ថ្ងៃ ១២ កើត ខែជេស្ឋ ព.ស.២៥៥៧ ឆ្នាំម្សាញ់ បញ្ចស័ក

មធ្យោបាយ​​មួយ​​ចំនួន​​ជួយ​ឱ្យ​ការ​​​រួមភេទ​​​​មាន​សុវត្ថិភាព​​​និង​ទទួល​​ខុស​ត្រូវ

  • Text Size

​បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ

ថ្ងៃអាទិត្យ ទី១៧ ខែមិថុនា ឆ្នាំ២០១២ ម៉ោង ០៩:៣៥

មធ្យោបាយ​​មួយ​​ចំនួន​​ជួយ​ឱ្យ​ការ​​​រួមភេទ​​​​មាន​សុវត្ថិភាព​​​និង​ទទួល​​ខុស​ត្រូវ

គេហទំព័របរទេស

មធ្យោបាយ​​មួយ​​ចំនួន​​ជួយ​ឱ្យ​ការ​​​រួមភេទ​​​​មាន​សុវត្ថិភាព​​​និង​ទទួល​​ខុស​ត្រូវ

ការរួមភេទ​ជារឿងមួយដែលចៀសមិនរួច​នៅ​ក្នុងជីវិត ។ ប៉ុន្តែតើការរួមភេទគួរចាប់​ផ្តើម​នៅពេលណា?​នេះជាសំណួរសំខាន់​ដែល​អ្នក​​គួរតែយល់ ។ ម្យ៉ាងគឺដើម្បីឱ្យអ្នកមាន​សុវត្ថិ​ភាព​ផងនិងអាចទទួលខុសត្រូវចំពោះជីវិត​របស់ខ្លួន​ ជីវិតដៃគូនិងទារកដែលអាច​កកើត​ដោយសារ​ការរួមភេទនោះ ។

ចូរស្វែងយល់ដូចខាងក្រោមនេះ ៖
១-ចូរនិយាយអំពីការរួមភេទជាមួយ​ដៃគូ​របស់អ្នកឱ្យល្អជាមុនសិន ដើម្បីដឹងឱ្យច្បាស់​ថា អ្នកទាំងពីរប្រាកដជាអាចធ្វើបាន ។ ប្រសិន​បើ​មានអ្វីជាការសង្ស័យត្រូវបញ្ឈប់ភ្លាម ការ​​​តម​​មិនព្រមរួមភេទ គឺជារឿងធម្មតា និងគ្មាន​អ្វី​កើតឡើងទេ។
២-ចូរប្រព្រឹត្តការរួមភេទរបស់អ្នក​ដោយ​មានការប្រើប្រាស់មធ្យោបាយពន្យារកំណើត និងឱ្យប្រាកដថា អ្នកបានរង់ចាំយូរគ្រប់​គ្រាន់​ហើយសម្រាប់ជម្រើសដែលអ្នកបង្កើតឡើង ​ដើម្បីឱ្យមានប្រសិទ្ធភាព ។ ចូរពិចារណាដោយ​ពិភាក្សាជាមួយមិត្តភក្តិ ឬសមាជិកគ្រួសារណា​ម្នាក់អំពីបទពិសោធន៍ដែលគេមាន ។
៣-ចូរប្រើស្រោមអនាម័យដោយមិនខ្វល់​ថាអ្នកទាំងពីរបានប្រើការពន្យារកំណើតផ្សេង និងមិនចាំបាច់ខ្វល់អំពីប្រវត្តិនៃការរួមភេទដែល​ដៃគូរបស់អ្នកបានប្រាប់អ្នកនោះដែរ។
៤-មិនត្រូវផឹកស្រាស្រវឹង ការប្រើថ្នាំ ឬអ្វី​ផ្សេងទៀតដែលមិនអាចឱ្យអ្នកធ្វើការសម្រេច​ចិត្តបានជាផ្លូវការ ហើយចូរប្រាកដថា ដៃគូ​របស់អ្នកកំពុងតែស្ថិតក្នុងស្ថានភាពធ្វើការ​សម្រេចចិត្តបាន ។
៥-ចូរប្រាកដថា អ្នកមានការយកចិត្តទុក​ដាក់ពីដៃគូរបស់អ្នក និងមិនត្រូវធ្វើអ្វីៗទៅតាម​អារម្មណ៍របស់អ្នកនោះទេ។ ការដែលមើលទៅ​អស្ចារ្យ ស័ក្តិសមល្មម ឬដោយគ្រាន់តែចង់​បាត់​បង់ព្រហ្មចារី វាមិនមែនជាហេតុផលដ៏ល្អ​មួយ​សម្រាប់ការរួមភេទនោះទេ ។
៦-ចូរទៅកន្លែងណាដែលមានផាសុកភាព ស្ងាត់ស្ងៀម លក្ខណៈឯកជន និងមានការរៀបចំ​បានយ៉ាងល្អ។ ចូរជ្រើសរើសកន្លែងណាដែលអ្នក​គិតថាគ្មានអ្វីមករំខានបាន ។
៧-មិនត្រូវគិតពីអារម្មណ៍ភ័យខ្លាចរបស់​អ្នកច្រើនពេកទេ ចូរធ្វើការបន្ធូរអារម្មណ៍ និង​ដក​ដង្ហើមចូលឱ្យជ្រៅៗ ។ ករណីនេះគួរតែជាអ្វី​ដែលអ្នកចង់ធ្វើហើយ ។
៨-ចូរចំណាយពេលក្នុងការថើប​និងប​បោស​អង្អែលដៃគូរបស់អ្នកឱ្យបានយូរ ។ ការ​ធ្វើ​ដូច្នេះហៅថា Foreplay ហើយកាលណា​​អ្នក​ធ្វើវាបានកាន់តែច្រើនគឺកាន់តែល្អ ។
៩-ចូរនិយាយជាមួយដៃគូរបស់អ្នកនូវ​សម្តី​ល្អៗ សុភាពរាបសា និងគួរឱ្យស្រឡាញ់។
១០-ចូរបន្ថយរយៈពេលនៃការដោះ​សម្លៀកបំពាក់គ្នាទៅវិញទៅមក និងយកចិត្តទុក​ដាក់ក្នុងការប្រើភាសាកាយវិការលើដងខ្លួនដៃគូ​របស់អ្នក ដើម្បីប្រាប់គេថា ការធ្វើចលនា​ទាំង​អស់នោះប្រព្រឹត្តទៅលឿនពេក ឬដល់គោល​ដៅ​ហើយឬនៅ? ប្រសិនបើអ្នកមានអារម្មណ៍ខ្មាស​អៀនត្រង់ចំណុចនេះ អ្នកគួរតែបន្ថយល្បឿន ឬបញ្ឈប់តែម្តង ។
១១-នៅពេលអ្នកថើប ចូរចាប់ផ្តើមបន្ធូរ​អារម្មណ៍ទៅតាមគំនិតរបស់អ្នកដែលប្រាប់អ្នក ឱ្យ​ធ្វើ ចូរធ្វើទៅតាមសភាវគតិ និងការផ្តល់​សញ្ញារបស់ដៃគូអ្នកទៅ។
១២-ចូររីករាយនូវអ្វីដែលអ្នកកំពុងតែធ្វើ ប្រើពេលវេលាដើម្បីឱ្យដៃគូរបស់អ្នកដឹងអំពី​រាងកាយរបស់ខ្លួន​ និងឱ្យដៃគូអ្នកដឹង​ពីរាង​កាយ​របស់អ្នកវិញ ។
១៣-មុនពេលឈានទៅដល់ការរួមភេទ​តែម្តង (ការស៊កបញ្ចូលលិង្គ) ចូរប្រាកដថា អ្នកទាំងពីរនៅតែចង់នៅជាមួយគ្នាទៅមុខ​ទៀត ហើយវាមានការពិបាកណាស់ក្នុងការ​ត្រឡប់​ថយក្រោយវិញ និងមិនអាចទទួលការ​បរា​ជ័យ​បានឡើយ ។ ការរួមភេទមិន​មែនជា​ការ​សាក​ល្បងនៃសេចក្តីស្នេហាទេ ប៉ុន្តែវាគឺជា​មធ្យោ​បាយមួយនៃការបញ្ជាក់ពីសេចក្តី​ស្នេហា។
១៤-ស្តាប់តាមសម្រែកបេះដូងរបស់អ្នក​ ទៅ ។ ដល់ពេលដែលបាន​ត្រៀម​​ខាងផ្នែករាង​កាយរួចសម្រាប់ការរួមភេទ អ្នកគួរតែត្រូវបាន​បន្ធូរអារម្មណ៍និងមានផាសុកភាពគ្រប់គ្រាន់​ដើម្បីឱ្យធម្មជាតិប្រព្រឹត្តទៅមុខទៀត ។ អ្វីដែល​អ្នកត្រូវការ គឺស្រោមអនាម័យ និងការពន្យារ​កំណើត ៕​

 
Related Posts Plugin for WordPress, Blogger...

ព័ត៌មាន​ថ្មី​ៗ


អត្រា​​​ប្ដូប្រាក់

អត្រាប្ដូរប្រាក់ថ្ងៃទី 19-06-2013 ម៉ោង 07:30 នាទី
រូបិយប័ណ្ណ​ អត្រា​
ទិញចូល លក់ចេញ
រូបិយប័ណ្ណ​ប្រទេស​អាស៊ី
ប្រាក់រៀល (1USD)4,0854,092
បាត ថៃឡង់ (1USD)30.630.7
ដុង វៀតណាម (1USD)21,23021,300
យ៉េន ជប៉ុន (10.000JPY)104.5105
ដុល្លារ សិង្ហបូរី (100SGD)79.780.2
ដុល្លារ ហុងកុង (100HKD)12.8412.9
រីងហ្គិត ម៉ាឡេស៊ី (100MYR)31.731.9
រូបិយប័ណ្ណ​ប្រទេស​អឺរ៉ុប
យុរ៉ូ អឺរ៉ុប (100EUR)133.3133.8
ផោន អង់គ្លេស (100GBP)155.5156
ដុល្លារ អូស្ត្រាលី (100AUD)94.595
ដុល្លារ កាណាដា (100CAD)97.297.7
ហ្វ្រង់ ស្វ៊ីស (100CHF)108108.5
ហាងឆេង មាសគីឡូ
មាសគីឡូ (10CHI)1,6601,670