ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូរ៉ឺម៉ក​ដឹក​ដែកបុកគូទ​រថយន្ត​​ចត​តាម​ចិញ្ចើម​ផ្លូវ​សង​១៥០ដុល្លារ

14 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ ៖ ​ម៉ូតូ​រ៉ឺម៉ក​ដឹក​ដែក​មួយ​គ្រឿង​បើកបរ​ដោយ​បុរស​ម្នាក់​​ទៅ​បុក​គូទ​រថ​យន្ដ​ឆ្លាម​ដែល​គេចត​នៅ​លើ​ចិ​ញ្ចើម​​ផ្លូវ បណ្ដាល​ឱ្យ​រង​ការ​ខូចខាត​ ហើយ​ត្រូវ​បាន​ម្ចាស់​រថយន្ដ​ទារ​សំណង​ថ្លៃ​ខូច​ខាត​ចំនួន​១៥០​ដុល្លារ ។

ហេតុ​ការណ៍​នេះ​ បាន​កើតឡើង​កាលពីវេលា​ម៉ោង​៨ ​និង​៣៥​នាទី​ព្រឹក​ថ្ងៃ​ទី​២០ ឧសភា​ ឆ្នាំ​២០១២ ​នៅ​តាម​បណ្ដោយ​ផ្លូវ​១០៧ ក្នុង​សង្កាត់​មនោ​រម្យ ខណ្ឌ​៧​មក​រា ។ ភ្លាម​ៗ​ក៏​បាន​ដោះ​ស្រាយ​នៅ​កន្លែង​​កើត​ហេតុ ដោយ​អ្នកបើកបរ​ម៉ូតូ​រ៉ឺម៉ក ព្រមសង​ថ្លៃ​ខូចខាត​ចំនួន​​១៥០​ដុល្លារ​ជា​ការ​បញ្ចប់រឿង។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង ៕