ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ត្រូវ​រថយន្ត​កូរ៉ូឡា​​ដេញ​បុក​ដួល​របួស​ធ្ងន់​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូគុប តាមប​ណ្តោយវិថីឧបាសកសប៊ិត មិន​ដឹង​ថា មាន​មូល​ហេតុអ្វី ឬមាន​ជម្លោះចេញមកពីណា ស្រាប់​តែ​មាន​រថយន្ត​កូរ៉ូឡា​មួយ​គ្រឿង​បើក​ដោយ​បុរស​ដេញតាមបុកពី​ក្រោយ ក្នុង​ទិសដៅ​ស្រប​គ្នា​ពីជើងទៅត្បូង បណ្តាល​ឲ្យ​បុរស​អ្នក​បើក​ម៉ូតូ​គុប​ដួលបោកក្បាលទៅ​នឹងផ្លូវរង​របួស​ធ្ងន់ត្រូវ​

រាជធានីភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូគុប តាមប​ណ្តោយវិថីឧបាសកសប៊ិត មិន​ដឹង​ថា មាន​មូល​ហេតុអ្វី ឬមាន​ជម្លោះចេញមកពីណា ស្រាប់​តែ​មាន​រថយន្ត​កូរ៉ូឡា​មួយ​គ្រឿង​បើក​ដោយ​បុរស​ដេញតាមបុកពី​ក្រោយ ក្នុង​ទិសដៅ​ស្រប​គ្នា​ពីជើងទៅត្បូង បណ្តាល​ឲ្យ​បុរស​អ្នក​បើក​ម៉ូតូ​គុប​ដួលបោកក្បាលទៅ​នឹងផ្លូវរង​របួស​ធ្ងន់ត្រូវ​បានរថយន្តសាមុយ​​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទី​រ​ពេទ្យ​។ គ្រោះថ្នាក់ខាងលើ​​នេះ​កើត​ឡើង​កាល​ពី​​វេលាម៉ោង​៣​រំលង​អធ្រាត្រ​ឈានចូលថ្ងៃទី៣ សីហា ២០១២ ស្ថិត​ក្នុង​សង្កាត់ទន្លេបាសាក់ ខណ្ឌ​ចំការមន។

តាមសាក្សីនៅកន្លែងកើតហេតុឲ្យដឹងថា មុន​ពេលកើតហេតុគេឃើញបុរសរងគ្រោះខាង​លើ​ជិះម៉ូតូម៉ាកគុបជ្រុង បើក​តាម​បណ្តោយ​វិថី​ឧបាសក​សប៊ិត ពីជើងទៅត្បូង ក្នុង​​ល្បឿន​លឿន ព្រោះមានរថយន្តកូរ៉ូឡា ពណ៌ស្ករ មួយ​គ្រឿង​បើកដោយ​បុរស​​កំពុងដេញ​តាម​បំបុក​ពី​ក្រោយ​ម៉ូតូ​ក្នុង​ទិស​ដៅ​ស្របគ្នា បណ្តាល​ឲ្យបុរសជិះម៉ូតូ​ជ្រុល​ទៅ​បុក​ខឿនចិញ្ចើមផ្លូវ​ដួល​បោក​ក្បាលនៅ​នឹង​ថ្នល់​រង​របួស​ជាទម្ងន់ ភ្លាមៗ​បុរស​រង​គ្រោះ​ត្រូវ​បាន​រថយន្ត​សាមុយ​របស់​គ្លីនិក​ផ្សារ​ដេប៉ូ២​ដឹក​​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​។ ចំណែក​ម៉ូតូត្រូវ​បាន​បង​ប្អូន​មក​ទទួល​យក​ទៅរក្សាទុក៕