ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរ​បាល​សុំ​ឱ្យ​អ្នក​រត់​ម៉ូតូ​កង់​បី​ចូល​រួម​ក្នុង​ការ​បង្ក្រាប​បទ​ល្មើស

11 ឆ្នាំ មុន

រាជ​ធានីភ្នំ​ពេញ​​ ៖ នគរ​បាល​ប៉ុស្តិ៍​រដ្ឋ​បាល​ផ្សារ​កណ្តាល​ទី​១​ កាល​ពី​រសៀល​ថ្ងៃទី​២៧ កញ្ញា បាន​កោះ​ហៅ​ក្រុម​អ្នក​រត​់​ម៉ូតូ​កង់​បី​មក​ប្រ​ជុំ​នៅ​មាត់​ទន្លេ​ ស្ថិត​ក្នុង​សង្កាត់​ផ្សារ​កណ្តាល​ទី​១​ ខណ្ឌ​ដូន​ពេញ​ ដើម្បី​ចូល​រួម​​បង្ក្រាប​បទ​ល្មើស។លោក​អនុ​សេនីយ៍​ទោ នូ ទូច នាយ​​ប៉ុស្តិ៍​នគរ​បាល​រដ្ឋ​បាល​ផ្សារ​កណ្តាល​ទី​១​ថ្លែង​ថា​ យោង​តាម​បទ​បញ្ជា​របស់​គណៈស្នង​ការ​នគរ​បាល​រា​ជ​ធានី​ភ្នំ​ពេញ​ និង​តាម​

រាជ​ធានីភ្នំ​ពេញ​​ ៖ នគរ​បាល​ប៉ុស្តិ៍​រដ្ឋ​បាល​ផ្សារ​កណ្តាល​ទី​១​ កាល​ពី​រសៀល​ថ្ងៃទី​២៧ កញ្ញា បាន​កោះ​ហៅ​ក្រុម​អ្នក​រត​់​ម៉ូតូ​កង់​បី​មក​ប្រ​ជុំ​នៅ​មាត់​ទន្លេ​ ស្ថិត​ក្នុង​សង្កាត់​ផ្សារ​កណ្តាល​ទី​១​ ខណ្ឌ​ដូន​ពេញ​ ដើម្បី​ចូល​រួម​​បង្ក្រាប​បទ​ល្មើស។លោក​អនុ​សេនីយ៍​ទោ នូ ទូច នាយ​​ប៉ុស្តិ៍​នគរ​បាល​រដ្ឋ​បាល​ផ្សារ​កណ្តាល​ទី​១​ថ្លែង​ថា​ យោង​តាម​បទ​បញ្ជា​របស់​គណៈស្នង​ការ​នគរ​បាល​រា​ជ​ធានី​ភ្នំ​ពេញ​ និង​តាម​ការ​ចង្អុល​បង្ហាញ​ពី​អធិការ​ខណ្ឌ​ដូន​ពេញ​ បាន​ឱ្យ​ប៉ុស្តិ៍​នគរ​បាល​រដ្ឋ​បាល​​ចលនា​​បង​ប្អូន​អ្នក​រត់​ម៉ូតូ​កង់​បី​ឱ្យ​ចូល​រួម​ការ​ពារ​សន្តិ​សុខ​សណ្តាប់​ធ្នាប់​ជា​ពិ​សេស​កា​រ​បង្ក្រាប​មុខ​សញ្ញា​ឆក់​ប្លន់​ជន​បរទេស​ដែល​ធ្វើ​ដំណើរ​កម្សាន្ត​តាម​ម៉ូតូ​កង់​បី​នៅ​ក្នុង​រាជ​ធានី​ភ្នំ​ពេញ​ ។

ជា​មួយ​គ្នា​នេះ​ ​ក៏​សុំ​ឱ្យ​អ្នក​រត់​ម៉ូ​តូ​កង់​បី​តាម​ដាន​ឃ្លាំ​មើល​ជន​សង្ស័យ​ជួញ​ដូរ​គ្រឿង​ញៀន​ដល់​ភ្ញៀវ​បរទេស​ដែល​ស្នាក់​នៅ​តាម​សណ្ឋា​គារ​ និង​ផ្ទះ​សំណាក់​ ជា​ពិសេស​នៅ តាម​ក្លឹប​កម្សាន្ត​ពេល​យប់ ។លោក​វរសេនីយ៍​ទោ​ឈឹម វ៉ាន់​នី អធិការ​រង​នគរ​បាល​ខណ្ឌ​ដូន​ពេញ​ ដែល​បាន​ចូល​រួម​សំ ណេះ​សំណាល​នា​ឱកាស​នោះ​ បាន​មាន​មតិ​ផ្តាំ​ផ្ញើដល់​បង​ប្អូន​អ្ន​ក​រត់​ម៉ូតូ​កង់​បី​ថា ដើម្បី​ការពារ​សន្តិ​សុខ​សណ្តាប់​ធ្នាប់​នៅ​រាជ​ធានី​ភ្នំ​ពេញ​ ដោយ​ឡែក​នៅក្នុង​ភូមិ​សាស្ត្រ​ខណ្ឌ​ដូន​ពេញ​ ទាម​ទារ​សុំ​ឱ្យ​អ្នក​រត់​ម៉ូតូ​កង់​បី​ត្រូវ​តែ​ចូល​រួម​បង្ក្រាប​បទ​ល្មើស​ដោយ​រាយ​ការណ៍​ជា​សម្ងាត់ ឬ​បង្ក្រាប​ជាក់​ស្តែង​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ ។

កន្លង​មក​ មាន​អ្ន​ក​រត់​ម៉ូតូ​កង់​បី​បាន​ឃាត់​ខ្លួន​ចោរ​ឆក់​កាបូប​ភ្ញៀវ​បរទេស​ដែល​ជិះ​ម៉ូតូ​កង់​បី​កម្សាន្ត​ជូន​ដល់​សមត្ថ​កិច្ច​ ហើយ​ក៏​បាន​ទទួល​រង្វាន់​លើក​ទឹក​ចិត្ត​ផង​ដែរ ។ លោក​អធិ​ការ​រង​បន្ត​ថា ពេល​នេះ​សុំ​ឱ្យ​បន្ត​ចូល​រួម​សហ​​ការ​បង្ក្រាប​ជន​ល្មើស​ដើម្បី​រក្សា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​ឱ្យ​បាន​ល្អ​ ព្រោះ​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ​រាជ​ធានី​ភ្នំពេញ​មាន​ការ​រៀប​ចំ​បើក​កិច្ច​ប្រ​ជុំ​កំពូល​អាស៊ាន​ ដែល​មាន​ភ្ញៀវ​បរទេស​យ៉ាង​ច្រើន​មក​ពី​គ្រប់​ប្រទេស​ចូល​មក​កម្ពុជា ។ យើង​សង្ឃឹម​ថា បង​ប្អូន​អ្នក​រត់​ម៉ូតូ​កង់​បី​ទាំង​អស់​នឹង​ចូល​រួម​រក្សា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​ ជា​ពិសេស​ការ​បង្ក្រាប​បទ​ល្មើស​ឆក់​ ប្លន់​ និង​​ជួញ​ដូរ​ថ្នាំ​ញៀន ៕