ថ្ងៃសៅរ៏ ទី៤ ខែកុម្ភៈ ឆ្នាំ២០១២

Fast Internet Connection in Cambodia

លោក​ថា​ក់​ស៊ី​ន​ចេញ​-​ចូល​អា​រ៉ាប់​រួម​ពេល​ណា​ក៏​បាន ឥ​ទ្បូ​វ​កំពុង​ស្ថិត​ក្នុង​ទីក្រុង​ឌូ​បៃ

  • Text Size

ដោយ ៖ អប្សរា

ថ្ងៃសៅរ៏ ទី២០ ខែមិនា ឆ្នាំ២០១០ ម៉ោង ១៩:៥៤

លោក​ថា​ក់​ស៊ី​ន

គេហទំព័របរទេស

លោក​ថា​ក់​ស៊ី​ន

លោក​ថា​ក់​ស៊ី​ន ស៊ី​ណា​វ៉ា​ត្រា បាន​ថ្លែង​នៅតាម​គេហទំព័រ​របស់​លោក​កាលពី​វេលា​ថ្ងៃ​​ត្រង់​ទី​១៩ មីនា នេះ​ថា ពេល​នេះ​រូប​លោកបាន​ទៅ​ដល់ទី​ក្រុង​ឌូ​បៃ ប្រទេស​អា​រ៉ាប់​រួមហើយដែល​នេះ​គឺជា​ការ​ឆ្លើយ​តប​បញ្ជាក់​ឱ្យកាន់តែ​ច្បាស់​ដល់​សាធារណជន និង​លោកអាប់​ភី​ស៊ី​ត អំពី​សម្ព័ន្ធ​ម​ត្រី​ភាព​របស់​លោកជាមួយ​ប្រទេស​អា​រ៉ាប់​រួម ។មុន​នេះ​លោក​អាប់​ភី​ស៊ី​ត បាន​និយាយសំអុយ​ថា លោក​ថា​ក់​ស៊ី​ន ត្រូវ​រដ្ឋាភិបាលអា​រ៉ាប់​រួម​បណ្ដេញ​ពី​ប្រទេសឥឡូវនេះ​ការ អញ្ជើញ​ទៅ​ដល់​ប្រទេស​អា​រ៉ាប់​រួម​របស់លោក​ថា​ក់​ស៊ី​ន គឺជា​ការ​វាយបក និង​ផ្ទុយស្រឡះ​ទៅ​នឹង​ការ​អះអាង​របស់​ក្រសួង​ការបរទេស​ថៃ​ដែល​ថា លោក​ថា​ក់​ស៊ី​ន​នឹង​ត្រូវហាម​មិន​ឱ្យ​ចូល​ប្រទេស​អា​រ៉ាប់​រួម​ទៀតឡើយ ។ ការ​ទៅ​ដល់​ក្រុង​ឌូ​បៃ​របស់​លោក ថា​ក់​ស៊ី​ន គឺ​សំពង​យ៉ាងដំណំ​មួយ​ទៅ​លើរ​ដ្ឋាភិ​បាល​លោក​អាប់​ភី​ស៊ី​ត ។

ខណៈ​ក្រុម​អាវ​ក្រហម​ចាប់ផ្ដើម​ធ្វើ​មហា​បាតុកម្ម​ចូល​មក​ដល់​ក្រុម​បាងកក រដ្ឋមន្ដ្រីក្រសួងការបរទេស​ថៃ លោក​កា​ស៊ី​ត ភិ​រម្យ បាន​អះអាង​ថា លោក​ថា​ក់​ស៊ី​នត្រូវ​បានរ​ដ្ឋា​ភិបាល​អា​រ៉ាប់​រួម​បណ្ដេញ​ចេញពី​ប្រទេសហើយ​មិន​អនុញ្ញាត​ឱ្យ​ចូល​អា​រ៉ាប់​រួម​ទៀតឡើយ ។ ប៉ុន្ដែ​ទោះបីជា​បែប​ណា​ក៏​ដោយពេល​នេះ (​ថ្ងៃត្រង់​ទី​១៩ មីនា​) លោក​ថា​ក់ស៊ី​ន​ បាន​អញ្ជើញ​ទៅ​ដល់​ប្រទេស​អា​រ៉ាប់​រួមរួច​ទៅ​ហើយ ។ជាមួយ​គ្នា​នេះ​ដែរលោក​ណុ​ប​ប៉ា​ដុន ប៉ាតា​ម៉ា អតីតរដ្ឋមន្ដ្រី​ក្រសួងការបរទេស​ថៃ និង​ជាទី​ប្រឹក្សា​ផ្នែក​ច្បាប់​របស់​លោក​ថា​ក់​ស៊ី​ន បាន​ថ្លែង​បញ្ជាក់​ថា លោក​ថា​ក់​ស៊ី​ន អាច​ធ្វើដំណើរ​ទៅ​កាន់​ប្រទេស​អា​រ៉ាប់​រួម​នៅ​ពេលណា​ក៏​បាន ។

 
Related Posts Plugin for WordPress, Blogger...
 

អត្រា​​​ប្ដូប្រាក់

អត្រាប្ដូរប្រាក់ថ្ងៃទី 03-02-2012 ម៉ោង 07:53 នាទី
រូបិយប័ណ្ណ​ អត្រា​
ទិញចូល លក់ចេញ
រូបិយប័ណ្ណ​ប្រទេស​អាស៊ី
ប្រាក់រៀល (1USD)4,0554,063
បាត ថៃឡង់ (1USD)30.9531.05
ដុង វៀតណាម (1USD)21,02021,100
យ៉េន ជប៉ុន (10.000JPY)130.5131.3
ដុល្លារ សិង្ហបូរី (100SGD)79.880.3
ដុល្លារ ហុងកុង (100HKD)12.812.9
រីងហ្គិត ម៉ាឡេស៊ី (100MYR)32.833.1
រូបិយប័ណ្ណ​ប្រទេស​អឺរ៉ុប
យុរ៉ូ អឺរ៉ុប (100EUR)130.5131.2
ផោន អង់គ្លេស (100GBP)157.3158
ដុល្លារ អូស្ត្រាលី (100AUD)106.3107
ដុល្លារ កាណាដា (100CAD)99.399.8
ហ្វ្រង់ ស្វ៊ីស (100CHF)108.3109
ហាងឆេង មាសគីឡូ
មាសគីឡូ (10CHI)2,1002,110
 

qbmore - Cambodia Advance Communication Ltd