ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ស្រវឹង​ស្រា​ជិះ​ម៉ូតូ​​វាក់​អើ​នឹង​ម៉ូតូ​​មួយ​គ្រឿង​ទៀត​ចាប់​ហ្វ្រាំង​ដួល​ខ្លួន​ឯង​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​ជិះ​ម៉ូតូ​ឌ្រីម​សេ​១២៥ ស៊េរី​២០០៨ ​ពណ៌​ខ្មៅ ក្នុង​ស្ថាន​ភាព​ស្រវឹង​ជោក​ ហើយ​វាក់​អើ​នឹង​​ម៉ូតូ​មួយ​គ្រឿង​ទៀតក៏​​ចាប់​ហ្វ្រាំង​ដួល​ខ្លួន​ឯង ​មិន​មាន​រងរបួស​ទេ ​តែ​​និយាយ​ស្តាប់​គ្នា​លែង​បាន ។​ ហេតុ​ការណ៍​នេះ​​កើតឡើង​​​កាល​ពី​វេលា​ម៉ោង​៩​និង​២០​នាទី​យប់​ថ្ងៃ​ទី​១០ មិថុនា តាម​មហា​​វិថី​​ម៉ៅ​សេទុង​កែង​មហា​វិថី​ព្រះ​មុនី​រ៉េត ស្ថិត​ក្នុង​ក្រុម​២៧ ​ភូមិ​៤ សង្កាត់​ទំនប់​ទឹក ខណ្ឌ​ចំការ​មន ។

​ក្រោយ​ពី​កើតហេតុ​​ប៉ូលិស​​ចុះ​ទៅ​អន្តរា​គមន៍​​សួរនាំ​​ដំណើរ​រឿង​រ៉ាវ​ ហេតុ​អី​បាន​ជា​ដួល​ម្នាក់​ឯង​នៅ​កណ្តាល​​ថ្នល់ ស្រាប់តែ​​បុរស​នោះ​និយាយ​​មិន​ដឹង​ខុស​ត្រូវ​ចេះ​តែ​និយាយ​​ផ្តេស​ផ្តាស់​​​ ប៉ូលិស​ក៏​ឱ្យ​​អង្គុយ​សម្រាក​នៅចិញ្ចើម​ផ្លូវ​សិន មួយ​សន្ទុះ​​ក្រោយ​មក​ទើប​មាន​មិត្តភក្តិ​​​សាច់​ញាតិ​មក​ដល់​សុំ​យក​ម៉ូតូ​ត្រឡប់​ទៅវិញ ។ ​ប៉ុន្តែ​​មិន​មាន​ឯក​​សារ​ពាក់​ព័ន្ធ​​នឹង​ម៉ូតូ​បញ្ជាក់​ត្រឹមត្រូវ​ប៉ូលិស​មិន​អនុ​ញ្ញាត​ឱ្យ​​យក​ម៉ូតូ​ទៅ​ទេ​ រង់​​ចាំ​មាន​ឯកសារ​​គ្រប់​គ្រាន់​​ទើប​ប្រគល់​ឱ្យវិញ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕