ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទុស្សេ​ខ្សែ​​ភ្លើង​ឆាប​ឆេះ​​ក្លាយ​ជា​អណ្តាត​ភ្លើង​យ៉ាង​សន្ធោ​សន្ធៅ​​បង្ក​ការ​ភ្ញាក់​ផ្អើល​​ទាំង​កណ្តាល​ថ្ងៃត្រង់​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ អណ្តាតភ្លើង​បានឆាប​ឆេះខ្សែ​ភ្លើង​យ៉ាងសន្ធោ​សន្ធៅ បណ្តាលមក​ពី​ទុស្សេ​ខ្សែភ្លើង​បង្កឲ្យមាន​ការភ្ញាក់​ផ្អើល​ទាំង​កណ្តាល​ថ្ងៃ​ត្រង់ ហើយ​រថយន្ត​ពន្លត់អគ្គិ​ភ័យ​បានត្រៀម​ចេញអន្តរា​គមន៍បា.ញ់​ពន្លត់ទៀត​ផង ប៉ុន្តែក្រោយ​មក​ភ្លើងបាន​រលត់ទៅ​វិញ

រាជធានីភ្នំពេញ ៖ អណ្តាតភ្លើង​បានឆាប​ឆេះខ្សែ​ភ្លើង​យ៉ាងសន្ធោ​សន្ធៅ បណ្តាលមក​ពី​ទុស្សេ​ខ្សែភ្លើង​បង្កឲ្យមាន​ការភ្ញាក់​ផ្អើល​ទាំង​កណ្តាល​ថ្ងៃ​ត្រង់ ហើយ​រថយន្ត​ពន្លត់អគ្គិ​ភ័យ​បានត្រៀម​ចេញអន្តរា​គមន៍បាញ់​ពន្លត់ទៀត​ផង ប៉ុន្តែក្រោយ​មក​ភ្លើងបាន​រលត់ទៅ​វិញ បន្ទាប់​ពី​សមត្ថកិច្ច​យក​បំពង់​ពន្លត់​អគ្គិ​ភ័យបាញ់​អស់ចំនួន​១០​បំពង់ដែល​ធ្វើឲ្យ​ប្រជាពល​រដ្ឋ​មាន​លំនៅ​ឋានក្បែរៗ​នោះភ​័យ​ព្រលឹង​ចុង​សក់​គ្រប់ៗគ្នា​ផង​ដែរ។ ហេតុ​ការណ៍នេះ​បាន​កើតឡើង កាលពីវេលា​ម៉ោង១២​និង៣០​នាទីថ្ងៃ​ត្រង់​ថ្ងៃទី១៦ សីហា ២០១២ នៅតាម​បណ្តោយ​ផ្លូវចោម​ចៅ​​ស្ថិតក្នុង​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

តាម​ប្រភព​ព័ត៌​មានបានឲ្យ​ដឹងថា នៅមុន​ពេលកើត​ហេតុមាន​ការ​ទុស្សេខ្សែ​ភ្លើងតិចៗល្មម​ទេ លុះ​បន្តិច​ក្រោយមក ស្រាប់តែមាន​អណ្តាត​ភ្លើង​ឆាបឆេះ​ឡើង​យ៉ាងសន្ធោ​សន្ធៅ និងលាន់ឮ​សម្លេងគួរ​ឲ្យខ្លាច​បំផុត ខណៈនោះ​ប្រជា​ពល​រដ្ឋដែល​មាន​ទី​លំនៅ​ក្បែរនោះ​មានការ​ភិតភ័យ​យ៉ាងខ្លាំង ព្រោះខ្លាចឆាប​ឆេះរាល​ដាលដល់ផ្ទះ​របស់ខ្លួន។ បន្ទាប់ពីមាន​ហេតុការណ៍​បែប​នេះកើត​ឡើង​សមត្ថ​កិច្ចបាន​ចុះ​ទៅកាន់កន្លែង​កើតហេតុ ចំណែក​ឯរថយន្ត​ពន្លត់អគ្គិ​ភ័យវិញ បាន​ត្រៀមចេញ​បាញ់ទឹក​ពន្លត់ផងដែរ ប៉ុន្តែមិន​ទាន់​បាន​ចេញ​ទៅ​ផង ភ្លើងក៏​បានរលត់ទៅវិញ ដោយសារ​សមត្ថកិច្ចបាន​យក​បំពង់ពន្លត់អគ្គិ​ភ័យបាញ់​ពន្លត់អស់​ចំនួន១០​បំពង់ ហើយ​មន្រ្តីអគ្គិ​សនី​បាន​បិទ​បារ៉ែត​ទាន់ពេលវេលា។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕