ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ហ្វីលី​ពីន​ចាក់​ប្រហា​រគ្នា​រហូត​ដួល​ដេក​សន្លប់​ក្នុង​ថ្លុក​ឈាម

12 ឆ្នាំ មុន

រាជ​​​ធានីភ្នំ​ពេញ​ ៖ ​​បុរ​ស​​​ជន​ជាតិ​ហ្វ៊ី​​​​លី​ពីន​​​២​នាក់​​​ដែល​ស្នាក់​នៅ​​​​ផ្ទះ​ជួល​​​​ជា​មួយ​គ្នា​​​​បាន​កើត​​​មាន​ទំនាស់​​​រហូត​​​​ឈាន​ទៅ​ចាក់​​សោ​បន្ទប់​​ រួច​​​​​ប្រើ​ហិ.ង្សា​វាយ​​​​ និង​​ចាក់​គ្នា​​ទៅ​វិញ​​​​ទៅ​មក​រហូត​​​ដល់​របួស​ទាំង​សង​ខាង​​​​​ដួល​សន្លប់​ក្នុង​ថ្លុក​ឈាម​​​​ ។

ការ​​ប្រទុស្ត​រ៉ាយ​​គ្នា​​​ឯង​នេះ​​បាន​កើត​ឡើង​​​កាល​ពី​វេលា​ម៉ោង​​​​​​៦​និង​​​​​៣០​នាទី​​​​ល្ងាច​ថ្ងៃ​ទី​​​២៩ ​វិច្ឆិកា ​នៅ​បន្ទប់​​​ជួល​​លេខ​​​២០៣​ ជាន់​​ទី​​២​​ ផ្ទះ​

រាជ​​​ធានីភ្នំ​ពេញ​ ៖ ​​បុរ​ស​​​ជន​ជាតិ​ហ្វ៊ី​​​​លី​ពីន​​​២​នាក់​​​ដែល​ស្នាក់​នៅ​​​​ផ្ទះ​ជួល​​​​ជា​មួយ​គ្នា​​​​បាន​កើត​​​មាន​ទំនាស់​​​រហូត​​​​ឈាន​ទៅ​ចាក់​​សោ​បន្ទប់​​ រួច​​​​​ប្រើ​ហិង្សា​វាយ​​​​ និង​​ចាក់​គ្នា​​ទៅ​វិញ​​​​ទៅ​មក​រហូត​​​ដល់​របួស​ទាំង​សង​ខាង​​​​​ដួល​សន្លប់​ក្នុង​ថ្លុក​ឈាម​​​​ ។

ការ​​ប្រទុស្ត​រ៉ាយ​​គ្នា​​​ឯង​នេះ​​បាន​កើត​ឡើង​​​កាល​ពី​វេលា​ម៉ោង​​​​​​៦​និង​​​​​៣០​នាទី​​​​ល្ងាច​ថ្ងៃ​ទី​​​២៩ ​វិច្ឆិកា ​នៅ​បន្ទប់​​​ជួល​​លេខ​​​២០៣​ ជាន់​​ទី​​២​​ ផ្ទះ​លេខ​​២៣៤​D ផ្លូវ​​លេខ​​២៦១​ សង្កាត់​ទឹក​ល្អ​ក់​ទី​​២ ខណ្ឌ​ទួល​គោក​​ ។ ទាក់​​​ទិន​​ការ​​ទាស់​​ទែង​​ខ្វែង​​គំនិត​​​​ឈាន​ទៅ​​​ប្រើ​ហិង្សា​​​ដាក់​គ្នា​​​​នេះ​​ គេ​ពុំ​ដឹង​​​ពី​មូល​ហេតុ​​​អ្វី​ពិត​ប្រាកដ​​​​​​ឡើយ​​ ។ ប៉ុន្តែ​បើ​តាម​​​ការ​​សាក​សួរ​​​​ជំហាន​​​​ដំបូង​​​​គេ​សង្ស័យ​​​ថា ជន​បរទេស​​ទាំង​ពី​រ​នាក់​​​ស្រឡាញ់​ភេទ​​ដូច​គ្នា​​​ ហើយ​​មាន​ការ​ប្រចណ្ឌ​​​​​​គ្នា​ ក៏​ក្លាយ​ជា​ជម្លោះ​​​ចាក់​សោ​បន្ទប់​​​វាយ​ និង​​ចាក់​​​គ្នា​របួស​​​​រៀង​ខ្លួន​​ ។ ជន​ទាំង​ពីរ​នាក់​​​​បាន​ប៉ូលិស​​​ហៅ​រថយន្ត​​​​​ដឹក​​​បញ្ជូន​​ទៅ​កាន់​មន្ទីរ​​ពេទ្យ​​ព្រះ​កុសុមៈ ។

​ជន​ជាតិ​​ហ្វ៊ី​លី​ពីន​​​ទាំង​ពីរ​ ម្នាក់​ឈ្មោះ​​ RODEL HERHANDEZ RAMOS ​អាយុ​​៣៨​ឆ្នាំ​​​ ​រង​របួស​​​​កន្លាក់​​ដៃ​ខាង​​​ឆ្វេង​​ និង​ម្នាក់​ទៀត​ឈ្មោះ LIVAG MITCHELTAPHIO អាយុ​​២៨​ឆ្នាំ​​​ ​រង​របួស​​​ស្មា​​ឆ្វេង​ និង​​ក្លៀក​​​ស្តាំ ។​ អ្នក​ទាំង​​ពីរ​​​​មក​​​ប្រទេស​កម្ពុជា​​​​​បាន​ប្រមាណ​​ជាង​​១​ខែ​ហើយ​ ក្នុង​នាម​ជា​​ភ្ញៀវ​​ទេសចរ​ និង​ដើម្បី​​​​រក​ការ​ងារ​​​ធ្វើ​​ផង​ដែរ​ ។​

​តាម​សម្តី​ឈ្មោះ​​ជុក​ វុទ្ធី ភេទ​ប្រុស​​ អាយុ​២១​ឆ្នាំ​​ ជា​អ្នក​​​​មើល​ការ​ខុស​ត្រូវ​​​ផ្ទះ​ជួល​​​បាន​ឱ្យ​ដឹង​​ថា នៅ​វេលា​ម៉ោង​​​៦​និង​​៣០​នាទី​​​ថ្ងៃ​ទី​​២៩ វិច្ឆិកា​ ម្ចាស់​ផ្ទះជួល​​ឈ្មោះ​​ទី​ សំណាង​​ ​ភេ​ទ​ប្រុស​ អាយុ​​៣៣​ឆ្នាំ​​ ដែល​បាន​ចុះ​​​ទៅ​តាម​​​​ខេត្ត​បាន​​ទូរ​ស័ព្ទ​​​​​ប្រាប់​គេ​ថា ​ឱ្យ​ទៅ​មើល​​​​ជន​ជាតិ​​ហ្វ៊ី​លី​ពីន​​​ទាំង​ពីរ​នាក់​​​នោះ​ផង​ កំពុង​​ឈ្លោះ​គ្នា​​ ។ ​គេ​បញ្ជាក់​ថា ​បាន​ជា​ម្ចាស់​ផ្ទះ​​​​​ជួល​​​ទៅ​ឯ​ខេត្ត​​ ហើយ​ដឹង​ថា​​ពួក​គេ​​ឈ្លោះ​​គ្នា​នោះ​ ព្រោះ​​ជន​ជាតិ​បរទេស​​​២នាក់​​បាន​ទូរ​ស័ព្ទ​​​​ទៅ​ម្ចាស់​ផ្ទះ​​​​ឱ្យ​ទៅ​យកពួក​គេ​​​ទៅ​មន្ទី​រ​ពេទ្យ​ផង​ ។​

​លោក​ជុក​ វិទ្ធី​​ បាន​​ឱ្យ​ដឹង​ទៀត​ថា ​ភ្លាម​ៗ​​​នោះ​ ខ្លួន​និង​បង​ប្អូន​​ម្ចាស់​ផ្ទះ​​​បាន​ទៅ​មើល​​​​ក៏​ឃើញ​ជន​ជាតិ​បរ​ទេស​​ម្នាក់​អង្គុយ​​​ និង​ម្នាក់​ទៀត​​​ដេក​ក្នុង​ថ្លុក​ឈាម​​ ហើយ​បាន​​​ទាក់​ទង​​​ហៅ​ប៉ូលិស​​ប៉ុស្តិ៍​​ចុះ​​​ទៅ​កន្លែង​​កើត​ហេតុ​នាំ​​​គ្នា​វាយ​​​ផ្តាច់​សោទ្វារ​​ចូល​​​​ និង​​ហៅ​រថយន្ត​​​សាមុយ​បញ្ជូន​​ទៅ​កាន់​មន្ទីរ​ពេទ្យ​​ព្រះ​កុសុ​មៈ ។​ ដោយ​សារ​​​តែ​បន្ទប់​​​​ផ្ទះ​ជួល​​​ស្ថិត​​នៅ​ជាន់​ទី​​២​​ ហើយ​ច្រក​ចូល​​​ និង​កាំ​ជណ្តើរ​ចុះ​ឡើង​មាន​​ទំហំ​​​​ប្រមាណ​​០,៦០​ម៉ែត្រ​​ទៅ​០,៧០​ម៉ែត្រ​​ ធ្វើ​ឱ្យ​ប៉ូលិស​​​ និង​បុគ្គល​ិក​​ពេទ្យ​​មាន​​ការ​លំបាក​​ក្នុង​ការ​ជួយ​​​សង្គ្រោះ​​​ដោយ​នាំ​​​គ្នា​ដាក់​​កន្សែង​​ពោះ​គោ​​សែង​​ចុះ​ម្នាក់​ម្តងៗ​ ដោយ​​​ចំណាយ​ពេល​​​១ម៉ោង​​​ទើប​អាច​​យក​ចេញ​​​បញ្ជូន​​ទៅ​​​កាន់​មន្ទីរ​​​ពេទ្យ​​​បាន​ ។​

​នៅ​​ក្នុង​បន្ទប់​​​ដោយ​សារ​​មាន​ការ​ប្រវាយ​ប្រតប់​​គ្នា​ឃើញ​​ប្រឡាក់​សុទ្ធ​​តែ​ឈាម​​​ដែល​ជន​​​បរទេស​​​ទាំង​ពីរ​នាក់​វាយ​​ និង​ចាក់​គ្នា​​​រហូត​ដល់​​ខ្សោះ​​ខ្លួន​ដួល​សន្លប់​ ព្រម​​​ទាំង​មាន​​កូន​កាំ​បិត​​ចុង​ស្រួច​​បាក់​ និង​​ប្រឡាក់​​សុទ្ធ​​តែ​ឈាម​ ។​​

​តាម​​​​ប្រភព​ព័ត៌​មាន​​ឱ្យ​ដឹង​ថា ​ជន​ជាតិ​​ហ្វ៊ីលី​ពីន​​ទាំង​ពីរ​នាក់​​បាន​មក​ជួល​បន្ទប់​​នោះ​ស្នាក់​នៅ​តាំង​ពី​​​ថ្ងៃ​ទី​​១៧ តុលា​ ឆ្នាំ​២០១២​ ក្នុង​​តម្លៃ​​១​ខែ​៦០​ដុល្លារ​​ ដែលការ​រស់​នៅ​​​តែ​​ពីរ​នាក់​​​​នេះ​ប្រៀប​​ដូច​ប្តី​ប្រពន្ធ​​ ។​

​នៅ​ក្នុង​មន្ទីរ​ពេទ្យ​​​​តាម​ការ​សាក​សួរ​​​ឈ្មោះ LIVAG MITCHELTAPHIO បាន​​ឱ្យ​ដឹង​​ថា កាល​ពី​​យប់​ថ្ងៃ​​ទី ​២៨ វិច្ឆិកា ​ខ្លួន​ត្រូវ​ RODEL HERHANDEZ RAMOS ដែល​​​ជា​មិត្ត​ភក្តិ​​បាន​បបួល​​​​ខ្លួន​​ទៅ​​ក្លិប​​​ តែ​​ខ្លួន​​​​​ពុំ​ព្រម​​ទៅ​ជា​មួយ​​ទេ​​ក៏​​​ទៅ​​ដើរ​លេង​​បាត់​​១​យប់​ ។ លុះ​​​ព្រឹក​ឡើង​​​​ត្រឡប់​​មក​វិញ​​​ត្រូវ​​រក​​រឿង​ទៀត​ក៏​មាន​​​​​ទំនាស់​​គ្នា​​តែ​ម្តង​ ​​ហើយ​ខ្លួន​​ក៏​ទៅ​បាត់​​​វិញ ។ លុះ​ល្ងាច​​ថ្ងៃ​ទី​​២៩ វិច្ឆិកា ​ពេល​ត្រឡប់​មក​វិញ​​​​ក៏​មាន​រឿង​​​ទៀត​​ ទើប​​​ក្លាយ​​​ជា​ជម្លោះ​​​វាយ​គ្នា​​​បណ្តាល​ឱ្យ​​រង​របួស​​​តែ​ម្តង​​ ។ ការ​​វាយ​តប់​គ្នា​​​រវាង​​បុរស​ហ្វ៊ីលីពីន​​ទាំង​ពី​រ​នាក់​នេះ​​ ត្រូវ​បាន​គេ​​ដាក់​ការ​សង្ស័យ​​ថា ផ្តើម​ចេញ​​ពី​រឿង​​ប្រចណ្ឌ​​​ ដែល​បុរស​​ជន​ជា​តិ​ហ្វ៊ីលីពីន​​​ទាំង​ពីរ​រូប​​​បាន​ស្រឡាញ់​​ភេទ​ដូចគ្នា ៕​