ថ្ងៃពុធ ទី៨ ខែកុម្ភៈ ឆ្នាំ២០១២

Fast Internet Connection in Cambodia

ភូមិ​មួយ​នៅ​ភាគ​ខាងជើង​ស៊ី​បេរី​ឆេះ​ទៅ​​ជា​ផេះ​ក្នុង​ហេតុ​ការណ៍​ភ្លើង​ឆេះ​ព្រៃ

  • Text Size

ដោយ​ ៖ ប្រុសកោះ

ថ្ងៃព្រហស្បត្ត៏ ទី៩ ខែកញ្ញា ឆ្នាំ២០១០ ម៉ោង ១០:២០

ទិដ្ឋភាពភ្លើងព្រៃ

គេហទំព័របរទេស

ទិដ្ឋភាពភ្លើងព្រៃ

អាជ្ញាធរ​និយាយថា ភូមិ​មួយនៅ​ភាគ​ខាង​ជើង​​តំបន់​​ស៊ីបេរី ត្រូវ​បាន​បំផ្លាញ​ទាំង​ស្រុង ដោយ​ភ្លើង​ឆេះ​ព្រៃ​ កាលពីថ្ងៃទី៨ កញ្ញា កន្លង​មក បណ្តាល​ឱ្យ​មនុស្ស​ជាង​១.០០០​នាក់ គ្មាន​ផ្ទះ​សំបែង ។ ក្រសួង​​​សភាព​ការណ៍​​បន្ទាន់​រុស្ស៊ី បាន​ប្រាប់​ទូរទស្សន៍ CNN ថា ក្នុង​ហេតុ​ការណ៍​ភ្លើង​ឆេះ​ភូមិ​​នេះ​បណ្តាល​ឱ្យ​​​ស្លាប់​អ្នក​ពន្លត់​​ភ្លើង​ម្នាក់​ ហើយ​ពល​រដ្ឋ​​ក្នុង​ភូមិ​ទាំ​ងអស់​ត្រូវ​បាន​ជំលៀស ។ ក្រសួង​នេះ​បាន​ឱ្យ​ដឹង​ទៀត​ថា ភ្លើង​បាន​បំផ្លាញ​ផ្ទះ​៤៣៣​ខ្នង នៅ​ក្នុង​ភូមិ​​ដែល​មាន​មនុស្ស​១.១៦៦​នាក់ រស់នៅ ។
ភូមិដែល​រង​ការ​ឆេះ​បំផ្លាញ​ដោយ​ភ្លើង​ឆេះ​ព្រៃ​នេះ​ស្ថិត​​នៅ​ក្នុង​តំបន់​ Altai របស់​រុស្ស៊ី​មាន​ព្រំ​ដែន​ជាប់​ប្រទេស​កាហ្សាក់ស្ថាន ។ ក្នុង​ហេតុ​ការណ៍​ភ្លើង​ឆេះ​ភូមិ​មួយ​ទាំ​ងមូល​នេះ​ប្រធា​នាធិបតី​រុស្ស៊ី លោក​ឌីមីទ្រី ម៉េដ​វ៉េ​ដេវ បាន​បញ្ជា​ឱ្យ​បង់​ប្រាក់​សំណង​ដល់​ពល​រដ្ឋ​ដែល​បាត់​បង់​ផ្ទះ​សំបែង ៕

 
Related Posts Plugin for WordPress, Blogger...

ព័ត៌មាន​ថ្មី​ៗ

 

អត្រា​​​ប្ដូប្រាក់

អត្រាប្ដូរប្រាក់ថ្ងៃទី 07-02-2012 ម៉ោង 08:17 នាទី
រូបិយប័ណ្ណ​ អត្រា​
ទិញចូល លក់ចេញ
រូបិយប័ណ្ណ​ប្រទេស​អាស៊ី
ប្រាក់រៀល (1USD)4,0404,050
បាត ថៃឡង់ (1USD)30.9531.03
ដុង វៀតណាម (1USD)21,02021,100
យ៉េន ជប៉ុន (10.000JPY)129.7130.3
ដុល្លារ សិង្ហបូរី (100SGD)8080.5
ដុល្លារ ហុងកុង (100HKD)12.812.9
រីងហ្គិត ម៉ាឡេស៊ី (100MYR)32.933.1
រូបិយប័ណ្ណ​ប្រទេស​អឺរ៉ុប
យុរ៉ូ អឺរ៉ុប (100EUR)130.5131.2
ផោន អង់គ្លេស (100GBP)157.3158
ដុល្លារ អូស្ត្រាលី (100AUD)106.5107.3
ដុល្លារ កាណាដា (100CAD)99.7100.5
ហ្វ្រង់ ស្វ៊ីស (100CHF)108108.5
ហាងឆេង មាសគីឡូ
មាសគីឡូ (10CHI)2,0752,085
 

qbmore - Cambodia Advance Communication Ltd