​ក៏​មាន​​​ការ​រាយ​ការណ៍​ជា​បន្ត​បន្ទាប់​​​មក​​អធិការ​ដ្ឋាន​​​ខណ្ឌ ។ ​​ក្រោយ​ពី​ទទួល​បាន​ព័ត៌​មាន​​នេះ​​ ​​​​លោកវរសេនីយ៍​​ត្រី​ហ៊ាង​ ហ៊ត់​ អធិការ​នគរបាល​​ស្រុក​ត្បូង​ឃ្មុំ​​ បាន​ចាត់​​ឱ្យ​រូប​លោក​​ដឹក​នាំ​កម្លាំង​ចុះ​​​ទៅពិនិត្យ​​សព​នោះ ឃើញ​មាន​សក់​វែង​​​ ​ពាក់​អាវ​ទ្រនាប់ ​​​​និង​ខោ​ខ្លី​​ត្រឹម​ជង្គង់​​​​ ពណ៌​​ក្រហម​ ​និង​ស្បៃ​​ពណ៌​ខៀវ​​ក្រមៅ ទើប​​សន្និ​ដ្ឋាន​ថា ​​​ជាមនុស្ស​ស្រី​​អាច​មាន​​អាយុ​ប្រហែ​ល​​​២៥​​ឆ្នាំ ​តែ​មិន​ដឹង​​​អត្តសញ្ញាណ​​ ឬ​មាន​ទី​លំនៅ​​នៅ​​ទី​ណា​​ទេ ។ ប្រជាពលរដ្ឋ​​រស់​នៅ​ភូមិ​​រកាពរ​ប្រាំ​ទី​១ ​​បាន​​​នាំ​គ្នា​​មក​មើល​​ជាហូរ​​ហែ​ដែរ ​តែមិន​មាន​​នរណា​​​ម្នាក់បាត់បង់​​សមាជិក​​​ទេ ​ម្យ៉ាង​​ទៀត​​ដោ​យ​សារ​​តែ​ក្លិន​​ស្អុយ​​ផង​នោះ ​​​​សមត្ថកិច្ច​មិន​​បាន​គាស់​​​​លើក​ឡើង​​​​មកលើ​ទេ​ គឺ​​​បាន​​រក្សា​ទុក​នៅ​កន្លែង​នោះ​​​ជាបណ្ដោះអាសន្ន​​ ។

​​​លោក​អនុសេនីយ៍ទោ​​ម៉ឹង រ៉ៃ​យ៉ា​ ​​​បញ្ជាក់​​​​ថា ​សាកសព​​មនុស្ស​ស្រី​ដែល​​មិន​ស្គាល់​​អត្តសញ្ញាណ​​​ខាង​លើ​នេះ​​អាច​ត្រូវ​​ជន​​​មួយ​ក្រុម​​​ដឹក​តាម​មធ្យោ​បាយ​​ណា​មួយ​យក​ក៏​កប់​ នៅ​ត្រង់​​ផ្នែក​កណ្ដាល​​​នៃ​​ដី​ចម្ការ​​ដំឡូង​​របស់​ឈ្មោះ​​​រី មាន​ជម្រៅ​ប្រហែ​​​ល​​ជា​កន្លះ​ម៉ែត្រ​​​​ប៉ុណ្ណោះ ។  ករណី​នេះ​​អា​ច​សន្និដ្ឋានជា​ជំ​ហ៊ាន​​​​​ដំបូង​ថា ​​​​​ជា​អំពើ​​ឃាត​កម្ម​​ណា​មួយ​ ហើយ​​​​​ជន​ល្មើស​មាន​បំណង​​​បំបិទ​ភស្ដុ​តាង​​​​ទើប​យក​​សព​មក​​កប់​បែបនេះ​ ។ តាម​ការ​សន្និ​ដ្ឋាន​​​ប្រហែល​​ជា​កប់​​នៅក្នុង​អំឡុង​​រដូវ​​បុ​ណ្យ​​​​​ភ្ជុំ​​ កន្លង​មក​​​​ ព្រោះសព​​រលួយ​សាច់​​អស់​តែ​​នៅ​ធុំក្លិន​ស្អុយ ។​
 មន្រ្តី​​ប៉ូលិស​បាន​អំពាវ​នាវ​​​ថា  ប្រសិន​​​បើ​​ក្រុម​គ្រួសារ​​​ណា​​មាន​​​បាត់​​មនុស្ស​​​ដែល​មាន​ភិន​ភាគ​ដូច​ខាង​លើ​​ សូម​មក​ទាក់​ទង​​​​នៅ​​​អធិការដ្ឋាន​នគរបាល​​ស្រុក​ត្បូង​ឃ្មុំ​​​នឹង​ទទួ​លបាន​ព័ត៌មាន​​ពិស្ដារ​​ជាក់​ជាមិនខាន​ឡើយ​​ ហើយ​​អាថ៌កំបាំង​​​នៃ​​ការ​ស្លាប់​​នេះ​ពិត​ជា​បាន​​វែក​មុខ​​​នៅ​​ពេល​​ណា​​ដែល​អត្ត​​សញ្ញាណ​​​សាក​សព​​ត្រូវ​បាន​​ដឹង ៕