ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំណើន​​សេដ្ឋ​កិច្ច​​ចិន​ក្នុង​​ត្រីមាស​ទី​​២​​អាច​​​ធ្លាក់​​ចុះ​មក​​ត្រឹម​​​​​៧,​​៥​ភាគរយ

14 ឆ្នាំ មុន

​កំណើន​​​សេដ្ឋ​កិច្ច​​​ចិន​​​​ក្នុង​ត្រី​មាស​​ទី​​២​​អាចធ្លាក់​ចុះ​​មក​ត្រឹម​​​៧,៥​ភាគរយ​​​​ ដោយ​សារ​​​វិស័យ​​​អចនលទ្រព្យ​ និង​តម្រូវ​​​​​​​ការ​ពី​ខាង​ក្រៅ​​​​​ចុះ​ទន់​​ខ្សោយ​​​ ។ នេះបើ​តាម​​​របាយ​ការណ៍​​​​របស់​​រដ្ឋ​ា​ភិបាល​​​កណ្តាលចិន​​​ផ្សព្វ​ផ្សាយ​ ។​​មជ្ឈ​មណ្ឌល​​ព័ត៌មាន​ព្យាករ​​​​​​​ពីកំណើន​​​ ​​សម្រាប់​​​ប្រទេស​​ខ្លួ​ន​ថា​​ នឹង​កើ​នឡើង​​​៧,៥​ភាគរយ​​​​​ក្នុង​ត្រី​មាស​​​​ទី​​២ ​​ដែល​​​វាជា​​​​អត្រា​​​ដែល​ទាប​បំផុត​​គិត​ចាប់​ពី​​​ឆ្នាំ​​​​២០០៩​មក​​​ ។ ការ​ព្យាករ​​​​​ដែល​ទៅ​មិន​​ឆ្ងាយ​​​​ពីការ​កត់​សម្គាល់​​​​របស់​មេដឹក​នាំ​​ចិនលោក Wen Jiabao​​​ ក្នុង​ខែ​មីនា ថា​នឹង​​​មាន​អត្រា​​កំណើន​ទាប​​​ជាង​​៨,​១​ភាគរយ​​ក្នុងឆ្នាំ​​​​នេះ ។

របាយ​ការណ៍​​នោះចេញ​​មក​ស្រប​​ពេល​ទិន្ន​ន័យ​​​​​​ការ​​​ិយា​ល័យ​​ស្ថិតិ​​ជាតិ​​បញ្ជាក់​ថា ​​តម្លៃ​​​ផ្ទះ​​​​ក្នុ​ង​ទីក្រុង​​ចំនួន​​​​៤៦​​ក្នុង​ចំណោម​​ទីក្រុង​ចំនួន​​​​៧០​​​ធ្លាក់​ចុះ ។ តែ​ទោះ​ជាយ៉ាង​ណា​​​​ក្តី​សង្ឃឹម​​​ពីអតិ​ផរណា​​​​​នឹង​ធ្លាក់​ចុះ​​កម្តៅម​កត្រឹម​​​៣,៣​ភាគរយ​​​​ក្នុង​ត្រីមាស​​​​ទី​​២ ដោយ​សារ​​តម្រូវ​ការ​​​​ក្នុង​ស្រុក​​​ធ្លាក់​ចុះ​​ ខណៈ​​តម្លៃ​​ទំនិញ​​កើ​ន​ឡើង​​​៣,​​៤ភាគរយ​​​​​ក្នុង​ខែ​​​មេសា ។
ស្រប​​ពេលជា​មួយ​​គ្នានោះ​ដែរ ក្រុម​ហ៊ុន​​​ ​Goldman Sachsបានកាត់​បន្ថយ​​​​​ការ​ព្យាករ​​​កំណើន​​សេដ្ឋ​កិច្ច​​ចិន​​សម្រាប់​ឆ្នាំ​​​២០១២ ​ពី​អត្រា​​​​​​៨,៦​ភាគរយ​​​​​មក​​​៨,១​ភាគរយ​​​ ។ ចំណែក​​​​កំណើន​​​នៃ​កា​រព្យាករ​​​សម្រាប់​ត្រីមាស​​​ទី​២​​លើក​​មុន​​មាន​ចំនួន​​​​​៨,៥​ភាគ​​រយ​​ តែពេល​នេះ​មាន​ចំនួន​​​​តែ​​​៧,៩​ភាគរយ ។

មានការ​រំពឹង​ខ្ពស់​​​​ពីការ​​កាត់​បន្ថយ​​អត្រា​​​​ប្រាក់​​​​បម្រុង​​កាតព្វ​កិច្ច​​​សម្រាប់​​​ធនាគារ​​​ និង​​ពន្លឿន​​​​កា​រអនុម័ត​​​​លើ​គម្រោង​​​​​វិនិយោគ ។ ​ប្រទេស​ចិន​​​​ប្រហែល​កាត់​បន្ថយ​​​អត្រា​​​ការ​ប្រាក់​​​​២លើក​​ក្នុង​ត្រី​មាស​ទី​​​៣ ឆ្នាំ​​​​២០១២នេះ​ ពេល​អតិ​ផរ​ណា​​​ធ្លាក់​ចុះ​ទាប​​​ជាង​​៣ភាគ​រយ៕​​