ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​​ស្រាវ​​ជ្រាវ​​អា​​មេ​រិក​​ថា ទឹក​​ដោះ​​ម្តាយ​​អាច​​ការ​​ពារ​​ក្មេង​​ប្រ​ឆាំង​​វី​រុស​​អេដស៍​

13 ឆ្នាំ មុន

ការ​​ស្រាវ​​ជ្រាវ​​មួយ​​បាន​​លើក​​ឡើង​​ថា ទឹក​​ដោះ​​​ម្តាយ​​ជួយ​​ការ​​ពារ​​កូន​​តូច​​​ឱ្យ​​គេច​​ផុត​ពី​ការ​ឆ្លង​វី​រុស​​អេដស៍​បាន ។ ការ​ពិ​សោធ​លើ​សត្វ​កណ្តុ​រ​ដែល​មាន​​មេរោគ HIV​បាន​បង្ហាញ​ថា ទោះ​បី​បើ​ កូន​ៗ​របស់​វា​មួយ​ចំនួន​ទទួល​បាន​វី​រុស​នេះ​ពី​ការ​បំ​​បៅ​ដោយ​ទឹក​ដោះ​ក្តី​  ក៏​ប៉ុន្តែ​ទឹក​ដោះ​ម្តាយ​ក៏​មាន​ប្រ​សិទ្ធ​ភាព​ប្រ​ឆាំង​នឹង​វីស​រុស​នេះ​យ៉ាង​ខ្លាំង​ក្លា​ដែរ ។​

អ្នក​ដឹក​នាំ​ការ​សិក្សា​ វេជ្ជ​បណ្ឌិត Victor Garciaមក​ពី​សាកល​វិទ្យា​ល័យ​ University of North Carolinaសហ​រដ្ឋ​អា​មេរិក​បាន​និយាយ​ថា ៖«លទ្ធផល​នៃ​ការ​សិក្សា​នេះ​បាន​ផ្តល់​ជា​ការ​យល់​ដឹង​យ៉ាង​សំ​ខាន់​មួយ​ទៅ​លើ​សមត្ថ​ភាព​ដ៏​គួរ​ឱ្យ​ភ្ញាក់ផ្អើល​នៃ​ទឹក​ដោះ​ម្តាយ​ក្នុង​ការ​បំ​ផ្លាញ​វីរុស HIVក៏​ដូចជា​ការ​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​នៃ​វី​រុស​នេះ​ ។​ គ្មាន​ក្មេង​ណា​ម្នាក់​ធ្លាប់​ឆ្លង​វី​រុស​ HIV ក៏​ព្រោះ​ពួក​គេ​ត្រូវ​បាន​បំ​ដៅ​ដោយ​ទឹក​ដោះ​​ទេ ។ ការ​បំ​បៅ​កូន​ដោយ​ទឹក​ដោះ​បាន​ផ្តល់​នូវ​សារ​ធា​តុ​ចិញ្ចឹម​យ៉ាង​ដិត​ដល់​និង​ការ​ការ​ពារ​ពី​ជំ​ងឺ​ឆ្លង​ផ្សេង​ទៀត​ ជា​ពិសេស​នៅ​ទី​កន្លែង​ដែល​ទឹក​ស្អាត​សម្រាប់​រូប​មន្ត​កូន​ក្មេង​មាន​ការ​ខ្វះ​ខាត​»។

ចំណែក​វេជ្ជ​បណ្ឌិត Angela Wahlអ្នក​ដឹក​នាំ​ការ​និ​ពន្ធ​បាន​ថ្លែង​ថា​៖«លទ្ធផល​នេះ​គឺ​ពិត​ជា​សំ​ខាន់​ណាស់​​ពី​ព្រោះ​វា​បាន​បង្ហាញ​ថា ទឹក​ដោះ​ម្តាយ​អាច​ទប់​ស្កាត់​ទាំង​ស្រុង​នូវ​ការ​ឆ្លង​តាម​មាត់​នូវវី​រុស HIVទាំង​ពី​រ​​ទម្រង់​​​ដែល​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ទឹក​ដោះ​របស់​អ្នក​ម្តាយ​ដែល​ផ្ទុក​វី​រុស​ HIV  ចុណ្ណ​ភាគ​វី​រុស​និង​កោ​សិ​កា​ចម្លង​វី​រុស​ ។ អ្វី​ទាំង​នេះ​វា​ជំ​ទាស់​ទៅ​នឹង​សម្មតិ​កម្ម​ Trojan Horseដែល​និយាយ​ថា HIVនៅ​ក្នុង​កោ​សិ​កា​មាន​កម្លាំង​ប្រ​ឆាំង​នឹង​​ប្រ​​ព័ន្ធ​ការ​ពារ​រាង​​កាយ​​ខ្លាំង​ជាង​HIV​នៅ​ក្នុង​ចុណ្ណ​ភាគ​វី​រុស»៕