រាជធានីភ្នំពេញ ៖ ខណៈពេលកំពុងតែស្ទះចរាចរណ៍អ្នកបើកបរខំរុលទៅមុខរៀងៗខ្លួន មិនគោរពសិទ្ធិគ្នាធ្វើឲ្យរថយន្តទួរីសកៀររថយន្តកាមរីឆ្លាមធ្លាក់កាងមុខ កាលពីវេលាម៉ោង៧និង២០នាទីយប់ថ្ងៃទី២៨ វិច្ឆិកា នៅចំណុចខាងត្បូងរង្វង់មូលវិមានឯករាជ្យ តាមមហាវិថីព្រះសីហនុកែងមហាវិថីព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តទួរីស ពណ៌ស បើកតាមមហាវិថីព្រះនរោត្តម ពីជើងទៅត្បូង ចំណែករថយន្តកាមរីឆ្លាម ពណ៌ស្ករ បើកតាមមហាវិថីព្រះសីហនុ ពីលិចទៅកើត ខណៈមកដល់ចំណុចខាងលើដែលកំពុងតែស្ទះចរាចរណ៍ អ្នកបើកបរចេះតែបើករុលទៅមុខរៀងៗខ្លួន ចំណែករថយន្តទួរីសរុលទៅមុខរថយន្តកាមរីឆ្លាម តែបែរគូទទៅប៉ះផ្នែកខាងមុខនៃរថយន្តកាមរីឆ្លាម បណ្តាលឱ្យជ្រុះកាងមុខ។
ក្រោយកើតហេតុខណៈពេលកំពុងតែស្ទះចរាចរណ៍ផងនោះ សមត្ថកិច្ចបានធ្វើការវាស់វែងរួចឲ្យរថយន្តទាំងពីរគ្រឿងបើកទៅចិញ្ចើមផ្លូវ ដើម្បីធ្វើការចរចាគ្នានៅកន្លែងកើតហេតុ ៕
ចែករំលែកព័តមាននេះ