នាវានេសាទកូរ៉េខាងត្បូងដែលកូរ៉េខាងជើងដោះលែងបានមកដល់កំពង់ផែ SOKCHO របស់កូរ៉េខាងត្បូងកាលពីយប់ថ្ងៃទី៧ កញ្ញា ។
នាវានេះរួមជាមួយនឹងសមាជិកក្រុមនាវិក៧នាក់ ក្នុងនោះមានជនជាតិចិន៣នាក់ និងជនជាតិកូរ៉េខាងត្បូង៤នាក់បានមកដល់កំពង់ផែ SOKCHO ស្ថិតនៅចំងាយ២១០គីឡូម៉ែត្រ ខាងកើតក្រុងសេអ៊ូល ក្រោមការអមការពាររបស់កងឆ្មាំឆ្នេរសមុទ្រកូរ៉េខាងត្បូងនាវេលាម៉ោង២០និង១៤នាទីម៉ោងក្នុងស្រុក ។ យោងតាមកាពីតែននាវានេះថា សមាជិកក្រុមនាវិកទាំងអស់មានសុខភាពល្អ ។ នាវានេសាទនេះ ត្រូវកូរ៉េខាងជើងចាប់កាលពីថ្ងៃទី៨ សីហា កន្លងមកនេះ ពីបទចូលដោយខុសច្បាប់ ក្នុងដែនទឹកសេដ្ឋកិច្ចពិសេស ហើយត្រូវដោះលែងកាលពីថ្ងៃទី៧ កញ្ញា ។ ទីភ្នាក់ងារព័ត៌មានផ្លូវការកូរ៉េខាងជើង KCNA អះអាងកាលពីថ្ងៃទី៦ កញ្ញា ថា ក្រុងព្យុងយ៉ាងសំរេចដោះលែងនាវានេសាទនេះដោយសារហេតុផលមនុស្សធម៌ ៕
ចែករំលែកព័តមាននេះ