ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វ៉េន​ រូនី​ ​លួច​ទៅ​កម្សាន្ត​សប្បាយ​នៅរង្គសាល​

14 ឆ្នាំ មុន

កីឡា​ករវ៉េន​ រូនី​ ​ខ្សែ​ប្រយុទ្ធ​ក្លឹប​ Man Utd  និង​​ក្រុម​ជម្រើស​ជាតិ​អង់​គ្លេស​ អាច​ប្រឈម​មុខ​នឹងការ​សម្រុះ​សម្រួល​រយៈ​ពេល​យូរ​ជា​មួយ​នាង​ខលីន​ ​រូនី​ ​ជាប្រពន្ធ​ ក្នុង​អំឡុង​ពេល​សម្រាក​លម្ហែ​កាយ​រយៈ​ពេល​ខ្លី​ ក្រោយ​ពីបិទ​រដូវកាល​ដោយ​បាន​នាំ​ក្រុម​គ្រួសារ​ ​រួម​ទាំង​កូន​តូច​អាយុ​២​ឆ្នាំ​ ​ទៅដើរ​កម្សាន្ត​នៅឡាសវ៉េ​ហ្គាស សហរដ្ឋ​អាមេរិក​​​ នៅមុន​ពេល​ត្រៀម​ប្រកួត​​អឺរ៉ូ​២០១២​ នៅប្រទេសប៉ូឡូញ​ និងអ៊ុយ​ក្រែ​ន​ ជាម្ចាស់​ផ្ទះ​ក្នុង​រវាង​ពី​ថ្ងៃទី​៨​ មិថុនា ដល​់ថ្ងៃទី​១​ សី​ហា​ ខាង​មុខ​ ។

ក្នុង​ពេល​ថ្មី​ៗ​កន្លង​មក​ វ៉េន​ រូនី​ ត្រូវថត​រូប​បាន​​ដោយ​មាន​​នារី​ៗ​ក្នុងក្លឹប​កម្សាន្ត​តាម​ចោម​រោម​​ជាច្រើន​នាក់​ ខណៈ​ពេល​ទៅ​ក្លឹប​កម្សាន្ត​​រវាង​ពីម៉ោង​១​ដល់​ម៉ោង​៣​រំលង​អធ្រាត្រ​​​​ ស្រប​ពេល​​នាង​ខលីន​ ​កំពុង​សម្រាក​នៅ​​ឯ​សណ្ឋាគារ​ ដើម្បី​​ថែទាំ​កូន​តូច​​អាយុ២​ឆ្នាំ​ ។​ប្រភព​ព័ត៌​មាន​ពីបុគ្គលិក​ម្នាក់​នៅ​ក្នុង​ក្លឹប​កម្សាន្ត​ បាន​ឱ្យ​​ដឹង​​តាមរយៈ​កាសែត​ ដឹសាន់​ ​ថា​ «​កីឡាក​រ​វ៉េន​ រូនី​ ​និង​មិត្ត​ភក្តិ​របស់​គេ​មក​ទី​នេះ​ប្រហែល​ម៉ោង​១​រំលង​អធ្រាត្រ​​ ឆ្ពោះ​ទៅ​បន្ទប់​វី​អាយ​​ភី​ (VIP) ដោយ​មាន​ស្រាឆ្ងាញ់​និងស្ត្រី​កំដរ​ជា​ច្រើន​នាក់​ឈរ​ជុំវិញ​តុ​របស់​គេ​ ។  គេ​ហាក់​​ដូច​ជា​មាន​ក្តី​រំភើប​ ដែល​ទទួល​ចំណាប់​អារម្មណ៍​ពីស្ត្រី​កំដ​រសក់​ចម្រុះ​ពណ៌​ ប្រៀប​ដូច​ជា​ក្រុម​ស្ត្រី​ឥន្ទធនូ​​ ​មក​ចោម​រោម​ »​ ៕