ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​នារីវ័យ​​​ក្មេង​​សាច់​.ស​ខ្ចី​ដែល​ប៉េអឹម​ក្រុង​ប៉ោយ​ប៉ែត ​ប្រកាស​រក​សាច់​​ញាតិ​ពេល​នេះ​ស្គាល់​អត្ត​សញ្ញាណ​ហើយ​

13 ឆ្នាំ មុន

ក្រុង​ប៉ោយប៉ែត ៖ ​នារី​វ័យ​ក្មេង​រូប​ស្រស់​សាច់​.ស​ខ្ចី​​ដែល​ទំនង​​ជា​បាត់​បង់​​ស្មារតី​​ ដោយ​​អ្នក​ខ្លះ​​សង្ស័យថា ​នាងត្រូវថ្នាំ​គេ​​ ដែល​អ្នក​ស្រុក​​ប្រទះ​ឃើញ​​រាយ​ការណ៍​​ឱ្យ​ប៉េអឹម​​ក្រុង​ប៉ោយប៉ែត ​នាំ​យក​ទៅ​សួរ​​នាំ​ដើម្បី​ប្រកាស​រក​​សាច់​ញាតិ​កាល​ពី​ល្ងាចថ្ងៃទី​១៩ កក្កដា ២០១២ ​នោះ មក​ដល់​​ព្រឹក​ថ្ងៃ​ទី​២០ កក្កដា ​ស្គាល់​អត្ត​សញ្ញាណ​ហើយ​តាម​រយៈ​ការ​ផ្សព្វផ្សាយ​​របស់​សារ​​ព័ត៌​មាន​ក្នុង​ស្រុក​ដោយ​ឪពុក​ម្តាយ​​បង​ប្អូន​របស់​​នាង​មក​ទទួល​​​យក​ត្រឡប់​​ទៅវិញ ។

នាង​ក្រមុំ​រូប​ស្រស់​ខាង​លើ​​ឈ្មោះ​ដាង ធីម៉េង ជា​ជន​ជាតិ​វៀតណាម ជា​កម្ម​ការិនី​រោង​ចក្រកាត់​ដេរនៅក្រុង​ភ្នំពេញ ​មាន​ទីលំនៅភូមិ​ឆ្នុក​ទ្រូ ឃុំឆ្នុក​ទ្រូ ស្រុក​បរិបូណ៍ ខេត្តកំពង់ឆ្នាំង។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕ច