ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូនចៀម​សោះ​តាំង​ខ្លួន​ជាខ្លា​យក​កាំភ្លើង​មិត្តភក្តិ​បា.ញ់បោះ​បង្អួត​ស្រី​ស្នេហ៍

11 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ កាលពី​វេលាម៉ោង​២​រសៀល​ថ្ងៃទី១ ​តុលា ២០១២ មានករណី​​បា.ញ់​បោះ​អនាធិបតេយ្យ​​ចំនួន​២គ្រាប់ ​​ដើម្បី​បង្អួត​ស្រីស្នេហ៍​នៅក្នុង​ក្លឹប​ខារ៉ាអូខេ​ GOLDTOWN ​និង​ហាងផឹកស៊ី​យីហោម្លប់មាន​ ស្ថិត​នៅភូមិ​​ក្បាល​ស្ពាន​ សង្កាត់​​ព្រះពន្លា ​ក្រុង​សិរីសោភ័ណ ​ដែលបង្ក​​ដោយ​ក្រុម​ភ្ញៀវ​ផឹក​​ស៊ីមានគ្នា​៣​នាក់ ជិះរថយន្ត​២គ្រឿង ហើយ​ប៉ុន្មាន​ម៉ោង​ក្រោយមក ត្រូវ​​ប៉េអឹម​ឃាត់​

ខេត្តបន្ទាយមានជ័យ ៖ កាលពី​វេលាម៉ោង​២​រសៀល​ថ្ងៃទី១ ​តុលា ២០១២ មានករណី​​បាញ់​បោះ​អនាធិបតេយ្យ​​ចំនួន​២គ្រាប់ ​​ដើម្បី​បង្អួត​ស្រីស្នេហ៍​នៅក្នុង​ក្លឹប​ខារ៉ាអូខេ​ GOLDTOWN ​និង​ហាងផឹកស៊ី​យីហោម្លប់មាន​ ស្ថិត​នៅភូមិ​​ក្បាល​ស្ពាន​ សង្កាត់​​ព្រះពន្លា ​ក្រុង​សិរីសោភ័ណ ​ដែលបង្ក​​ដោយ​ក្រុម​ភ្ញៀវ​ផឹក​​ស៊ីមានគ្នា​៣​នាក់ ជិះរថយន្ត​២គ្រឿង ហើយ​ប៉ុន្មាន​ម៉ោង​ក្រោយមក ត្រូវ​​ប៉េអឹម​ឃាត់​ខ្លួន។

បើ​តាម​​​ប្រភពពីសមត្ថកិច្ច​ប្រាប់​ឱ្យ​ដឹងថា បន្ទាប់​ពីមានការផ្ទុះ​អាវុធ​រួចមក  សមត្ថ​កិច្ច​​បានចុះ​ទៅ​ដល់​​ចំណុច​កើតហេតុខាង​លើ និង​​ធ្វើ​ការ​​ស្រាវជ្រាវ​រហូត​​ឈាន​ដល់​​ការ​ឃាត់​ខ្លួន ១-​ឈ្មោះគឹម ស្រ៊ាង ​ភេទប្រុស ​អាយុ​៤៤​ឆ្នាំ ជា​អ្នក​​លក់ដូរ​ រស់នៅភូមិ៣ សង្កាត់ព្រះពន្លា ក្រុង​សិរី​សោភ័ណ ​២-ឈ្មោះ​ហុក ម៉ៅ ​ជននេះ មាន​ឈ្មោះ​ជា​​ទាហាន​នៅខេត្ត​ឧត្តរ​មានជ័យ បច្ចុប្បន្ន​រស់នៅ​ភូមិ​ អូរអំបិល សង្កាត់អូរអំបិល ក្រុង​សិរី​សោ ភ័ណ និង៣-ឈ្មោះ​លៀង សែ ​ជា​អ្នករត់តាក់ស៊ី ខេត្តបន្ទាយមានជ័យ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង ៕