ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខឹង​ប្រពន្ធស្តី​បន្ទោស​​រឿង​ដើរ​ផឹក​​ស៊ី​​​ប្រុង​ដុត​ម៉ូតូ និង​​ផ្ទះ​ចោល​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ បុរសម្នាក់​ត្រូវ​ប៉ូលិស​ឃាត់​ខ្លួន​ ខណៈខឹងប្រពន្ធ​ស្តីបន្ទោសរឿងដើរផឹក​ស៊ី​ប្រុង​ដុត​ម៉ូតូ​ និង​​ផ្ទះ​ចោល​​កាល​ពី​វេលា​ម៉ោង​៩​និង៣០​នាទី​យប់ថ្ងៃទី២ សីហា ២០១២ នៅ​ផ្ទះ​ស្ថិត​ក្នុងភូមិ​ទឹកថ្លា ​សង្កាត់​ទឹក​ថ្លា ​ខណ្ឌ​សែនសុខ។

បុរសជាប្តីដែល​ត្រូវប៉ូលិសនាំយក​ទៅ​ប៉ុស្តិ៍​រដ្ឋបាលសង្កាត់ទឹកថ្លា ខណ្ឌសែនសុខទាំងយប់ ដើម្បី​​សួរនាំ​នេះ​​ឈ្មោះជា សុវណ្ណៈ អាយុ២៧ឆ្នាំ ស្នាក់នៅ​ភូមិ​​ខាងលើ​។ ចំណែក​ស្ត្រីជាប្រពន្ធ​ឈ្មោះស្រី ផា អាយុ២៤ឆ្នាំ ប្រាប់​ឱ្យ​ដឹង​ថាសព្វថ្ងៃ​នាង និង​ប្តី​រស់នៅមិនសូវចុះ​សម្រុង​នឹង​គ្នាទេ បើទោះបីជា​មាន​មុខរបរ​បើក​ធ្វើសិប្បកម្ម​ផ្សា​ដែកមានកម្មករច្រើន​យ៉ាងណាក៏​ដោយ ប៉ុន្តែ​គ្មាន​សុភមង្គលក្នុង​គ្រួសារ​ឡើយ។ ​ស្ត្រី​បន្ត​ទៀត​ថា ជារៀងរាល់ថ្ងៃប្តីចេះតែ​ដើរផឹកស៊ីជាប់រហូត​មិន​គិតពីមុខរបររកស៊ីនោះ​ទេ ហើយ​មុន​ពេលប្តី​ប្រើ​ហិង្សា​រក​ដុតផ្ទះនិងម៉ូតូ ព្រោះតែ​ខឹង​នាង​ស្តីបន្ទោសរឿង​ដើរផឹកស៊ីមិនគិតពីមុខ​របរ​រក​ស៊ីប្រចាំថ្ងៃ​នោះ​។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕