ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះម៉ូតូ​អត់​​ភ្លើង​បុក​រថយន្ត​កំពុង​ចត​ស្ងៀម​របួស​ធ្ងន់

11 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន ៖ បុរស​ពីរនាក់​​រង​របួស​ធ្ងន់​​សន្លប់​បាត់​ស្មារតី ខណៈ​​​ជិះម៉ូតូ​អត់មាន​ភ្លើង​​នៅ​ពេល​យប់​​ទៅបុក​គូទ​រថយន្ត​១គ្រឿង ​ដែល​​កំពុង​ចត​នៅចិញ្ចើម​ថ្នល់​ កាល​ពីវេលាមោ៉ោង​​៨​និង​៣០នាទីយប់​ថ្ងៃទី​១៦ កក្កដា ​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​​លេខ​៥៧ ​ត្រង់​ចំណុច​ខាងលិច​ផ្សារ​ប៉ាង​​រលឹម​​ប្រហែល​​​៣០០ម៉ែត្រ​​ ស្ថិត​​ក្នុង​ភូមិប៉ាង​​រលឹម ​សង្កាត់​អូរ​តាវ៉ៅ ​ក្រុង​ប៉ៃ​លិន ។ ​ជនរងគ្រោះ​ទី

ខេត្ត​ប៉ៃលិន ៖ បុរស​ពីរនាក់​​រង​របួស​ធ្ងន់​​សន្លប់​បាត់​ស្មារតី ខណៈ​​​ជិះម៉ូតូ​អត់មាន​ភ្លើង​​នៅ​ពេល​យប់​​ទៅបុក​គូទ​រថយន្ត​១គ្រឿង ​ដែល​​កំពុង​ចត​នៅចិញ្ចើម​ថ្នល់​ កាល​ពីវេលាមោ៉ោង​​៨​និង​៣០នាទីយប់​ថ្ងៃទី​១៦ កក្កដា ​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​​លេខ​៥៧ ​ត្រង់​ចំណុច​ខាងលិច​ផ្សារ​ប៉ាង​​រលឹម​​ប្រហែល​​​៣០០ម៉ែត្រ​​ ស្ថិត​​ក្នុង​ភូមិប៉ាង​​រលឹម ​សង្កាត់​អូរ​តាវ៉ៅ ​ក្រុង​ប៉ៃ​លិន ។ ​ជនរងគ្រោះ​ទី​១-ឈ្មោះ អៀន ​​សុខ​ពេជ្រ​ ​អាយុ​២៥​ឆ្នាំ ​​ជា​កសិករ​រង​របួស​បាក់​ដៃ​ខាង​ស្តាំ ​សន្លប់​​នៅនឹង​កន្លែង ​ទី​២-ឈ្មោះ  ​​ឃ្លោក ​សុធា ​អាយុ​៣៤​ឆ្នាំ ​​ជា​កសិករ រង​របួស​បែកក្បា​ល​ផ្នែក​ខាង​ក្រោយ ​សន្លប់​បាត់​ស្មារតី ដេរ​៨ថ្នេរ និង​រយះ​ជើង​ខាង​ស្តាំ​ ។​​​អ្នក​ទាំង​ពីរ​រស់នៅ​ភូមិ​កើត​េហតុ​ខាងលើ ។

ឈ្មោះ ឃ្លោក ​សុធា ​បាន​ឱ្យដឹង​ថា ​មុន​ពេល​កើតហេតុ​ពួកខ្លួនទាំង​ពីរនាក់​​​បានជិះម៉ូតូ​ឌុប​គ្នា​​​ក្នុង​ទិសដៅ​​ពីកើត​ទៅលិច ​បម្រុង​​​ទៅទិញ​ម្ហូប​នៅ​ផ្សារប៉ាង​រលឹម ​លុះ​​មក​ដល់​​ចំណុច​កើត​ហេតុ​​ដោយ​សារ​ម៉ូតូ​​ចាស់​ ​អត់​មាន​​ភ្លើង​ ​​ហើយ​ស្រប​ពេល​​ដែល​រថយន្ត​មួយគ្រឿង ​បាន​ចត​នៅ​ចិញ្ចើម​​ផ្លូវ​ហើយអត់​មាន​​ដាក់​សញ្ញា​សម្គាល់​​​ទៀត ស្រាប់​តែ​​ម៉ូតូ​​កំពុង​តែ​បើក​លឿន​​ ហើយ​មើល​ផ្លូវ​មិនឃើញក៏​​បុក​​គូទ​រថយន្ត​ ​​​បណ្តាល​ឱ្យ​ដួល​បោល​ទៅនឹង​ថ្នល់​​ ​បាក់​ដៃ​និង​បែក​បក្បាល​សន្លប់​តែ​ម្តង ហើយ​ត្រូវ​បាន​អ្នក​ជិត​ខាង​ដឹក​យក​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត ។ ដោយ​ឡែក​​រថយន្ត​បាន​បើកគេច​បាត់ ។

ប្រភព​ពីសាក្សី​ឱ្យ​ដឹងថា អ្នក​បើក​ម៉ូតូទាំង​ពីរនាក់​​​បានផឹកស្រវឹង​​ស្រឿង​ៗ​​ផង​ដែរ ​ទើប​បាន​​ជាហ៊ាន​បើក​ម៉ូតូ​​​ពេល​​យប់​ដោយ​​​អត់​មានភ្លើង​ ​បើ​ទោះ​ជា ហាម​​​ប្រាម​យ៉ាង​ណា​ក៏មិនស្តាប់ ។ ​​គូរ​រំលឹក​ដែរ​ថា ​គ្រប់​​អ្នក​បើក​បរ​រថយន្ត​​​និង​ទោច​ក្រ​យាន​យន្ត​ គប្បី​ពិនិត្យ​មើល​ភ្លើង​ស៊ីញ៉ូ ​និង​ត្រូ​វ​មាន​ភ្លើង​បំភ្លឺជានិច្ច ​ដើម្បី​ចៀស​វាង​គ្រោះ​ថ្នាក់​​កើត​ឡើង​ជាយថាហេតុ ​៕