ខេត្តស្វាយរៀង ៖ កាលពីព្រឹកថ្ងៃទី១៨ កក្កដា ២០១២ នៅទូទាំងខេត្តស្វាយរៀង សាលាបឋមសិក្សាចំនួន៣៥៦កន្លែង និងសាលាមត្តេយ្យត្រូវបានបិទទ្វារផ្អាកការសិក្សាដោយមាតាបិតាសិស្សមានការភ័យខ្លាចការផ្ទុះជំងឺប្រភេទថ្មី EV71 ។ នៅថ្ងៃទី១៨ កក្កដា នេះមានកុមារ៣នាក់បានធូរស្រាល ក៏ប៉ុន្តែកុមារថ្មី៤នាក់ទៀតបានចូលមកសម្រាកព្យាបាលក្នុងមន្ទីរពេទ្យខេត្តដោយមានអាការឈឺបំពង់.ក ពងអណ្តាត ពងលើបបូរមាត់ រាងកាយ និងបាតដៃបាតជើង ។
ទាក់ទិននឹងការផ្អាកលែងឱ្យសិស្សមករៀននេះលោកភេ សន នាយកសាលាបឋមសិក្សាព្រះសីហនុ ក្រុងស្វាយរៀង បានប្រាប់ឱ្យដឹងថា ការផ្អាកនេះ គឺលិខិតរបស់ក្រសួងអប់រំ យុវជន និងកីឡាឱ្យបញ្ឈប់ដំណើរការសិក្សាមុនពេលកំណត់ ដោយភ័យខ្លាចកើតមានជំងឺប្រភេទថ្មី EV71 ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ