ថ្ងៃ ១០ កើត ខែជេស្ឋ ព.ស.២៥៥៧ ឆ្នាំម្សាញ់ បញ្ចស័ក

គណបក្ស​​ហ៊្វុនស៊ិនប៉ិច​អះអាង​ថា​ ការ​ មិន​​ទុកចិត្ត​​​គ្នា​រវាង​​ថ្នាក់​ដឹកនាំ​​រដ្ឋាភិបាល​​បណ្តាល​ឱ្យ​​​​មាន​ព្រឹត្តិការណ៍​​បង្ហូរ​ឈាម​​កាលពី​១៥​ឆ្នាំ​មុន

  • Text Size

​បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ

ថ្ងៃព្រហស្បត្ត៏ ទី៥ ខែកក្កដា ឆ្នាំ២០១២ ម៉ោង ១៧:៥៥

លោកញ៉ឹក ​​ប៊ុនឆៃ ក្នុង​ពិធី​សន្និសីទ​កាសែត លោកញ៉ឹក ​​ប៊ុនឆៃ ក្នុង​ពិធី​សន្និសីទ​កាសែត

កោះសន្តិភាព

លោកញ៉ឹក ​​ប៊ុនឆៃ ក្នុង​ពិធី​សន្និសីទ​កាសែត

រាជ​ធានីភ្នំពេញ ៖ ​  លោកញ៉ឹក ​​ប៊ុនឆៃ ​​​ប្រធាន​​ប្រតិបត្តិ​នៃគណបក្ស​​​ហ៊្វុនស៊ិនប៉ិច​ ​បាន​ថ្លែង​​កាលពីថ្ងៃទី៥​​ កក្កដា ២០១២ ​​ថា «ព្រឹត្តិ​ការណ៍​ថ្ងៃទី៥-៦ កក្កដា ១៩៩៧ ​​ក្នុង​ក្រុង​​ភ្នំពេញ កាលពី​១៥​ឆ្នាំ​​មុន បណ្តាល​មកពី​ការមិន​ទុកចិត្ត​គ្នា​រវាង​​​ថ្នាក់​ដឹកនាំ​​រដ្ឋា​ភិបាល​ កាល​ពី​អាណត្តិ​​​​​ទី១» ។ ​​​ការ​លើក​ឡើង​​របស់​លោកញឹក ប៊ុនឆៃ ​​បានធ្វើ​ឡើង​​ក្នុង​សន្និសីទ​​​កា​សែត​មួយ​នៅ​​ឯ​គេហ​ដ្ឋាន​របស់​​​​លោក​ ស្ថិត​ក្នុង​សង្កាត់ជ្រោយ​ចង្វា ​​ខណ្ឌ​ប្ញស្សីកែវ ​រាជធានីភ្នំពេញ ។

​​​​លោកញឹក ប៊ុនឆៃ បានបន្ទោស​​​​យ៉ាង​ខ្លាំង​លើ​​សម្តេច​​ក្រុមព្រះ​នរោត្តម ​​រណប្ញទ្ធិ ​​ព្រោះ​​ពេល​នោះ ទ្រង់​ជាប្រធាន​គណបក្សហ៊្វុន​ស៊ិន​ប៉ិច​​ ​​ និង​ជា​នាយករដ្ឋ​មន្ត្រីទី១ ​បាននាំ​មក​នូវ​កម្លាំង​មួយ​ផ្នែក​របស់​​ខ្មែរ​ក្រហម ​​ចូល​មក​ក្នុង​ជួរ​កង​កម្លាំង​រដ្ឋាភិបាល​​ ដោយ​មិន​បាន​ផ្តល់​ព័ត៌មាន​លំអិត​​​​​ដល់នាយករដ្ឋ​មន្ត្រី​ទី២ ដែល​​​ពេលនោះ​​សម្តេច​​​ហ៊ុន​ សែន​ ជា​នាយក​រដ្ឋ​មន្ត្រី​​ទី២ ។ ​ការ​មិន​​បាន​រាយ​ការណ៍​​នូវសកម្ម​ភាព​ដែល​​ទ្រង់​បាន​ធ្វើ​ជា​មួយថ្នាក់​ដឹកនាំ​​​ខ្មែរ​ក្រហម ​និងការ​នាំ​មកនូវកម្លាំង​​ណា​មួយ​បាន​បណ្តាល​ឱ្យ​មានការ​មិនទុកចិត្ត​​​​គ្នា​​កើត​ឡើង​​នា​ពេលនោះ ។

​លោកញឹក ​ប៊ុនឆៃ ​បានរៀបរាប់​ថា ​ព្រឹត្តិ​ការណ៍​​​បង្ហូរឈាម​​​​ ដែល​​កើតឡើង​នៅពេល​នោះ​​​​គឺ​​​កងកម្លាំង​​របស់​លោក​​ចំនួន​៤១​នាក់ ​បានរត់​​គេច​ខ្លួន​តាម​លោក​ត្រូវ​បានចាប់ខ្លួន មានតែ​​មនុស្ស​ពី​រនាក់ទេបាន​រត់រួច ​ពីការ​តាមចាប់ខ្លួន គឺ​រូប​លោក​​ និង​កង​ការពារ​របស់​​លោក​ម្នាក់​ទៀត ។ មាន​មេ​ទ័ព​​​គណ​បក្ស​ហ៊្វុនស៊ិនប៉ិច​ជា​ច្រើន​បានស្លាប់​បាត់​​​បង់ជីវិត​​​​ដូច​ជា​លោកចៅ​​ សម្បត្តិ​​ លោក្រួច យឿង និង​លោក​ហូ សុខ ជា​ដើម ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង ៕

 
Related Posts Plugin for WordPress, Blogger...

ព័ត៌មាន​ថ្មី​ៗ


អត្រា​​​ប្ដូប្រាក់

អត្រាប្ដូរប្រាក់ថ្ងៃទី 14-06-2013 ម៉ោង 07:30 នាទី
រូបិយប័ណ្ណ​ អត្រា​
ទិញចូល លក់ចេញ
រូបិយប័ណ្ណ​ប្រទេស​អាស៊ី
ប្រាក់រៀល (1USD)4,0784,085
បាត ថៃឡង់ (1USD)30.7530.85
ដុង វៀតណាម (1USD)21,23021,300
យ៉េន ជប៉ុន (10.000JPY)104104.5
ដុល្លារ សិង្ហបូរី (100SGD)79.880.3
ដុល្លារ ហុងកុង (100HKD)12.8412.9
រីងហ្គិត ម៉ាឡេស៊ី (100MYR)31.832
រូបិយប័ណ្ណ​ប្រទេស​អឺរ៉ុប
យុរ៉ូ អឺរ៉ុប (100EUR)133133.5
ផោន អង់គ្លេស (100GBP)156.3156.7
ដុល្លារ អូស្ត្រាលី (100AUD)95.295.7
ដុល្លារ កាណាដា (100CAD)97.898.3
ហ្វ្រង់ ស្វ៊ីស (100CHF)107.8108.3
ហាងឆេង មាសគីឡូ
មាសគីឡូ (10CHI)1,6751,685