ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​ខាង​ត្បូង​​​និងអូស្ត្រា​លី​​​​នឹង​ធ្វើ​​​សម​យុទ្ធ​​​​​ជើងទឹក​​​រួម​លើក​ដំបូង​

14 ឆ្នាំ មុន

កងម៉ារីន​​កូរ៉េ​​ខាងត្បូង​ថ្លែង​កាលពី​​ថ្ងៃទី​​២៤ឧសភា​​​​ថា កូរ៉េ​​ខាងត្បូង​និង​​​អូស្ត្រា​​លី​​​នឹង​​រៀបចំ​​ធ្វើ​ជា​​លើក​ដំបូង​នូវ​សមយុទ្ធ​​​កង​​នាវា​​ចរណ៍​​​រួមនា​​សប្តាហ៍ខាងមុខ​​​នេះ​ក្នុង​ដែនទឹក​​នៃ​កោះ​​​ JEJU របស់​​​​កូរ៉េ​ខាង​ត្បូង ។​

​ក្នុង​សមយុទ្ធ​​រយៈពេល​​​២ថ្ងៃ​នោះ​ដែល​​នឹង​ចាប់​​​​​ផ្តើមនា​​ថ្ងៃទី២៨ឧសភា​​ខាង​មុខនេះ ​នាវា​ចម្បាំង​​​និង​នាវា​មុជទឹក​​១០​គ្រឿង​​​នឹង​​ត្រូវ​ចូលរួម​​​ក្នុង​នោះ​​​​រួម​មាន​​​​នាវា​ពិឃាត​កូរ៉េ​​ខាងត្បូង​​​SEJONG LE GRAND និង​នាវា​​​ពិឃាត​អូស្ត្រាលី​ BA LLARAT  ។

សមយុទ្ធ​​នេះ​​ធ្វើ​ឡើង​ក្នុង​ក្រប​ខណ្ឌ​​​នៃកិច្ច​​​​ព្រម​ព្រៀង​​មួយចុះ​ហត្ថលេខា​​ដោយ​រដ្ឋមន្ត្រី​​​​ការពារ​​​ប្រទេស​នៃ​ប្រទេស​​ទាំង២​កាលពី​ដំណាច់ឆ្នាំ​មុន​​ដែល​​កិច្ច​ព្រម​ព្រៀង​​​​នោះ​គ្រោង​​​ឱ្យ​មាន​​​សម​យុទ្ធ​​​​រួម​បែប​នេះដោយ​​ទៀងទាត់ ៕