ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លីបង់ ៖ ​ពួកអ្នក​​​គាំទ្រ​និ​ង​ពួកអ្នក​ប្រឆាំង​​លោក​​​អាសាដ​ប៉ះគ្នា​​នៅ​​បៃរូត​ស្លាប់​​​2នាក់

14 ឆ្នាំ មុន

ពួកអ្នកគាំទ្រចលនា​​​អនាគត​​ដែល​ប្រឆាំង​នឹង​រដ្ឋ​អំណាច​ស៊ីរី​​និង​ពួកអ្នក​គាំទ្រគណបក្ស​ចរន្ត​អារ៉ាប់​​ដែល​គាំទ្រប្រធានា​ធិបតី​ស៊ីរី​លោក​​​បាចា អាល់អាសាដ​បាន​ប៉ះទង្គិច​​គ្នា​​កាល​ពីព្រឹក​ថ្ងៃទី​​២១​ឧសភា​​​​នៅក្រុង​​បៃរូត​​ រដ្ឋធានី​​​លីបង់ បណ្តាល​ឱ្យ​​​​មនុស្សស្លាប់​​២នាក់ ហើយ​១៨​នាក់​​​​ទៀត​ត្រូវ​​របួស ។

ការ​ប៉ះទង្គិច​គ្នា​បាន​​ផ្ទុះ​ឡើង​​នាវេលា​ម៉ោង​​៣​ទៀបភ្លឺ​ដោយ​អំពើ​​ហិង្សា​នេះទាក់ទិន​​​ដល់​ការ​ស្លាប់​​​របស់​​ប្រមុខ​សាសនា​​របស់​ពួក​ស៊ុននីត​​ម្នាក់​​កាលពី​ថ្ងៃទី​​២០ឧសភា​ ដោយ​សារ​កងទ័ព​​លីបង់​​​នៅភាគ​ខាង​ជើង​ប្រទេស​ដែល​​បង្ក​​ឱ្យ​មានភាព​​តាន​តឹង​​មួយក្នុង​​ប្រទេស​ដែល​​កើត​ការ​ប៉ះទង្គិច​គ្នា​​​រវាង​សហគមន៍​នានា​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​​​​​១០​នាក់​​រយៈពេល​ប៉ុន្មាន​ថ្ងៃ​​ចុងក្រោយ​​នេះ។

​ការ​ប៉ះទង្គិច​គ្នា​​​​កើត​មាន​រវាង​បណ្តា​មនុស្ស​របស់​​​ចលនា​អនាគត​​​​ជាចលនា​របស់​​​ពួក​ស៊ុន​នីត ដែល​មាន​ភាគ​ច្រើន​​ហើយ​ដឹកនាំ​ដោយ​​លោក​​​​សាអាដ ហារីរី ​ប្រមុខ​​ពួក​ប្រឆាំង​លីបង់​ ​ដែល​​ប្រទូស្តរ៉ាយ​​​នឹង​​ក្រុង​​ដាម៉ាស់​​ និងបណ្តា​មនុស្ស​​គណបក្ស​​​ចរន្ត​​អារ៉ាប់​​ជា​គណ​បក្ស​​ស៊ុននីត​ដែរ តែ​គាំទ្រ​​លោក​បាចា អាល់​អាសាដ ។ ​​ការ​ប៉ះ​ទង្គិច​គ្នា​​​នោះ​កើត​​មាន​ក្នុង​សង្កាត់​​តារីក​ ដែល​មាន​ពួកស៊ុននីត​ភាគ​ច្រើន​នាភាគ​​ខាង​លិច​ក្រុង​បៃរូត​ដែល​មាន​​ទី​ស្នាក់​ការ​​​របស់​​គណបក្ស​ចរន្ត​អារ៉ាប់​ ។ អគារ​ទីស្នាក់​ការ​​​គណបក្ស​​នេះ​​រង​ការ​​វាយ​ប្រហារ​​ រួចម៉ូតូ​ជា​ច្រើន​​​​សិប​​គ្រឿងត្រូវ​​​ដុត​បំផ្លាញ​​ ចំណែក​​រថយន្ត​ជាច្រើន​​​គ្រឿង​ត្រូវបែក​​កញ្ចក់​ ៕​