យុវជននេប៉ាល់អាយុ18ឆ្នាំកំពស់22អ៊ីញនិងគ្រងតំណែងឯតទគ្គកម្មពិភពលោកជាមនុស្សតូចបំផុត
ដោយ ៖ ប្រុសកោះ
ថ្ងៃព្រហស្បត្ត៏ ទី៩ ខែកញ្ញា ឆ្នាំ២០១០ ម៉ោង ១០:៤៧

គេហទំព័របរទេស
យុវជនដែលទាបជាងជនជាតិនេប៉ាល់
យុវជននេប៉ាល់ម្នាក់ដែលនឹងមានអាយុ១៨ឆ្នាំ ក្នុងពេលឆាប់ៗខាងមុខនេះ មានកំពស់ត្រឹមតែ២២អុីញប៉ុណ្ណោះ ត្រូវបានគេចាត់ទុកថា ជាបុរសទាប ហើយតូចបំផុតនៅលើពិភពលោក ។ យុវជនរូបនេះឈ្មោះ Khagenda Thapa Magar កាលពីពេលថ្មីៗកន្លងមក ត្រូវបាននាំទៅដើរលំហែកាយនៅក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ដែលជាការបង្ហាញខ្លួនជាសាធារណៈលើកដំបូងរបស់គេ ។
ក្នុងការបង្ហាញខ្លួនក្នុងទីក្រុងញូវយ៉កនោះ Khagendra បានទៅលំហែកាយនៅទីលាន Times Squares ទទួលបានការចាប់អារម្មណ៍បំផុតពីមនុស្សម្នាផងទាំងឡាយ ។ យុវជន Khagnedra នឹងឈានចូលគ្រប់អាយុ១៨ឆ្នាំ នៅថ្ងៃទី១៤ តុលា ខាងមុខនេះ ដែលធ្វើឱ្យគេជាប់ឯតទគ្គកម្មជាមនុស្សតូចបំផុតនៅលើពិភពលោក បន្តវេនពីយុវជន Edward Nino Hernandez អាយុ២៤ឆ្នាំ ជាជនជាតិកូឡុំប៊ី មានកំពស់ត្រឹម២៧អ៊ីញ ដែលទទួលស្គាល់ជាផ្លូវការជាមនុស្សតូចបំផុតលើពិភពលោក ដោយអង្គការកំណត់ហេតុឯតទគ្គកម្មពិភពលោក (ហ្គីណេសប៊ុក) កាលពីពេលថ្មីៗកន្លងមក ៕