ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​​ខារ៉ា​អូខេ​​២​នាក់​រវល់​ឈ្លោះ​​ប្រកែក​​ប្រវាយ​ប្រតប់​​គ្នា​​តាម​ផ្លូវ​​ត្រូវ​ជន​ឆ្លៀត​ឱកាស​​លួច​យក​កាបូប​​ទៅ​បាត់​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ នារី​ខារ៉ាអូខេ​​២​នាក់​រវល់​តែ​ឈ្លោះ​ប្រកែក​​ប្រវាយ​ប្រតប់​​គ្នា​ទៅវិញ​ទៅ​មក​ត្រូវ​ជន​ឆ្លៀត​ឱកាស​​លួច​បន្លំ​​យក​កាបូប​​ស្ពាយ​របស់​នារី​ម្នាក់​ទៅ​បាត់​ ដោយ​នៅ​ក្នុង​កាបូប​​នោះ​មាន​ដាក់​ទូរស័ព្ទ​ដៃ​​មួយ​គ្រឿង​​លុយ​មួយ​ចំនួន​​ និង​សោ​បន្ទប់​ស្នាក់​នៅ​​ធ្វើ​ឱ្យ​នាង​ដាក់​គូទ​​

រាជធានីភ្នំពេញ ៖ នារី​ខារ៉ាអូខេ​​២​នាក់​រវល់​តែ​ឈ្លោះ​ប្រកែក​​ប្រវាយ​ប្រតប់​​គ្នា​ទៅវិញ​ទៅ​មក​ត្រូវ​ជន​ឆ្លៀត​ឱកាស​​លួច​បន្លំ​​យក​កាបូប​​ស្ពាយ​របស់​នារី​ម្នាក់​ទៅ​បាត់​ ដោយ​នៅ​ក្នុង​កាបូប​​នោះ​មាន​ដាក់​ទូរស័ព្ទ​ដៃ​​មួយ​គ្រឿង​​លុយ​មួយ​ចំនួន​​ និង​សោ​បន្ទប់​ស្នាក់​នៅ​​ធ្វើ​ឱ្យ​នាង​ដាក់​គូទ​​អង្គុយ​យំ​តែ​ម្តង ។ ហេតុ​ការណ៍​​នេះ​កើតឡើង​​កាល​ពី​​វេលា​ម៉ោង​៣​និង​២៥​នាទី​​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​២២ កក្កដា ​តាម​បណ្តោយ​​មហា​វិថី​​ម៉ៅសេទុង ស្ថិត​ក្នុង​សង្កាត់​​​បឹង​សាឡាង ខណ្ឌ​​ទួល​គោក ។

​នារី​ដែល​​ត្រូវ​ជន​​ឆ្លៀត​ឱកាស​​លួច​យក​កាបូប​​នោះ​​ឈ្មោះ​ស្រីពៅ អាយុ​២៥​ឆ្នាំ ​ជា​បុគ្គ​លិក​​បម្រើ​​ការ​នៅ​ហាងខារ៉ា​អូខេ​​ឡឺវីស ​ស្នាក់​នៅ​បន្ទប់​ជួល​លេខ​៣៣ ស្ថិត​ក្នុង​​សង្កាត់​បឹង​សាឡាង ខណ្ឌ​ទួល​គោក មាន​ស្រុក​កំណើត​​នៅ​ខេត្ត​កំពង់ចាម ។ ចំណែក​​នារី​ម្នាក់​ទៀត​ដែល​ឈ្លោះ​ប្រកែក​គ្នា​​នោះ​មិន​​បាន​​ប្រាប់​ឈ្មោះ​ទេ ​​នាង​ធ្វើ​ការ​ជាមួយ​គ្នា​​ និង​​ស្នាក់​នៅ​ប​ន្ទប់​ជួល​ជិត​គ្នា​​ទៀត​ បន្ទាប់​ពី​ប្រវាយ​ប្រតប់​​គ្នា​ហើយ​​នាង​​បាន​រត់​គេច​ចូល​ទៅ​កន្លែង​ស្នាក់​នៅ​បាត់ ។ ទោះបី​ជា​យ៉ាង​ណា​ ទាក់​ទិន​នឹង​​ហេតុ​ការណ៍​នេះ​​នារី​​ទាំង​២​នាក់​បាន​ព្យា​យាម​​លាក់​លៀម​មិន​ប្រាប់​ពី​មូល​ហេតុ​នៃ​ការ​ឈ្លោះ​ប្រកែក​គ្នា​ទេ សូម្បី​​តែថត​រូប​ក៏​បាន​​ហាម​ឃាត់​មិន​ឱ្យ​​ថត​ដែរ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕