ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោត​ពី​លើ​ផ្ទះ​ជាន់​ទី​២​​តោង​មែក​ឈើ​បាក់​​ធ្លាក់​រង​របួស​ធ្ងន់​សង្ស័យ​រើគ្រឿង​​ញៀន​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ និស្សិត​ម្នាក់​លោត​ទម្លាក់​ខ្លួន​ពី​លើ​ផ្ទះជាន់​ទី​២ ហក់​​ទៅ​តោង​មែក​ឈើ​បាក់​ធ្លាក់​​មកដល់​ដី បណ្តាល​ឱ្យ​​រង​របួស​ធ្ងន់​ត្រូវ​បាន​ម្តាយ និង​បង​ប្អូន​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​ព្រះ​កុសុមៈដើម្បី​សង្គ្រោះ ។ ទាក់​ទិន​ការ​លោត​ពី​លើ​ផ្ទះ​គេ​ពុំ​ដឹង​ពី​មូល​ហេតុ​ពិតប្រាកដ​ឡើយ ប៉ុន្តែ​បើ​តាម​ជន​នោះ​អះ​អាង​ថា ងងឹត​មុខ​​ធ្លាក់​មក​ក្រោម។ ទោះ​បី​ជា​យ៉ាង​ណា​សាក្សី​​សង្ស័យថា ថ្នាំ​ញៀន​​រើ​ហើយ​​ទើប​និស្សិត​នោះ​លោត​ចុះ​មក​ក្រោម​បែប​នេះ។ ​

ហេតុ​ការណ៍​នេះបង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​​កាលពីវេលា​ម៉ោង​១​រសៀល​ថ្ងៃទី​២៧ មិថុនា ២០១២ នៅ​ផ្ទះ​លេខ​៩៣៤អឺ២ ​មហា​វិថី​​កម្ពុជា​ក្រោម កន្លែង​លក់​កង់​ក្នុង​សង្កាត់​ទឹក​ល្អក់​ទី​១ ខណ្ឌ​ទួលគោក ។ បុរស​​ដែល​លោត​​ពី​លើ​ផ្ទះ​ឈ្មោះ​ភឹម លីណា អាយុ​២៤​ឆ្នាំ ជា​និស្សិត មាន​លំនៅ​ផ្ទះកើតហេតុ​​ខាង​លើ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕