ថ្ងៃ ១២ កើត ខែជេស្ឋ ព.ស.២៥៥៧ ឆ្នាំម្សាញ់ បញ្ចស័ក

ឯកអគ្គ​រាជ​ទូត​អង់​គ្លេស​អះ​អាង​ពីការជួយ​ដល់​កម្ពុជា​លើ​ផ្នែ​ក​អប់​រំ​

  • Text Size

​បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ

ថ្ងៃសៅរ៏ ទី១៦ ខែមិថុនា ឆ្នាំ២០១២ ម៉ោង ០៩:០០

ទិដ្ឋភាពពិធី​ប្រជុំ ទិដ្ឋភាពពិធី​ប្រជុំ

កោះសន្តិភាព

ទិដ្ឋភាពពិធី​ប្រជុំ

ខេត្តបាត់​ដំបង​ ៖ លោក​Mark Gooding ឯក​អគ្គ​រាជ​ទូត​ចក្រភព​អង់គ្លេស​​ប្រចាំ​ប្រទេស​កម្ពុជា​បាន​ជួប​សិស្ស​-និស្សិត​កម្ពុជា​ចំនួន​​១២០​នាក់​នៅ​បណ្ណាល័យ​នៃ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​​ក្នុង​ខេត្ត​បាត់​ដំបងកាលពី​រសៀល​ថ្ងៃទី​១២​ មិថុនា ឆ្នាំ​២០១២ ដោយ​មាន​ការចូលរួម​ពី​​លោក​ជីវ​ រដ្ឋា​ ព្រឹទ្ធ​បុរស​​​​មហាវិទ្យាល័យ​សេដ្ឋ​កិច្ច​​និង​ពាណិជ្ជ​​សាស្ត្រ​​នៃ​សាកល​វិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា​ និង​សាស្ត្រាចារ្យ​​​ បុគ្គលិក​ទាំង​អស់​​​ ​។

​លោកជីវ​ រដ្ឋា​ បាន​លើកឡើង​​ពីការ​រីក​ចម្រើន​​របស់​​និស្សិត​សាកល​វិទ្យាល័យ​បញ្ញា​សាស្ត្រ​​ក្នុង​ខេត្តបាត់​ដំបង​​ដែល​មាន​ការសិក្សា​គ្រប់​មុខ​វិជ្ជា​ទាំងអស់​ និង​​កំពុង​ជំរុញ​ពង្រឹង​បន្ថែម​​ទៀត​ជាមួយ​​ប្រទេស​​​ជាដៃ​គូ ។ លោក​​Mark Gooding  ​បាន​ធ្វើ​បទបង្ហាញ​អំពី​ប្រវត្តិ​ចក្រភព​អង់គ្លេស​ តាំងពី​សម័យ​មុន​ៗ រហូត​ម​កដល់​បច្ចុប្បន្ន​​មាន​ការរីកចម្រើន​គ្រប់​វិស័យ​ សំខាន់​ទំនាក់ទំនង​ល្អ​ជាមួយ​បណ្តា​ប្រទេស​លើ​សាកល​លោក​។ដោយ​ឡែក​ជា​មួយ​កម្ពុជា​ ប្រទេស​អង់គ្លេស​ បានទទួល​សិស្ស​ពី​កម្ពុជា​​​ទៅបន្ត​ការសិក្សា​​ប្រមាណ​ជាង​២០០​នាក់​ ​នាពេល​បច្ចុប្បន្ន​ ហើយ​ពេលនេះ​បាន​មក​ជួប​ផ្ទាល់​​ជាមួយសិស្ស​ និស្សិត​​កំពុងសិក្សា​នៅទីនេះ​​ និងជា​ការចូលរួម​ក្នុងការរំលឹក​ខួប​​​៦០​ឆ្នាំ​ របស់​ម្ចាស់​ក្សត្រី​អេលី​ហ្សាបែត​ ផងដែរ​ ។

លោក​ឯកអគ្គ​រាជទូត​បន្ត​ទៀតថា​ ក្នុង​បេស​ក​កម្ម​​មក​កាន់​ខេត្ត​បាត់​ដំបង​នេះ​គឺ​មក​ប្រគល់ដី​​​ដែល​ដោះ​មីន​រួច​ឱ្យ​ទៅ​ប្រជាជន​កម្ពុជា​បាន​បង្ក​បង្កើន​ផល​ ព្រោះ​នៅទីនេះ​មានជំនួយ​យ៉ាងច្រើន​ពី​ប្រជា​ជន​អង់គ្លេស​​ជួយ​ដល់​ប្រទេស​កម្ពុជា​ និង​ជួយ​ពង្រឹង​សហគមន៍​បន្ថែម​ទៀត​រវាង​អង់គ្លេស​​និងកម្ពុជា​ ។ ​អង់គ្លេស​នឹ​ង​ជួយជំរុញ​ជាបន្ត​ទៀត​​លើ​វិស័យ​អប់រំ​សិក្សា​ធិការ ព្រោះ​បាន​ឃើញ​សិស្ស​និស្សិត​នៅទីនេះ​​មាន​ការព្យាយាម​ប្រឹង​ប្រែង​​ខ្លាំង​ណាស់​ក្នុង​ការរៀន​សូត្រ​។ ជាមួយ​នេះ​នឹង​បន្ត​ជួយ​​​ដល់​សាលាក្តី​ខ្មែរក្រហម​ដែល​​កំពុង​​​ដំណើរ​ការ​​និង​​បន្តការគាំ​ទ្រ​ការពារ​​កុមារ​ដែល​ងាយ​​រងគ្រោះ​និង​ជួបឧបសគ្គ​ផ្សេង​ៗ​នៅ​កម្ពុជា​ ៕

 
Related Posts Plugin for WordPress, Blogger...

ព័ត៌មាន​ថ្មី​ៗ


អត្រា​​​ប្ដូប្រាក់

អត្រាប្ដូរប្រាក់ថ្ងៃទី 19-06-2013 ម៉ោង 07:30 នាទី
រូបិយប័ណ្ណ​ អត្រា​
ទិញចូល លក់ចេញ
រូបិយប័ណ្ណ​ប្រទេស​អាស៊ី
ប្រាក់រៀល (1USD)4,0854,092
បាត ថៃឡង់ (1USD)30.630.7
ដុង វៀតណាម (1USD)21,23021,300
យ៉េន ជប៉ុន (10.000JPY)104.5105
ដុល្លារ សិង្ហបូរី (100SGD)79.780.2
ដុល្លារ ហុងកុង (100HKD)12.8412.9
រីងហ្គិត ម៉ាឡេស៊ី (100MYR)31.731.9
រូបិយប័ណ្ណ​ប្រទេស​អឺរ៉ុប
យុរ៉ូ អឺរ៉ុប (100EUR)133.3133.8
ផោន អង់គ្លេស (100GBP)155.5156
ដុល្លារ អូស្ត្រាលី (100AUD)94.595
ដុល្លារ កាណាដា (100CAD)97.297.7
ហ្វ្រង់ ស្វ៊ីស (100CHF)108108.5
ហាងឆេង មាសគីឡូ
មាសគីឡូ (10CHI)1,6601,670