ខេត្តកំពង់ចាម ៖ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានសម្រេចបន្តអាណត្តិរយៈពេល៥ឆ្នាំ បន្តទៀត ស្តីពីការបង្កើតមជ្ឈមណ្ឌលព័ត៌មាន (American Corner) ជាមួយនឹងសាខាសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ចខេត្ត ។ ការបង្កើតមជ្ឈមណ្ឌលព័ត៌មាននេះបានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានារសៀលថ្ងៃទី២៧ កក្កដា ២០១២ មានលោក Sean Mcintosh ប្រធានការិយាល័យកិច្ចការសាធារណៈនៃស្ថានទូតសហរដ្ឋអាមេរិក ជាមួយលោកសាស្ត្រាចារ្យ និស្សិត ចូលរួមច្រើនកុះករផងដែរ។
លោកម៉ៅ ឌុង នាយកសាខាសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ចខេត្ត (UME) បានគូសបញ្ជាក់ថា បច្ចុប្បន្នក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសគោលនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី២ របស់រាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យគ្រឹះស្ថានឧត្តមសិក្សាឯកជនចូលរួមចំណែកក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ក្រោមការត្រួតពិនិត្យដោយផ្ទាល់របស់ក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា ដើម្បីលើកកម្ពស់គុណភាពប្រសិទ្ធភាព និងសីលធម៌នៃការអប់រំថ្នាក់ឧត្តមសិក្សា និងថ្នាក់ក្រោយឧត្តមសិក្សា ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ