ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរមួយ​ក្រុម​ចូល​ប្លន់​អាជីវ​ករ​លក់​គ្រឿង​អលង្ការ​-ប្តូរប្រាក់​​នៅផ្សារ​ឃ្លាំង​លើ​​ បា.ញ់​២​គ្រាប់​

11 ឆ្នាំ មុន

ខេត្តព្រះ​សីហនុ ៖ ​ប៉ូលិស​​កំពុង​បញ្ចេញ​​កម្លាំង​ពួន​ស្ទាក់​ និង​ដេញ​ប្រមាញ់​​ចោរ៣​នាក់​​ចូល​ទៅភ្ជង់​​​ប្លន់​អាជីវ​​ករ​លក់​​គ្រឿងអលង្ការ​ និង​ប្តូរប្រាក់​​​ចំនួន​២​ទូ​នៅផ្សារ​ឃ្លាំង​លើ​​ ស្ថិត​ក្នុងភូមិ​​១ សង្កាត់​លេខ​១ ក្រុង​ព្រះ​សីហនុ ​បង្ក​ឱ្យ​​មាន​ការ​ភ្ញាក់​ផ្អើល​កាល​ពី​វេលា​ម៉ោង​​៣​និង​៥​នាទី​រសៀល​ថ្ងៃទី​​​៣ តុលា ២០១២ ​ដោយ​បា.ញ់​​បុរស​កូន​​ថៅកែ​ផ្សារ​ម្នាក់​ឱ្យ​រងរបួសធ្ងន់​ត្រូវ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យរាជធានីភ្នំពេញ យ៉ាងប្រញាប់​ប្រញាល់​​ ដើម្បី​សង្គ្រោះ​​បន្ទាន់។

ខេត្តព្រះ​សីហនុ ៖ ​ប៉ូលិស​​កំពុង​បញ្ចេញ​​កម្លាំង​ពួន​ស្ទាក់​ និង​ដេញ​ប្រមាញ់​​ចោរ៣​នាក់​​ចូល​ទៅភ្ជង់​​​ប្លន់​អាជីវ​​ករ​លក់​​គ្រឿងអលង្ការ​ និង​ប្តូរប្រាក់​​​ចំនួន​២​ទូ​នៅផ្សារ​ឃ្លាំង​លើ​​ ស្ថិត​ក្នុងភូមិ​​១ សង្កាត់​លេខ​១ ក្រុង​ព្រះ​សីហនុ ​បង្ក​ឱ្យ​​មាន​ការ​ភ្ញាក់​ផ្អើល​កាល​ពី​វេលា​ម៉ោង​​៣​និង​៥​នាទី​រសៀល​ថ្ងៃទី​​​៣ តុលា ២០១២ ​ដោយ​បាញ់​​បុរស​កូន​​ថៅកែ​ផ្សារ​ម្នាក់​ឱ្យ​រងរបួសធ្ងន់​ត្រូវ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យរាជធានីភ្នំពេញ យ៉ាងប្រញាប់​ប្រញាល់​​ ដើម្បី​សង្គ្រោះ​​បន្ទាន់។

​អាជីវករ​លក់​គ្រឿង​​អលង្ការ​-ប្តូរប្រាក់​​​ទូទី​១-ឈ្មោះ​ណន សុផាត ភេទស្រី អាយុ​​៣៦​ឆ្នាំ ​ត្រូវ​ចោរ​ប្លន់​ប្រមូល​គ្រឿងអលង្ការ និង​ប្រាក់​សរុប​​ប្រមាណ​២០​តម្លឹង ​មិន​មាន​រង​របួស​​អ្វី​ទេ ។ អាជីវ​ករ​ទូទី២-ឈ្មោះគង់ កឹម​តេង ភេទស្រី អាយុ​​៥៨​ឆ្នាំ ​ត្រូវចោរ​ប្លន់​ប្រមូល​​យក​បាន​មាស​២​តម្លឹង​កន្លះ​​ និង​ប្លាទីន​​៤​តម្លឹង ​មិន​មាន​រង​របួស​អ្វីទេ ។ ​ដោយ​ឡែកអ្នក​រង​របួស​ឈ្មោះ​សែន វីរៈ ភេទប្រុស អាយុ​៣២​ឆ្នាំ ត្រូវ​​បាន​គេអះ​អាង​ថា ជា​កូនថៅកែ​​ផ្សារ​ឃ្លាំង​លើ​នេះ ​​ត្រូវ​ចោរ​បាញ់​១​គ្រាប់​ចំ​​បញ្ឆិត​ពោះ​ខាងស្តាំ​​រង​របួស​ធ្ងន់​ ត្រូវ​បាន​បញ្ជូន​​ក្រោយ​កើត​ហេតុ​​ភ្លាមៗ​​ទៅ​កាន់​មន្ទីរ​ពេទ្យ​​រាជធានីភ្នំពេញ ដើម្បី​សង្គ្រោះ​​ជីវិត ។ ​បុរស​នេះ​អាច​ចូល​ទៅ​ជួយ​អាជីវ​ករ​ពេល​ចោរ​កំពុង​ប្លន់ ទើបបណ្តាល​ឱ្យ​​ចោរ​បាញ់​ ។

​ចំណែក​ចោរ​មាន​គ្នា​៣​នាក់ ​ស្លៀក​ពាក់​ស៊ីវិល​​ប្រដាប់​ដោយ​កាំភ្លើង​​វែង​១​ដើម​ និងពូថៅ​​១ មិន​ទាន់​ដឹងថា ​ប្រើ​ប្រាស់​មធ្យោ​បាយ​​ធ្វើ​ដំណើរ​​អ្វី​នោះ​ទេ ​បាន​ដើរ​ចូល​សំដៅ​​ទូ​លក់​គ្រឿង​​អលង្ការ​​-ប្តូរ​ប្រាក់​​ទាំង​២​ទូ​ដែល​នៅ​​ជាប់​គ្នា​ខាងលើ រួច​​ហើយ​​ទាញពូថៅ​វាយ​បំបែក​ទូ​កញ្ចក់​ប្រមូល​យក​គ្រឿង​អលង្ការ​​-ប្តូរ​ប្រាក់​​ដាក់​ក្នុង​ស្បោង​​ឡើង​ជិះ​ម៉ូតូ​វ៉េវ​​គេច​ខ្លួន​បាត់​តែម្តង ។

​តាម​ប្រភព​​ព័ត៌​មាន​​បាន​ឱ្យ​ដឹង​ថា ​មុន​ពេល​ពួក​ចោរ​​ចាក​ចេញ​ គឺ​ពួក​ចោរ​​បាន​បាញ់​១​គ្រាប់​ទៀត​បង្ហើ​​ដំបូល​ផ្សារ​​ដើម្បីគំរាម​​មិន​ឱ្យ​អ្នក​ណា​ចេញ​​តាម​ ទើប​ឡើង​ជិះ​ម៉ូតូ​​ដាក់​​មេ​ប្រូច​ ។ ក្រោយ​​កើតហេតុ​ភ្លាមៗ​​ប៉ូលិស​​បាន​បញ្ចេញ​​កម្លាំង និង​រាយ​អន្ទាក់​​តាម​ប្រមាញ់​ចោរ​យ៉ាង​មាំទាំ​​ផង​ដែរ ​ប៉ុន្តែ​យឺត​​មួយ​ជំហាន​​ទៅហើយ​ ព្រោះ​​ពួក​ចោរ​បាន​រត់​ចូល​ព្រៃ​​ក្បាល​ឆាយ​បាត់​ស្រមោល ។

​​ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕