ថ្ងៃ ១៣ កើត ខែវិសាខ ព.ស.២៥៥៧ ឆ្នាំម្សាញ់ បញ្ចស័ក

​បិទ​ទ្វារ​សាលា​បឋម​សិក្សា​មុន​ពេល​កំណត់​ក្រោយ​​ពី​ក្រសួង​សុខា​ភិបាល​​រក​ឃើញ​ជំងឺ​ចម្លែក “EV-71”

  • Text Size

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ថ្ងៃពុធ ទី១៨ ខែកក្កដា ឆ្នាំ២០១២ ម៉ោង ១៧:៣៣

សាលា​ដែល​​ត្រូវ​ផ្អាក​ការ​សិក្សា​ដើម្បី​ការពារ​ជំងឺ​​ឆ្លង​ សាលា​ដែល​​ត្រូវ​ផ្អាក​ការ​សិក្សា​ដើម្បី​ការពារ​ជំងឺ​​ឆ្លង​

កោះសន្តិភាព

សាលា​ដែល​​ត្រូវ​ផ្អាក​ការ​សិក្សា​ដើម្បី​ការពារ​ជំងឺ​​ឆ្លង​

ខេត្ត​បាត់​ដំបង​ ៖ ក្រោយពីក្រសួង​សុខា​ភិបាល​ប្រកាសរកឃើញជំងឺឆ្លងដ៏ចម្លែក EV-71 កាល​ពីសប្ដាហ៍​មុននេះ រាជ​រដ្ឋាភិបាលក៏បាន​ចេញ​សេច​ក្ដីសម្រេចឲ្យ​ក្រសួងអប់រំ យុវ​ជន និង​កីឡា បញ្ឈប់ការសិក្សានូវ​សាលា​បឋម​សិក្សា​ទូទាំង​ប្រទេសមុនពេលកំណត់​ដែលនៅ​សល់តែ​១២​ថ្ងៃទៀត​ប៉ុណ្ណោះ នឹងដល់ថ្ងៃវិស្សម​កាល​ក្នុង​ឆ្នាំនេះ ដើម្បីជៀសវាងការ​ឆ្លងរាត​ត្បាត​ជំងឺ​ដ៏​សាហាវនេះ។ សម្រាប់ខេត្ត​បាត់ដំបង​គេ​សង្កេត​ឃើញគ្រប់​សាលា​បឋម​សិក្សាទាំងអស់នៅ​រសៀល​ថ្ងៃទី១៨ កក្កដានេះ ត្រូវបានបិទទ្វារ ដោយ​ស្ថិតក្នុងសភាពស្ងាត់​ជ្រងំ។

លោកងី សែត ប្រធានមន្ទីរអប់រំ យុវជន និង​​កីឡាខេត្តបានប្រាប់កោះ​សន្តិភាពនៅ​រសៀល​​ថ្ងៃទី១៨កក្កដា ថា ក្រសួងអប់រំ យុវ​ជន និង​កីឡា​បាន​សម្រេច​ឲ្យបញ្ឈប់ដំណើរ​ការ​សិក្សា​ថ្នាក់បឋម​សិក្សាទូទាំងប្រទេសនៅថ្ងៃទី​១៨ កក្កដា នេះមុនពេលកំណត់​ក្រោយពីមាន​ការ​ផ្ទុះនូវជំងឺ​ចម្លែក​ដែល​បានរកឃើញដោយ​ក្រសួង​សុខាភិបាល។ លោកបញ្ជាក់ថា គ្រប់​សាលា​បឋមសិក្សាទាំងអស់ក្នុងខេត្តបាត់ដំបង ត្រូវ​បានបិទ​ដំណាលៗគ្នានៅ​ព្រឹក​ថ្ងៃ​ទី១៨ កក្កដា នេះ ក្រោយពីមានសេចក្ដីជូនដំណឹង​ពី​ក្រសួង។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

 
Related Posts Plugin for WordPress, Blogger...

ព័ត៌មាន​ថ្មី​ៗ


អត្រា​​​ប្ដូប្រាក់

អត្រាប្ដូរប្រាក់ថ្ងៃទី 22-05-2013 ម៉ោង 07:30 នាទី
រូបិយប័ណ្ណ​ អត្រា​
ទិញចូល លក់ចេញ
រូបិយប័ណ្ណ​ប្រទេស​អាស៊ី
ប្រាក់រៀល (1USD)4,0834,090
បាត ថៃឡង់ (1USD)29.6329.7
ដុង វៀតណាម (1USD)21,22021,300
យ៉េន ជប៉ុន (10.000JPY)9797.5
ដុល្លារ សិង្ហបូរី (100SGD)79.580
ដុល្លារ ហុងកុង (100HKD)12.8412.9
រីងហ្គិត ម៉ាឡេស៊ី (100MYR)32.833
រូបិយប័ណ្ណ​ប្រទេស​អឺរ៉ុប
យុរ៉ូ អឺរ៉ុប (100EUR)128.5129
ផោន អង់គ្លេស (100GBP)151151.5
ដុល្លារ អូស្ត្រាលី (100AUD)97.397.8
ដុល្លារ កាណាដា (100CAD)96.597.2
ហ្វ្រង់ ស្វ៊ីស (100CHF)102.5103
ហាងឆេង មាសគីឡូ
មាសគីឡូ (10CHI)1,6801,690