ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​កីឡា​ករ​ចាំ​ទី​ Anders Lindegaard ត្រូវ​បាន​ហៅ​ឱ្យ​ចូល​រួម​ជា​មួយ​ក្រុម​ជម្រើស​ជាតិដាណឺ​ម៉ាក

14 ឆ្នាំ មុន

យោង​ទៅ​តាម​ប្រភព​ព័ត៌​មាន​ពី​គេ​ហ​ទំព័រ របស់​យូហ្វា​​ ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​អាទិត្យ​ទី​២០ ឧសភា ឆ្នាំ​២០១២ បាន​ឱ្យ​ដឹង​ថា លោក​ម័រ​ថិន អូល​សិន គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​ដា​ណឺ​ម៉ាក​ បាន​សម្រេច​​​កោះ​​ហៅ​កីឡា​ករ​ចាំ​ទី​ក្លឹប Man Utd Anders Lindegaard ចូលមក​លេង​ឱ្យ​​ក្រុម​ជម្រើស​ជាតិ​សម្រាប់​ការ​ប្រកួត​យូ​រ៉ូ​ ២០១២ ដែល​រៀប​ចំ​ធ្វើ​ឡើង​ដោយ​សហ​ម្ចាស់​ផ្ទះ​​​ប៉ូឡូញ​-អ៊ុយ​ក្រែន ។ ​

លោក​អូលសិន បាន​និយាយ​ថា បន្ទាប់​ពី​ធ្វើ​ការ​​ហ្វឹក​ហាត់​រួម​គ្នា​​អស់​រយៈ​ពេ​ល​៣​ថ្ងៃ​ ខ្ញុំ​គ្មាន​អ្វី​សង្ស័យ​ទៅ​ទៀតទេ​ ចំពោះ​​បញ្ហា​របួ​ស​របស់​កីឡា​ករ​ចាំ​ទី​វ័យ​២៨​ឆ្នាំ​រូប​នេះ ដូច្នេះ​ខ្ញុំ​ត្រូវ​តែ​ដាក់​ឈ្មោះ​របស់​គាត់​ចូល​ក្នុងបញ្ជី​​ក្រុមជម្រើស​ជាតិ​ ។ ​រួម​ជា​មួយ​នឹង​ការ​កោះ​ហៅ​កីឡា​ករ​ចាំ​ទី​របស់​ក្លឹប Man Utd គ្រូ​បង្វឹក​សញ្ជាតិ​ដាណឺ​ម៉ាក​​ ​រូប​នេះ​ ក៏​បាន​កោះហៅ​កីឡា​ករ​ខ្សែ​ការ​ពារ​ Jannik Vestergaar មក​ពី​ក្លឹប​ Hoffenheim និង​កីឡា​ករ​ខ្សែ​ប្រយុទ្ធ Nicklas Pedersen មក​ពី​ក្លឹប​ Groningen ។

គួរ​រំ​លឹក​ដែរ​ថា កីឡា​ករ​ចាំ​ទី​ Anders Lindegaard ជា​កីឡា​ករ​​ចាំ​ទី​បម្រុង​របស់​ក្លឹប Man Utd ។ លោក​មិន​បាន​បង្ហាញ​វត្ត​មាន​ឱ្យ​ក្លឹប​នេះ​ចាប់​តាំង​ពី​ខែ​មករា​មក​ម៉្លេះ ដោយ​សារ​បញ្ហា​របួស​ក ជើង តែ​ឥឡូវ​នេះ​លោក​បាន​ជា​សះ​​ស្បើយ​រួច​ហើយ​ ៕