ខេត្តបន្ទាយមានជ័យ ៖ ស្ត្រីម្នាក់ជំនាញខាងបោកយកម៉ូតូមិត្តភក្តិអស់ចំនួន២គ្រឿងជាបន្តបន្ទាប់ ទីបំផុតគេចមិនរួចជាប់អន្ទាក់សមត្ថកិច្ចនគរបាល ។ ការចាប់ឃាត់ខ្លួននេះបន្ទាប់ពីកម្លាំងនគរបាលកម្រិតស្រាលស្រាវជ្រាវរកឃើញស្ត្រីរូបនេះកាលពីវេលាម៉ោង៣រសៀលថ្ងៃទី២៩ កក្កដា ២០១២ ខណៈពេលដែលនាងកំពុងដើរក្នុងផ្សារសិរីសោភ័ណ ស្ថិតក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ។
លោកវរសេនីយ៍ទោ ជូ ផារិន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តប្រាប់ឱ្យដឹងថា ការចាប់ឃាត់ខ្លួនស្ត្រីរូបនេះ យោងតាមពាក្យបណ្តឹងជនរងគ្រោះជាម្ចាស់ម៉ូតូឈ្មោះនូវ ឡិប ភេទប្រុស អាយុ២៤ឆ្នាំ នៅស្រុកព្រះនេត្រព្រះ ។ នៅចំពោះមុខសមត្ថកិច្ចស្ត្រីជាប់ចោទបានសារភាពប្រាប់សមត្ថកិច្ចថា ខ្លួនគេឈ្មោះប្រាក់ ណារ័ត្ន អាយុ២៤ឆ្នាំ នៅភូមិជំទាវ ឃុំឫស្សីក្រោក ស្រុកមង្គលបុរី ជានិស្សិតឆ្នាំទី៤ បច្ចុប្បន្នកំពុងធ្វើសារណាបញ្ចប់វគ្គ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ