ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អ្នក​គាំ​ទ្រ​រាប់ម៉ឺ​ន​នាក់​ឈរ​តាម​ដង​ផ្លូវ​ស្វាគមន៍​ការ​ដង្ហែ​ពាន​រង្វាន់​ឆេម​ពាន​លីក​របស់​ក្លឹប​ Chelsea

14 ឆ្នាំ មុន

យោង​ទៅ​តាម​ប្រភព​ព័ត៌​មាន​ដេលី ម៉េល ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ចន្ទ​ទី​២១ ឧសភា​ ឆ្នាំ​២០១២ បាន​ឱ្យ​ដឹង​ថា ក្រុម​អ្នក​គាំ​ទ្រ​រាប់​ម៉ឺន​នាក់​បាន​ចេញ​មក​ឈរ​ត្រៀប​ត្រា​តាម​ដង​វិថី​នានា​ក្នុង​ទី​ក្រុង​ឡុង ​ដើម្បី​អប​អរ​សា​ទរ​ការ​ដង្ហែ​ក្បួន​ពាន​រង្វាន់​យូ​ហ្វា​ឆេម​ពាន​លីក​របស់​​ក្លឹប​ Chelsea ដែល​បាន​យក​ឈ្នះ Bayern ដោយ​លទ្ធ​ផល​ 4-3 ទាត់​បាល​ប៉េណាល់​ទី ​កាល​ពី​រាត្រី​ថ្ងៃ​សៅរ៍​ទី​១៩ ឧសភា ឆ្នាំ​២០១២ កន្លង​មក​នេះ។​

នៅ​ក្នុង​ការ​ដង្ហែ​ក្បួន​​​គេ​បាន​ឃើញ​​វត្ត​មាន​កីឡា​ករ​ចន​ធៀរី​​ ​ជិះ​រថយន្ត​ ពណ៌​ខៀវ​អត់​ដំបូល​​ជាមួយ​មិត្ត​រួម​ក្រុម​ដោយ​ស្រែក​បន្ទរ​​ជ័យ​ជម្នះ​របស់​ខ្លួន​លាយ​ឡំ​ជា​មួយ​នឹង​សំឡេង​របស់​អ្នក​គាំ​ទ្រ​ដែល​មើល​ទៅ​ហាក​់​ដូច​ជា​សប្បាយ​ខ្លាំង​ណាស់ ។កីឡា​ករ​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​កូត​ឌ័រ​វ័រ​ដ្រកបា​បាន​ដើរ​អម​ជា​មួយ​នឹង​រថយន្ត​ ហើយ​បាន​ទទួល​ការ​ថើប​ពី​អ្នក​គាំ​ទ្រ​តាម​ដង​ផ្លូវ​នៅ​ភាគ​ខាង​លិច​ទី​ក្រុង​ឡុង។

កីឡា​ករ​ដ្រកបា​ ​បាន​​ស្រែក​ប្រាប់​អ្នក​គាំ​ទ្រ​ថា នេះ​គឺ​​ជា​សមិទ្ធ​ផល​របស់​យើង​ទាំង​អស់​គ្នា​ដែល​បាន​មក​ដោយ​លំបាក​ខ្លាំង​ណាស់ ។ លោ​ក​បាន​បន្ត​ទៀត​ថា ខ្ញុំ​​ខិត​ខំ​តស៊ូ​លំបាក​អស់​រយៈ​ពេល​៨​ឆ្នាំ​ ហើយ​មិត្ត​រួម​ក្រុម​ខ្លះ​ទៀត​បាន​ចំណាយ​ពេលវេលា​​យូរ​​ជាង​នេះ​ ទម្រាំ​យើង​មាន​ឱ​កាស​លើក​ពាន​យូហ្វា​ឆេម​ពាន​លីក​លើក​ទី​១ ។

ចំណែក​ឯ​អ្នក​គាំ​ទ្រ​វិញ​បាន​គ្រវី​ទង់​ជាតិ​ដែល​មាន​ស្លាក​សញ្ញា​ក្លឹប Chelsea និង​ទង់​អនុស្សា​វរីយ៍​ ព្រម​ទាំង​ពាក់​ម៉ាស់​មុខ​រូប​លោក​រូប៊ើ​តូ ម៉ា​តេ​អូ​ គ្រូ​បង្វឹក​ក្លឹប Chelsea ដើម្បី​សម្តែង​នូវ​គុណូ​បការ​ៈ​ដល់​រូប​លោក​ដែល​ដឹក​នាំ​ក្លឹប Chelsea ឱ្យ​បាន​ទទួល​ជើង​ឯកក្រប​ខណ្ឌ​យូ​ហ្វា​ឆេម​ពាន​លីក​ឆ្នាំ​២០១២​នេះ ៕​