ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​​ហាម៉ាស់​​និង​ក្រុម​​​​ហ្វាតាហ៍​​ប៉ាឡេស្ទីន​​​ចុះ​កិច្ច​ព្រមព្រៀង​​មួយ​

14 ឆ្នាំ មុន

ក្រុម​​​ហ្វាតាហ៍​​និង​ក្រុម​ហាម៉ាស់ ជា​​ក្រុម​​​ប៉ាឡេស្ទីន​​​​​ធំ២​​ដែល​​ប្រកួត​​​​​ប្រជែង​​​គ្នា​បាន​​​ចុះ​ហត្ថ​​លេខា​​កាលពី​ថ្ងៃទី​​២០​ឧសភា​​​ក្នុង​ទីក្រុង​គែរ ប្រទេស​​អេហ្ស៊ីប​លើ​កិច្ច​ព្រម​ព្រៀង​​មួយ​ដោយ​​យោងតាម​​​កិច្ចព្រមព្រៀង​​​នោះ​​ប្រមុខ​អាជ្ញាធរ​ជាតិ​ប៉ាឡេស្ទីន ​លោក​ម៉ាមូដ​អាប់បាស់ ​និង​បន្ត​​​​​តំណែង​ហើយ​​បង្កើត​​រដ្ឋា​ភិបាល​បណ្តោះ​អាសន្ន​មួយ ។​

លោក​​អាស​ហ្សាម អាល់ អាម៉ាដ មន្ត្រី​ម្នាក់​របស់​​​ក្រុម​​​ហ្វា​តាហ៍ និយាយ​ថា កិច្ច​ព្រម​ព្រៀង​នេះ​នឹង​អាច​​​ឱ្យ​​គណៈកម្មាធិការ​​​​បោះ​​ឆ្នោត​​​កណ្តាល​​​ CEC ​ធ្វើ​ប្រតិបត្តិ​ការ​នៅ​ជ្រោយ​​ហ្គា​​ហ្សា​ដែល​​​ស្ថិត​ក្រោម​​ការ​ត្រួត​ត្រា​របស់​​ក្រុម​ហាម៉ាស់​ មុន​ដំណាច់​​ខែឧសភា​នេះ​ ។​
​លោកអាល់​អាម៉ាដ​ ពន្យល់​​​ថា​កិច្ចព្រម​ព្រៀង​​​​ថ្មី​នេះ​គឺ​ក្នុង​គោល​បំណង​​​អនុវត្ត​កិច្ច​ព្រម​ព្រៀង​​​​ក្រុងដូហា​ ដែល​​ចុះ​ហត្ថ​លេខា​កាលពី​​​ខែ​កុម្ភៈ​ កន្លងមក​នេះ ។ កិច្ច​ព្រម​ព្រៀង​​ក្រុង​​ដូហា​​ ​គ្រោង​​បង្កើត​រដ្ឋាភិបាល​​បណ្តោះអាសន្ន​​​មួយ​ដឹកនាំ​ដោយ​លោក​អាប់​បាស់​ដែល​​រដ្ឋា​ភិ​បាល​​​​នោះ​ត្រូវ​ទទួល​​បន្ទុក​រៀបចំ​​​ការបោះ​ឆ្នោត ។​​​លោកអាប់​​​បាស់ ធ្លាប់​​​បាន​ថ្លែងថា លោក​​​បដិសេធ​មិន​បង្កើត​រដ្ឋា​ភិបាល​​​មួយ​ឡើយ​​បើ​​ក្រុម​ហាម៉ាស់​​​មិន​អនុញ្ញាត​​ឱ្យ​CEC​ធ្វើ​​ប្រតិបត្តិការ​​​នៅ​​ជ្រោយ​​ហ្គាហ្សា ។​

ជាមួយ​​ការចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​​​​ទីក្រុង​គែរ​ក្រុម​ប៉ាឡេស្ទីន​​សំខាន់ទាំង២​​បាន​​​ជំនះ​​​ឧបសគ្គ​​សំខាន់​​លើ​​​​មាគ៌​ា​​ឆ្ពោះ​​​ទៅ​បញ្ចប់​​ជម្លោះ​​​ជាមួយ​គ្នា ៕​