ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លើក​គ្នា​គប់​ និង​វាយ​កម្ទេច​ប៉ុស្តិ៍​​យាម​ការ​ដ្ឋាន​ស្ពាន​ជ្រោយ​ចង្វា​បន្ទាប់​ពី​កម្ម​ករផ​ឹក​ស៊ីវាយ​បង្ក​របួស​នៅ​ភោជនីយ​ដ្ឋាន​តាប្រុញ

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​ក្រុម​មនុស្ស​ប្រមាណជាង​២០​នាក់ បាន​នាំគ្នា​យក​ដុំថ្មគប់ និងវាយ​កម្ទេច​ប៉ុស្តិ៍​​​ការ​ដ្ឋាន​សាងសង់​ស្ពាន​​ជ្រោយ​ចង្វា ដើម្បី​​បញ្ចេញ​កំហឹង​​ដាក់​កម្ម​ករ​ប្រមាណ​​ជា​១០​នាក់​ដែល​បាន​ផឹក​ស៊ី​នៅ​ភោជនីយ​ដ្ឋាន​​តា​ប្រុញ ហើយ​បង្ក​អុក​ឡុក​វាយ​របួសស្នាម​មនុស្សចំនួន​​៣​នាក់​​រួច​រត់​ចូល​ក្នុងការ​ដ្ឋាន។

​អំពើ​ហិ.ង្សា​នេះ​បាន​កើតឡើង​​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ថ្ងៃទី​​៣០ កញ្ញា ​២០១២ នៅ​​គល់​ស្ពាន​​ជ្រោយ​ចង្វា​ខាង​កើត ក្នុងសង្កាត់​ជ្រោយ​ចង្វា ខណ្ឌ​

រាជធានីភ្នំពេញ ៖ ​ក្រុម​មនុស្ស​ប្រមាណជាង​២០​នាក់ បាន​នាំគ្នា​យក​ដុំថ្មគប់ និងវាយ​កម្ទេច​ប៉ុស្តិ៍​​​ការ​ដ្ឋាន​សាងសង់​ស្ពាន​​ជ្រោយ​ចង្វា ដើម្បី​​បញ្ចេញ​កំហឹង​​ដាក់​កម្ម​ករ​ប្រមាណ​​ជា​១០​នាក់​ដែល​បាន​ផឹក​ស៊ី​នៅ​ភោជនីយ​ដ្ឋាន​​តា​ប្រុញ ហើយ​បង្ក​អុក​ឡុក​វាយ​របួសស្នាម​មនុស្សចំនួន​​៣​នាក់​​រួច​រត់​ចូល​ក្នុងការ​ដ្ឋាន។

​អំពើ​ហិង្សា​នេះ​បាន​កើតឡើង​​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ថ្ងៃទី​​៣០ កញ្ញា ​២០១២ នៅ​​គល់​ស្ពាន​​ជ្រោយ​ចង្វា​ខាង​កើត ក្នុងសង្កាត់​ជ្រោយ​ចង្វា ខណ្ឌ​ឫស្សី​កែវ ​ហើយ​បង្ក​ឱ្យ​មាន​ការភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​​​ និង​មាន​ការផ្ទុះ​អាវុធ​ពី​សមត្ថ​កិច្ច​​ ដើម្បី​បំបែក​​ហ្វូង​ផងដែរ ។

​តាម​ព័ត៌​មាន​ឱ្យ​ដឹង​ថា ​កម្ម​ករ​ស្ថាបនា​ស្ពាន​ជា​ជន​ជាតិ​ខ្មែរ​ប្រមាណ​​១០​នាក់​បាន​នាំ​គ្នា​ផឹក​ស៊ី​នៅភោជនីយ​ដ្ឋាន​​តា​ប្រុញ​​ដែល​ស្ថិតនៅ​គល់​ស្ពាន​ជ្រោយ​ចង្វា​ខាងកើត​ក្បែរ​ការ​ដ្ឋាន​តាំងពី​វេលា​ម៉ោង​ប្រមាណ​​៩​​យប់ ។ លុះ​ពេល​ផឹក​ស្រវឹង​ក្រុម​កម្ម​ករបានមាន​ទំនាស់​​ពាក្យ​សម្តី​​ជា​មួយ​គ្នា​​ឯង​ព្រមទាំង​ស៊ី​កែវ​អស់​៤​រួច​គិត​លុយ ។
​ប្រភព​ឱ្យ​ដឹងទៀតថា ពេល​ដើរ​ចេញ​ក្រុម​កម្ម​ករ​បាន​នាំគ្នា​វាយ​ទៅ​លើ​​ជន​២​នាក់​ដែល​​អង្គុយ​​តុ​ក្បែរ​​នោះ​ បណ្តាល​​ឱ្យ​របួស​ និងមាន​ការ​ដេញ​វាយ​គ្នា​ផ្អើល​​ពេញ​ហាង​ និង​តាម​ដងផ្លូវហើយពេល​អ្នក​ក្បែរ​រួម​ទាំង​ម្ចាស់​ហាង​នាំគ្នា​ឃាត់​ក៏ត្រូវ​ក្រុម​នោះ​​វាយ​ទៀត ។ ម្នាក់ៗ​​ប្រដាប់​ដោយ​ដំ​ថ្ម​​​បាន​វាយ​​គប់​គ្នា​ប្រសាច​​ហើយ​​អ្នក​​ក្បែរ​​ខាង​ខ្លះ ដែលស្ថិត​ក្នុង​ស្ថាន​ភាព​ស្រវឹង​​ដែរ​បាន​ព្រួតគ្នា​វាយ​​​ទៅ​លើ​ក្រុម​កម្ម​ករ ​​ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​មាន​ការ​ប្រឈម​មុខ​ដាក់​គ្នា​​ធ្ងន់ធ្ងរ​ ​។

​​ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕