កិច្ចព្រមព្រៀងធ្វើអធិការកិច្ចនុយក្លេអ៊ែរនៅអុីរ៉ង់នឹងត្រូវចុះហត្ថលេខា
បញ្ចូលអត្ថបទ ៖ ស្រីណា កោះ
ថ្ងៃពុធ ទី២៣ ខែឧសភា ឆ្នាំ២០១២ ម៉ោង ១៧:២២

គេហទំព័របរទេស
លោកអាម៉ាណូនិងលោកចាលីលីពេលជួបគ្នា
Update Required
To play the media you will need to either update your browser to a recent version or update your
Flash plugin.
លោកយូគីយ៉ា អាម៉ាណូ អគ្គនាយករបស់ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិថ្លែងកាលពីថ្ងៃទី២២ឧសភាថា កិច្ចព្រមព្រៀងដើម្បីត្រួតពិនិត្យកម្មវិធីនុយក្លេអ៊ែរដ៏ចម្រូងចម្រាស់របស់អ៊ីរ៉ង់ត្រូវចុះហត្ថលេខានាពេលខាងមុខនេះ។
លោកអាម៉ាណូ ថ្លែងទៅកាន់ក្រុមអ្នកកាសែតនៅព្រលានយន្តហោះទីក្រុងវីយែន ក្រោយវិលត្រឡប់មកពីទីក្រុងតេហេរ៉ង់វិញថា មានការរីកចម្រើនសំខាន់មួយលើសំណុំរឿងដែលយើងបានធ្វើការចាប់តាំងពីខែមករាមក ។ នៅក្រុងតេហេរ៉ង់លោកអាម៉ាណូ បានពិភាក្សាជាមួយប្រមុខអ្នកចរចានុយក្លេអ៊ែរអុីរ៉ង់ លោកសៃអ៊ីដចាលីលី ។
លោកអាម៉ាណូ បន្តថា ការសម្រេចចិត្តត្រូវបានធ្វើដើម្បីឱ្យសម្រេចបានកិច្ចព្រមព្រៀងមួយពីបណ្តាយន្តការដែលអនុញ្ញាតឱ្យពួកអធិការកិច្ចរបស់ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិបានចូលទៅពិនិត្យបណ្តាទីតាំងនុយក្លេអ៊ែរអុីរ៉ង់ជួបជាមួយបណ្តាអ្នកវិទ្យាសាស្ត្រ និងពិនិត្យឯកសារនានាដើម្បីអាចឆ្លើយតបចំពោះការព្រួយបារម្ភរបស់អន្តរជាតិលើសកម្មភាពនុយក្លេអ៊ែរអ៊ីរ៉ង់។
នៅមានការខ្វែងគំនិតគ្នាខ្លះ ក៏ប៉ុន្តែលោកចាលីលី បញ្ជាក់ថា ការខ្វែងគំនិតគ្នាទាំងនោះ នឹងពុំមែនជាឧបសគ្គដើម្បីឱ្យសម្រេចបានកិច្ចព្រមព្រៀងមួយឡើយ ។ លោកបន្តថា ទាំងសងខាងសុទ្ធតែយល់ពីជំហរគ្នា ៕