ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្តកូរ៉េ​បុក​គ្នា​លើ​ផ្លូវ​ជាតិ​លេខ​​២ ​បុក​ម៉ូតូ​​ស្លា.ប់​៣​ របួស​ធ្ងន់​ម្នាក់​​ (មានវីដេអូឃ្លីប)

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​​ ៖ ឧប្បត្តិ​ហេតុ​គ្រោះ​ថ្នាក់​​ចរាចរណ៍​​ដ៏​រន្ធត់​មួយ​​បាន​កើត​​ឡើង​​កាលពី​វេលា​ម៉ោង​១១​និង​​៣០​នាទី​​ព្រឹក​​ថ្ងៃ​ទី​១៧ ​កក្កដា ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​២ មុខ​រោង​​​ចក្រ​កាត់​ដេរ​ M&V ​ស្ថិត​ក្នុង​​ភូមិ​​ទួល​រកា ​សង្កាត់​​ចាក់​​អង្រែ​ក្រោម ​ខណ្ឌ​មានជ័យ​​​ ។

តាម​ព័ត៌មាន​​ជំហាន​ដំបូង​​បាន​ឱ្យ​ដឹង​ថា ​រថយន្ត​កូរ៉េ​ ពណ៌​ខៀវ​ ដឹកស្ករស​​បាន​​បុក​រថយន្ត​​កូរ៉េ​​ ពណ៌ស​ ដឹក​កម្មករ​បណ្តាល​​ឱ្យ​ជ្រុល​ទៅ​បុក​ម៉ូតូ​ឌ្រីម​​សេ​១២៥​ ពណ៌​​ខ្មៅ​ ​ដែល​មាន​អ្នក​ជិះ​​៣នាក់​ បណ្តាល​ឱ្យ​​​ស្លាប់​​​២នាក់​ និង​របួស​​ធ្ងន់​ម្នាក់ ។ ដោយ​ឡែក​​ម៉ូតូ​គុប​​ក៏ត្រូវ​បាន​បុក​​ដែរ បណ្តាល​​ឱ្យ​ស្លាប់​ម្នាក់​​​ដែរ​សរុប​​ស្លាប់​៣​នាក់​ ​របួស​ធ្ងន់​​ម្នាក់​​នៅ​កន្លែង​កើត​ហេតុ ។ ​ក្នុង​ចំណោម​​អ្នក​ស្លាប់​​​មាន​ស្ត្រី​​២​នាក់​ផង​ដែរ ​។

មូល​ហេតុ​​នៃ​ការ​បុក​​គ្នា​នេះ តាម​ប្រភព​​ព័ត៌មាន​​ជំហាន​ដំបូង​​មិន​ទាន់​ផ្លូវ​ការ​​នៅ​ឡើយ​ថា​បណ្តាល​មក​ពី​​រថយន្ត​កូរ៉េ​​ដឹក​អង្ករ​​ដាច់​កាឡេ ។ ដោយ​សារ​តែ​​គ្រោះ​ថ្នាក់​​ចរាចរណ៍​​​នេះ​ បណ្តាល​​​ឱ្យ​កំណាត់​ផ្លូវ​​​ជាតិ​លេខ​​២​ត្រូវ​បាន​កក​ស្ទះ​​​ចរាចរ​យ៉ាង​ខ្លាំង​ ព្រោះ​ចំ​ពេល​ដែល​​មាន​ចរា​ចរ​ទៅ​​មក​ច្រើន ៕

s​